Thursday, September 22, 2011

លោក លឹម គានហោ បញ្ជាគ្រឿងចក្រ កាយប្រឡាយជួយ បញ្ចៀសទឹក ហូរបុកស្ទឹងសៀមរាប

Information from DAP:

E-mailPrintPDF
សៀមរាប៖ នាយកខុទ្ទកាល័យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង ៨ និង៥០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ លោករដ្ឋមន្រ្តី លឹម គានហោ បាននឹងកំពុងបញ្ជាអេស្កាវ៉ាទ័រ២គ្រឿង ជីកកកាយប្រឡាយថ្មីមួយទៀត ដើម្បីជួយបញ្ចៀសទឹក កុំឲ្យហូរបុកទៅស្ទឹងសៀមរាប ដែលបណ្តាលឲ្យមានទឹកជំនន់នេះ។
ការជីកប្រឡាយថ្មីនេះ បានធ្វើឡើងនៅភូមិកកុះ ឃុំបដា ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីដែលមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំងនៅទីនោះ។
លោក ចាន់ យុត្ថា ដែលកំពុងអបដំណើរជាមួយលោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា អេស្កាវ៉ាទ័រចំនួន៤គ្រឿងទៀត បាននឹងកំពុងធ្វើដំណើរមកកាន់កន្លែងជន់លិច ដើម្បីជីកប្រឡាយខាងលើ។
នាយកខុទ្ទកាល័យរូបនេះ បានបញ្ជាក់ថា សម្រាប់កម្រិតទឹកនៅស្ទឹងសៀមរាប គឺមានកម្ពស់ស្មើនឹងច្រាំងរហូតមកដល់ម៉ោងនេះ ហើយបើមិនជីកប្រឡាយថ្មី ជួយបញ្ចៀសទឹកនោះទេ នឹងធ្វើឲ្យមានជំនន់លិចក្រុងសៀមរាបតែម្តង។
លោក ចាន់ យុត្ថា បានបន្តទៀតថា សម្រាប់កំណាត់ផ្លូវជាតិលេខ៦៧ ដែលជំនន់ទឹកភ្លៀងកម្ពស់ជាង១ម៉ែត្រ មិនអាចធ្វើចរាចរណ៍បាននោះ ឥឡូវរថយន្តប្រភេទ១បាំងកន្លះ អាចធ្វើដំណើរបានហើយ ដូច្នេះទឹកដែលហូរកាត់លើផ្លូវនេះ កំពុងស្រកបណ្តើរៗហើយ៕

No comments:

Powered By Blogger