ខាងក្រោមជាអត្ថបទដែលដកស្រង់ចេញពីកាសែត Cambodia Daily:
លោក ហ៊ុន សែន ទទួលស្គាល់ជាថ្មីថា លោកបានរំលោភច្បាប់មែន
ដោយ Neou Vannarin and Zsombor Peter -
June 21, 2013
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសារភាពជាសាធារណៈជាថ្មីម្តងទៀតថា លោកពិតជាបានរំលោភច្បាប់មែន នៅពេលលោកជួយលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ឲ្យរួចផុតពីការចាប់ខ្លួនពាក់ព័ន្ធនឹងការរួមភេទជាមួយក្មេងស្រីអាយុ១៥ឆ្នាំម្នាក់។
លោក ហ៊ុន សែន បានធ្វើការចោទប្រកាន់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះជាលើកដំបូងកាលពីសប្តាហ៍មុន ដោយបានអះអាងថា លោក កឹម សុខា បានឲ្យប្រាក់ចំនួន៥០០ដុល្លារទៅក្មេងស្រីរូបនេះសម្រាប់ការរួមភេទ និងថា ខ្លួនលោកផ្ទាល់បានរំលោភច្បាប់ដោយសារការរារាំងមិនឲ្យមានការចាប់ខ្លួនលោក កឹម សុខា ជៀសវាងការចោទប្រកាន់ថា លោកជ្រៀតជ្រែកក្នុងរឿងផ្ទាល់ខ្លួនរបស់គាត់។
លោក កឹម សុខា បដិសេធការអះអាងនេះ ហើយគណបក្សរបស់លោកបានចាត់ទុកការចោទប្រកាន់នេះថា ជារឿងនយោបាយដែលត្រូវបានប្រឌិតឡើងក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក កឹម សុខា មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែក្រោយនេះ។
ក្រុមជំនាញការច្បាប់បានលើកឡើងថា ការសារភាពជាសាធារណៈរបស់លោក ហ៊ុន សែន គួរតែឈានដល់ការស៊ើបអង្កេតពីសំណាក់នគរបាលថា តើលោកនាយករដ្ឋមន្ត្រីបានរំលោភច្បាប់មែនឬយ៉ាងណា។
ក្រុមជំនាញការច្បាប់បានលើកឡើងថា ការសារភាពជាសាធារណៈរបស់លោក ហ៊ុន សែន គួរតែឈានដល់ការស៊ើបអង្កេតពីសំណាក់នគរបាលថា តើលោកនាយករដ្ឋមន្ត្រីបានរំលោភច្បាប់មែនឬយ៉ាងណា។
លោក ហ៊ុន សែន បានថ្លែងអំឡុងពិធីសម្ពោធវិទ្យាល័យមួយនៅក្នុងខេត្តកណ្តាលកាលពីម្សិលមិញថា “ អ្នកខ្លះនិយាយថា ខ្ញុំរំលោភច្បាប់។ មែន វាជាការពិត។ ខ្ញុំពិតជាបាននិយាយថា ខ្ញុំរំលោភច្បាប់មែន ព្រោះខ្ញុំបានឃាត់នគរបាលមិនឲ្យចាប់ខ្លួនលោកឯង [លោក កឹម សុខា]មុនពេលលោកឯងរួមភេទជាមួយនាង។ ថ្ងៃនេះ ពួកគេចុះផ្សាយថា ខ្ញុំរំលោភច្បាប់។ ខ្ញុំទទួលស្គាល់ថា ខ្ញុំរំលោភច្បាប់មែន”។
លោក ហ៊ុន សែន បាននិយាយការពារការសម្រេចចិត្តបែបនេះ ដោយអះអាងថា វាជាជម្រើសប្រសើរបំផុតសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។លោកបានមានប្រសាសន៍ថា“ ខ្ញុំបានប្រាប់ពួកគេ [នគរបាល] កុំឲ្យធ្វើអ៊ីចឹង [ចាប់ខ្លួនលោក កឹម សុខា] គ្រាន់តែ បំភ័យឲ្យគាត់រត់ទៅបានហើយ”។
