លោក លោកស្រី មានអាជីពជាអ្នកច្បាប់ ពិតយល់ថាមិនមែន ជាបញ្ហា ស្មុកស្មាញទេ ។ តែបើលោក លោកស្រី ពុំមែនជាអ្នកច្បាប់វិញនោះ ហើយបានជួប ក្នុងករណីនេះ ក្នុងនាមខ្លួនជាដើមចោទ ឫដើមបណ្តឹងរដ្ឋប្បវេណី នឹងយល់ថាជាបញ្ហា មួយ ដ៏ស្មុកស្មាញចំពោះរឿងក្តីរបស់ខ្លួន ព្រមទាំងបន្លឺវាចារ្យថា ‹ អយុត្តិធម៌ ណាស់› នៅ ពេលដែលតុលាការបានចេញសាលក្រម ឫសាល ដីកាសំរេចឱ្យជនជាប់ចោទរួចផុតពីបទ ចោទប្រកាន់ ។ ហើយបានសួរខ្លួនឯងថា ហេតុអ្វីបានជា តុលាការធ្វើការសំរេចបែបនេះ? tតើអាចទាមទារសំណងរដ្ឋប្បវេណីយ៉ាងម៉េចនឹងកើត ? បើជន ប្រព្រឹត្តបទល្មើសគ្មានទោស នោះ ! ។
ដើម្បីមានមូលដ្ឋានក្នុងការត្រេះរិះពិចារណាតាមផ្លូវច្បាប់ ខ្ញុំសូមលើកនូវ អង្គហេតុមួយដែលបាន កើតមានឡើងនៅខេត្តបាត់ដំបង ។ តែខ្ញុំមិនសរសេរឈ្មោះ ជនជាប់ចោទ ឫឈ្មោះដើមបណ្តឹង រដ្ឋប្បវេណីពេញលិញទេ ដូចដែលមានដំណើររឿងដូចតទៅ៖ ‹ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៩៧៩ ក្រុមគ្រួសារ អ្នកស្រី គអ បានសាង សង់ផ្ទះរស់នៅលើដីមួយកន្លែងដែលមានបង្គន់នៅចំហៀង ផ្ទះទំហំដីបង្គន់៣ម X ៤ម ស្ថិត នៅពីក្រោយផ្ទះរបស់លោក សម ។
នៅឆ្នាំ២០០៥អ្នកស្រី គអ បានធ្វើពាក្យទៅអាជ្ញាឃុំសុំសាងសង់បង្គន់ ជាថ្មី ដោយមូលហេតុបង្គន់ ចាស់មានសភាពទ្រុឌទ្រោមមិនអាចប្រើប្រាស់បន្តទៅទៀតបាន។ នៅពេលនោះអាជ្ញាឃុំបានចុះមកពិនិត្យ ហើយក៏បានអនុញ្ញាតឱ្យអ្នកស្រី គអ ធ្វើការសាងសង់បង្គន់ជាថ្មី ។ ដំណើរការសាងសង់បាន៥០%ហើយ ស្រាប់តែលោក សម រួម ទាំងកូនចៅ របស់ខ្លួនមកតវ៉ាមិនឱ្យយសាងសង់ ។ ដោយអះអាងថា ដីកន្លែងបង្គន់នោះ ជាដីកម្មសិទ្ធិរបស់ខ្លួន ។ នៅពេលនោះក៏មានទំនាស់ទាស់ទែងគ្នាបានផ្ទុះឡើង ។ អាជ្ញា ធរឃុំ ក៏បានហាមឃាត់ដល់ ភាគីទាំងសងខាងមិនឱ្យប៉ះពាល់ដីបង្គន់ និងផ្អាក់សាង សង់ជាបណ្តោះអាសន្ន ដើម្បីរងចាំការដោះ ស្រាយរួចរាល់សិន ។ ស្ថិតក្នុងការហាមឃាត់ របស់អាជ្ញាធរឃុំ លោក សម បានធ្វើរបងព័ទ្ធជុំវិញដី បង្គន់ទាំងរំលោភបំពាន ។ អ្នកស្រី គអ បានប្តឹងទៅតុលាការ។ ស្ថិតតំណាក់កាលចៅក្រស៊ើបសួរ បានចេញដីកាសំរេច ឱ្យ អ្នកស្រី គអ សាងសង់បង្គន់បន្តនៅកន្លែងដីទំនាស់នោះ ។ អ្នកស្រី គអ មិនទាន់បាន ធ្វើការសាងសង់តាមដីកាសំរេចរបស់តុលាការផង ស្រាប់តែនៅឆ្នាំ២០០៧ លោក សម បានបញ្ជាឱ្យកូនចៅវាយកំទិចសំណង់បង្គន់ ដែលសាងសង់បាន៥០%ចោលអស់ ហើយ ចាក់សាបបំបិទជិតកន្លែងបង្គន់នោះ ។ ក្នុងរឿងនេះលោក សម បានប្តឹងតបដោយអះ អាងថាដីបង្គន់ទំហំ៣មx៤ម ជាកម្មសិទ្ធិរបស់ខ្លួន គឺអ្នកស្រី គអ សុំប្រើប្រាស់បង្គន់របស់ ខ្លួន ជារាងរហូតមក ។
