Wednesday, January 16, 2013

សំណួរចម្លើយពាក់ព័ន្ធនឹងក្រមនីតិវិធីរដ្ឋប្បវេណី


សំណួរចម្លើយពាក់ព័ន្ធនឹងក្រមនីតិវិធីរដ្ឋប្បវេណី
(ការចូលស្ថាពរនៃសាលក្រម រូបមន្តអនុវត្ត ការដកបណ្តឹងនៅក្នុងតំណាក់កាលនៃការទាញហេតុផល)

១-ពេលដែលសាលក្រមចូលជាស្ថាពរ ភាគីត្រូវសរសរពាក្យសុំទៅតុលាការដើម្បីអនុវត្ដនូវសាលក្រមនោះ តើ មានទម្រង់ច្បាស់លាស់ដែរឬទេសម្រាប់ភាគីលើបញ្ហានេះ?
២-ពេលដែលសាលក្រមចូលជាស្ថាពរ តើចៅក្រមអាចសរសេរអំពីការចូលជាស្ថាពរនេះនៅលើសាលក្រម​នោះ ឬ ត្រូវសរសេរនៅលើក្រដាសមួយផ្សេងទៀតហើយភ្ផាប់នឹងសាលក្រមនោះតែម្ដង?
៣-      ដីការរក្សាការពារ (សម្រាប់ការអនុវត្ដចាស់ គេសរសេរថា ដីការនេះត្រូវអនុវត្ដភ្លាមៗ) តើនៅក្នុង ច្បាប់ ថ្មីនេះ គេសរសេរយ៉ាងម៉េដែរ? តើគេសរសេរ រូបមន្ដអនុវត្ដយ៉ាងម៉េច ពេលដែលភាគីស្នើសុំ ឱ្យអនុវត្ដ?
៤-      ពេលដែលភាគីសះជានឹងគ្នាមុនពេលទាញហេតុផលដោយផ្ទាល់មាត់ តុលាការត្រូវសរសេរអំពីអ្វី ភាគីព្ រមព្រៀងគ្នានៅក្នុងកំណត់ តើពន្ធពាក្យសុំនេះត្រូវសរសេរក្នុងកំណត់ហេតុ ឬ ក្រដាសផ្សេង?

ចម្លើយៈ
ចំណាំ មាត្រាដែលនិយាយខាងក្រោមនេះសំដៅទៅលើក្រមនីតិវិធីរដ្ឋប្បវេណីៈ
១- ពេលដែលសាលក្រមចូលជាស្ថាពរភាគីដែលចង់អនុវត្ដសាលក្រមនោះ ត្រូវដាក់ពាក្យសុំផ្អែកលើមាត្រា ៣៤៩ កថាខណ្ឌទី១ ចំពោះទម្រង់សម្រាប់ភាគីដាក់ពាក្យសុំនេះមិនទាន់មាន​នៅឡើយទេ ប៉ុន្ដែត្រូវទម្រង់ នៃការសរសេរពាក្យសុំនេះត្រូវតែ ចូលក្នុងមាត្រា ៣៤៩ កថាខណ្ឌទី២។

២- ចំពោះការសរសេររូបមន្ដអនុវត្តវិញ មានចែងនៅមាត្រា ៣៤៩-២   នៅប្រទេសជប៉ុនយើងសរសេរ រូបមន្ដ​អនុត្ដនៅ​លើក្រដាសផ្សេងក្រៅពីសាលក្រម ប៉ុន្ដែ សម្រាប់ស្ថានភាពនៅកម្ពុជា ក្រឡាបញ្ផីអាច សរសេរនៅ​លើ សាលក្រមតែម្ដងក៏មិនអីដែរ ពីព្រោះក្នុងមាត្រា ៣៥៤-១ (ជានីតិវិធីមួយដាច់ដោយឡែក ផ្សេងមួយទៀត សម្រាប់ភាគី) ហើយមាត្រា ៣៥៤-២ មិនបានចែងច្បាស់លាស់អំពីរូបមន្ដអនុវត្ដទេ តែគ្រាន់ទុកសិទ្ធិ ឱ្យក្រឡា បញ្ផីជាអ្នកចាត់ចែងចំពោះរូបមន្ដនោះ។

៣- ដីការរក្សាការពារ យើងមិនចាំបាច់សរសេររូបមន្ដអនុវត្ដនៅលើដីការនោះទេ ប៉ុន្ដែមានករណីលើកលែង។ 

៤- ចំពោះការកាត់ពន្ធពាក្យសុំពេលដែលភាគីទាំងពីរសះជានឹងគ្នាមុនការទាញហេតុផលដោយផ្ទាល់មាត់ នោះចំពោះបញ្ហានេះ គេមិនចាំបាច់សរសេរអំពីពន្ធនេះនៅក្នុងកំណត់ហេតុទេគេគ្រាន់សរសេរនៅលើ ក្រដាសផ្សេងមួយពេលដែលភាគីសុំដកពន្ធពាក់កណ្ដាលវិញ។ ប៉ុន្ដែចំពោះខ្លឹមសារនៃមាត្រា ១១០​ មាត្រា១១៩ មិនបានចែងអំពីចំណុចនេះទេ ប៉ុន្ដែ យើងអាចសរសេរនៅក្នុងកំណត់ហេតុដែរ។ នៅប្រទេសជប៉ុន គេមិន ចាំបាច់សរសេរនៅក្នុងកំណត់ហេតុនោះទេ គឺគេសរសេរនៅក្នុងក្រដាសមួយ​ផ្សេង​ទៀត ដោយសារពន្ធនេះ មានលក្ខណៈស្មុគ្រស្មាញ ដូច្នេះយើងត្រូវការសរសេរឱ្យមានលក្ខណៈ​ច្បាស់លាស់ និង លំអិតនោះគេសរសេរ នៅក្នុងក្រដាស់មួយសន្លឹកផ្សេង ហើយគេយកក្រដាសនោះ​ទៅកិបភ្ផាប់ជាមួយសំណុំរឿង។


.......................................................
 Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and information regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia If you want to join with group to discuss law please link here: http://www.facebook.com/groups/405507152815204/ Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយ ទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព​ ច ក​ គ្រាន់ផ្តល់ នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕

No comments:

Powered By Blogger