លោកនាយករដ្ឋមន្ត្រីបានបន្តថា “ ពេលគាត់រត់បាត់ យើងមិនបាច់ចាប់ខ្លួនគាត់ទេ។ នេះមិនមែនជារឿងឈ្នះៗទេ វាជារឿងស្មើគ្នា។ក្មេងស្រីនោះមិនបានបាត់បង់ព្រហ្មចារីយ៍ទេ មិនចាំបាច់ឲ្យមានបញ្ហាចោទប្រកាន់គ្នាទេ ហើយគាត់មិនត្រូវបានដាក់ទោសឡើយ”។
ទោះជាលោក ហ៊ុន សែន បានសារភាពជាសាធារណៈអំពីកំហុសឆ្គងនេះហើយក៏ដោយ ក៏មន្ត្រីនគរបាលជាន់ខ្ពស់ និងមន្ត្រីតុលាការបានបដិសេធមិននិយាយថា តើនឹងមានការស៊ើបអង្កេតការអះអាងរបស់លោកនាយករដ្ឋមន្ត្រីឬអត់ទេ។
លោក គៀត ច័ន្ទថារិទ្ធ អ្ននកនាំពាក្យនគរបាលជាតិ បានមានប្រសាសន៍ថា រឿងនេះ “ ហួសពីសមត្ថកិច្ចរបស់ខ្ញុំហើយ”។
លោក ច័ន្ទថារិទ្ធ ក៏បានលើកឡើងផងដែរថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេ ព្រោះលោកមិនបានឮការសារភាពរបស់លោកនាយករដ្ឋមន្ត្រី ដែលត្រូវបានចាក់ផ្សាយតាមវិទ្យុជាតិ ទាំងកាលពីសប្តាហ៍មុន និងថ្ងៃម្សិលមិញ។
លោក ច័ន្ទថារិទ្ធ ក៏បានលើកឡើងផងដែរថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេ ព្រោះលោកមិនបានឮការសារភាពរបស់លោកនាយករដ្ឋមន្ត្រី ដែលត្រូវបានចាក់ផ្សាយតាមវិទ្យុជាតិ ទាំងកាលពីសប្តាហ៍មុន និងថ្ងៃម្សិលមិញ។
លោកបានមានប្រសាសន៍ថា“ ចាំខ្ញុំមើលកម្មវិធីទូរទស្សន៍សិន រួចទើបខ្ញុំអាចឆ្លើយបានថា តើនគរបាលជាតិអាចធ្វើអ្វីបានខ្លះ។ ពេលនេះ ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ”។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា រាល់ការស៊ើបអង្កេតចាំបាច់ត្រូវមានដីកាពីតុលាការ។លោកថ្លែងថា “ យើងមិនទាន់បានទទួលលិខិតផ្លូវការណាមួយពីរដ្ឋាភិបាល ឬតុលាការដើម្បីចាត់វិធានការទេ”។

លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា លោកមិនសូវដឹងរឿងនេះទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
លោក សុក សំអឿន ជាមេធាវីនិងជានាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការជំនួយផ្នែកច្បាប់ បានមានប្រសាសន៍ថា នគរបាលត្រូវស៊ើបអង្កេតពីលោកនាយករដ្ឋមន្ត្រី ប្រសិនបើពួកគេជឿថា ពិតជាមានបទល្មើសនោះមែន។
លោកបានមានប្រសាសន៍ថា“ ច្បាប់ចែងថា ប្រសិនបើនគរបាលជឿថា វាជាបទល្មើសនគរបាលអាចចាត់វិធានការបាន…ពួកគេត្រូវតែធ្វើ។ វាជាភារកិច្ចរបស់ពួកគេ ប្រសិនបើពួកគេជឿថា បទល្មើសបានកើតឡើងមែន”។
ប៉ុន្តែ លោកបានបន្ថែមថា ការសារភាពអំពីបទល្មើសណាមួយ គឺមិនដូចជាភ័ស្តុតាងទេ ដោយបានបញ្ជាក់ថា នគរបាលមានសិទ្ធិសម្រេចខ្លះដែរ។