នៅពេលសវនាការព្រះរាជាអាជ្ញានៅតែរក្សាបទចោទប្រកាន់ លើជនជាប់ចោទឈ្មោះ សម និងគូកនពីបទធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ។ ប៉ុន្តែលោកចៅ ក្រមបានសំរេចឱ្យរួចផុតពីបទ ចោទប្រកាន់នៃបទល្មើសធ្វើឱ្យខូចខាតទ្រព្យអ្នកដទៃ។ ក្នុងករណីនេះ តើអ្នកស្រី គអ ត្រូវធ្វើដូចម្តេច ដើម្បីទាមទារសំណង់នៃការខូចខាតនេះបាន ? ។ យោងតាមត្រា៣៧៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានបញ្ជាក់ថា ដើមបណ្តឹងរដ្ឋប្បវេណី ឬ អ្នកទទួលខុសត្រូវរដ្ឋប្បវេណី មានសិទ្ធិប្តឹងឧទ្ធរណ៍បាន ពាក់ពន្ធ័នឹងផលប្រយោជន៍ ផ្នែករដ្ឋប្បវេណីតែប៉ុណ្ណោះ ក្នុងរយះពេលមួយខែគិតពីថ្ងៃប្រកាស សាលក្រម នៃសាលក្រមចំពោះមុខ និងសាលក្រមចាត់ទុកថាចំពោះមុខ រយះពេលប្តឹងឧទ្ធរណ៍ផ្តើម គិតពី ពេលទទួលដំណឹងសាលក្រមនោះ ។ គឺពុំមានចែងអំពីសិទ្ធិរបស់ដើមបណ្តឹងរដ្ឋប្បវេណី
ក្នុងការធ្វើបណ្តឹងឧទ្ទរណ៍លើផ្នែកទោសទណ្ឌកម្មឡើយ ។
ជាគោលការណ៍ក្នុងរឿងព្រហ្មទណ្ឌ ដើម្បីឱ្យជនជាប់ចោទទទួលបន្ទុកសង ការខូចខាតនៃ ព្យសនកម្មដែលបានកើតឡើងនោះ ទាល់តែជនជាប់ចោទនោះត្រូវបាន តុលាការរកឃើញថាពិតជា មានពិរុទ្ធភាពក្នុងការប្រព្រឹត្តបទល្មើស និងផ្តន្ទាទោសជនជាប់ ចោទនោះតាមផ្លូវច្បាប់ ។ ប្រសិនបើជនជាប់ចោទត្រូវបានតុលាការសំរេច ឱ្យរួចផុតពីការ ចោទប្រកាន់វិញនោះ តើជនជាប់ចោទនឹងមានហេតុផលអ្វីទទួលបន្ទុកសងសំណង ផ្នែក រដ្ឋប្បវេណី។មធ្យោបាយដើម្បីឱ្យជនជាប់ចោទកេចមិនផុត ក្នុងការទទួលទោសទណ្ឌ កម្ម ដោយផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌគឺមានតែព្រះរាជាអាជ្ញា និងអគ្គព្រះរាជាអាជ្ញា អមសាលាឧទ្ទរណ៍ទេ ដែលមានសិទ្ធិធ្វើបណ្តឹងឧទ្ទរណ៍លើទោសទណ្ឌកម្ម បើខ្លួនយល់ ឃើញថា តុលាការបានសំរេចផ្តន្ទាទោសជនជាប់ចោទ ធ្ងន់ ឬស្រាល ឬមិនត្រិមត្រូវតាម ផ្លូវច្បាប់នោះ ។ ក្នុងរឿងព្រហ្មទណ្ឌព្រះរាជាអាជ្ញាដើរតួរសំខាន់ណាស់ ក្នុងនាមតំណាងឱ្យអំណាចនីតិប្រតិបត្តិ ការពារផលប្រយោជន៍សង្គម និងរបៀបរាបរយសណ្តាប់ធ្នាប់ សាធារណះ ។ ធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យតុលាការអនុវត្តច្បាប់។ យោងតាមមាត្រា៣៨១នៃក្រមនីតិវិធីព្រហ្មទណ្ឌព្រះរាជាអាជ្ញាមានសិទ្ធិធ្វើការប្តឹង ឧទ្ធរណ៍ក្នុងរយះពេលមួយខែដោយផ្តើមគិតពីពេលប្រកាសសាលក្រម។បើព្រះរាជាអាជ្ញា ថ្លោះថ្លូយភ្លេចធ្វើប្តឹងឧទ្ធរណ៍ក្នុងរយះពេលនេះ គឺអគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ មានសិទ្ធិធ្វើប្តឹងឧទ្ធរណ៍ក្នុងរយះពេល៣ខែ ដោយផ្តើមគិតពីពេលប្រកាសសាលក្រម ដូច គ្នានឹងព្រះរាជអាជ្ញាដែរ ។ ប៉ុន្តែជាអកុសលព្រះរាជាអាជ្ញា និងអគ្គព្ររាជាអាជ្ញាអមសាលា ឧទ្ធរណ៍ ពុំបានប្តឹងឧទ្ធរណ៍នឹងសាលក្រមខាងលើនេះឡើយ ។ មានតែអ្នកស្រី គអ ជាដើមបណ្តឹងរដ្ឋប្បវេណីបានប្តឹងឧទ្ធរណ៍នឹងសេចក្តីសំរេចនៃសាលក្រមទាំងមូល ហើយ សាលាឧទ្ធរណ៍ កំពុងចាត់ការសំណុំរឿងនេះ ។ បើយោងតាមមាត្រា៣៧៥នៃក្រមនីតិវិធី ព្រហ្មទណ្ឌ តើសាលាឧទ្ទរណ៍មានសមត្ថកិច្ចធ្វើការជំនុំជំរះលើបណ្តឹងឧទ្ធរណ៍របស់ អ្នក ស្រី គអ លើផ្នែកទោសទណ្ឌកម្ម ដែលតុលាការថ្នាក់ក្រោមបានសំរេចឱ្យជនជាប់ចោទ រួចផុតពីបទចោទប្រកាន់ដែរឬទេ ? ។ ជាគោលការណ៍សាលាឧទ្ធរណ៍ពុំមានសមត្ថកិច្ច ជំនុំជំរះលើករណីនេះបានទេ ពីព្រោះព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ពុំបានប្តឹងឧទ្ធរណ៍ក្នុងរឿងនេះ ។ ករណីនេះ សាលាឧទ្ធរណ៍មានសមត្ថកិច្ចធ្វើការជំនុំជំរះ បានលើផ្នែកសំណងរដ្ឋប្បវេណីតែប៉ុណ្ណោះ!
សមាជិកម្នាក់នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានមានប្រសាសន៍បញ្ជាក់ថា ឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម បានប្រជុំពិភាក្សាអំពីករណីនេះ ។ គឹសាលាឧទ្ធរណ៍មានសមត្ថកិច្ចធ្វើការជំនុំជំរះបង្គាប់ឱ្យជនជាប់ ចោទសងការខូចខាត់ ទៅតាមទំហំនៃព្យសនកម្ម ដែលបានកើតឡើង ឱ្យទៅដើមបណ្តឹង រដ្ឋប្បវេណី ឬអ្នកទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ។ បើសាលាឧទ្ធរណ៍ យល់ឃើញថា អង្គហេតុដែលបានកើតឡើងពិតជាកំហុសរបស់ជនជាប់ចោទពិតប្រាកដមែន។ ប៉ុន្តែសាលាឧទ្ធរណ៍ ពុំមានសមត្ថកិច្ចធ្វើការជំនុំជំរះសម្រេចផ្តន្ទាទោសគុកចំពោះ ជនជាប់ចោទបានឡើយ ។ បើព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញាអមសាលា ឧទ្ធរណ៍ ពុំបានប្តឹងឧធរណ៍ ចំពោះសាលក្រមសំរេច ឱ្យជនជាប់ចោទរួចផុតពីបទចោទប្រកាន់ទេ នោះ។ ដូច្នោះព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើរតួសំខាន់ ណាស់ ទោះបីពុំមានសិទ្ធិចូលរួមក្នុងការសំរេចសេចក្តីក៏ដោយ ។ ក្នុងនាមតំណាងឱ្យអំណាចនីតិប្រត្តិបតិ ការពារផលប្រយោជន៍សង្គម ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌនិងសន្និដ្ឋានឱ្យមានការអនុវត្តច្បាប់ ហើយក៏ជាភាគីក្នុងរឿងក្តី ។ គឺត្រូវពិនិត្យពិចារណារឱ្យ បានល្អិតល្អន់រាល់សំណុំរឿងក្តី ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនសំរាប់រយះពេលប្តឹងឧទ្ធរណ៍។ ប្រសិនបើមានការថ្លោះថ្លូយរឿងក្តី ដែលយល់ថានឹងប្តឹងឧទ្ធរណ៍ បែរជាខកខានមិនបានប្តឹងឧទ្ធរណ៍វិញនោះ ហើយសាលាឧទ្ធរណ៍ធ្វើ ការជំនុំជំរះបានសំរេចថា ជនជាប់ ចោទពិតជាមានពិរុទ្ធភាព ។ តែមិនអាចផ្តន្ទាទោសគុកដល់ជន ជាប់ចោទបានដោយសារ ការខកខានមិនបានប្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ នោះ ។ ហើយមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសប្រទេសម្ចាស់ជំនួយ ច្បាស់ជាមាន ការរិះគន់ដល់ស្ថាប័នតុលាកាក្នុងការអនុវត្តច្បាប់ដោយអយុត្តិធម៌ ។ ហើយក៏ជាចំអក ដល់ការកំណែទំរងប្រព័ន្ធយុត្តិធម៌ ដែលស្ថិតក្នុងវិស័យចតុកោនជាយុត្តិសាស្រ្តរបស់រាជ រដ្ឋាភិបាល៕
Welcome all comments on this blog
No comments:
Post a Comment