លោកបានមានប្រសាសន៍ថា“ បញ្ហាគឺមិននៅត្រង់ថា ទទួលស្គាល់ឬមិនទទួលស្គាល់ឡើយ។នគរបាលត្រូវធ្វើការស៊ើបអង្កេតថា តើវាជាបទល្មើសពិតប្រាកដឬមិនមែន”។ អភ័យឯកសិទ្ធិផ្លូវច្បាប់របស់លោកនាយករដ្ឋមន្ត្រីក្នុងនាមជាសមាជិកសភាតាមរយៈការបោះឆ្នោត ក៏ជាបញ្ហាមួយដែរ។
លោក សុក សំអឿន បានបញ្ជាក់ថា មុននឹងអាចស៊ើបអង្កេតពីលោកនាយករដ្ឋមន្ត្រី ឬសូម្បីតែទាមទារឲ្យលោកចូលខ្លួនមកបំភ្លឺតាមដីកាកោះរបស់តុលាការបាន រដ្ឋសភាត្រូវដកអភ័យឯកសិទ្ធិសភារបស់លោកជាមុនសិន។
លោក សុក សំអឿន បានសង្កត់ធ្ងន់ថា នគរបាលអាចចាត់វិធានការលើសមាជិកសភាណាម្នាក់ទោះជាមានអភ័យឯកសិទ្ធិបាន ប្រសិនបើបទល្មើសដូចត្រូវបានចោទប្រកាន់នោះ “ ធ្ងន់ ឬជាក់ស្តែង” ប៉ុន្តែលោកមិនប្រាកដថា តើការសារភាពអំពីការប្រព្រឹត្តខុសរបស់លោក ហ៊ុន សែន គឺល្មមនឹងឲ្យនគរបាលចាត់វិធានការបាន ឬយ៉ាងណាទេ។
តាមច្បាប់ អ្នកមានទោសព្រហ្មទណ្ឌមិនអាចឈរឈ្មោះបោះឆ្នោតក្នុងប្រទេសកម្ពុជាបានទេ។នេះជាអ្វីដែលបានកើតឡើងចំពោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលប្រឈមនឹងទោសជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ តាមបទចោទប្រកាន់ ដែលរួមមានទាំងបទបរិហារកេរ្តិ៍ និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈផងដែរ។

លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលជាអង្គការក្រៅរដ្ឋាភិបាលខាងផ្តល់ជំនួយផ្នែកច្បាប់ដែរនោះ លើកឡើងថា ការសារភាពជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីគួរត្រូវបានស៊ើបអង្កេត។
លោកបន្ថែមថា “ គួរតែអាចទៅរួច ប៉ុន្តែធាតុពិតជាក់ស្តែងយ៉ាងណា ខ្ញុំមិនដឹងទេ”ដោយលោកបានធ្វើការកត់សម្គាល់ពីគំរូគួរឲ្យប្រយ័ត្នរបស់លោកស្រី មូរ សុខហួរ សមាជិកសភាគណបក្សប្រឆាំង ។
នៅពេលលោកស្រី មូរ សុខហួរ ប៉ុនប៉ងប្តឹងលោកនាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៩ ពីបទបរិហារកេរ្តិ៍ សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលពាក្យបណ្តឹងនេះ ដោយលើកហេតុផលថា ខ្វះភ័ស្តុតាង ប៉ុន្តែបែរជាបានទទួលយកពាក្យបណ្តឹងបកវិញរបស់លោក ហ៊ុន សែន ដែលបានប្តឹងលោកស្រីជាការឆ្លើយតបចំពោះការប្តឹងលោកពីដំបូង។

ក្រោយមក រដ្ឋសភាបានដកអភ័យឯកសិទ្ធិរបស់លោកស្រី មូរ សុខហួរ ដើម្បីផ្តល់លទ្ធភាពឲ្យតុលាការស៊ើបអង្កេត វិនិច្ឆ័យទោស និងផ្តន្ទាទោសលោកស្រីពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី៕
ប្រែសម្រួលដោយ ចេវ ប៊ុននី
No comments:
Post a Comment