Monday, January 23, 2012

Bribery charges follow ACU arrest of Kandal judge


From Radio Free Asia 

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ចៅក្រម​ខេត្ត​កណ្ដាល​២​រូប

2012-01-21
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចាប់​ខ្លួន​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល ២​រូប និង​មន្ត្រី​សុរិយោដី ១​រូប កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១២។
ចៅក្រម​ទាំង ២​រូប​នោះ​មាន​ឈ្មោះ  លោក ហួត ហ៊ាង និង​អ្នកស្រី ខូវ ចាន់ថូ  រី​ឯ​មន្ត្រី​សុរិយោ​ដី​មាន​ឈ្មោះ​អ្នកស្រី យឹម វួច។ 
លោក កែវ រ៉េមី សមាជិក​ក្រុមប្រឹក្សា​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​បាន​អត្ថាធិប្បាយ​​ចំពោះ​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង ៣​នាក់​នេះ​ថា ពាក់ព័ន្ធ​រឿង​អ្វី​ខ្លះ​នោះ​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១២។ លោក​គ្រាន់តែ​បញ្ជាក់​ថា ទុក​ពេល​វេលា​ឲ្យ​ខាង​សមត្ថកិច្ច ជា​ពិសេស​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ធ្វើ​កិច្ចការ​ទាំង​អស់​នេះ។
ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​អាច​ពាក់ព័ន្ធ​ជា​សំខាន់​ក្នុង​រឿង​អំពើ​ពុករលួយ និង​ជម្លោះ​ដីធ្លី។
អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ថា ពិត​ជា​មាន​ការ​ចាប់​ខ្លួន​ចៅក្រម​សាលា​ដំបូង​ខេត្ត​កណ្ដាល ២​រូប និង​មន្ត្រី​សុរិយា ១​រូប​ពិត​មែន។ លោក​បាន​គាំទ្រ​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​បាន​សុំ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​ទៅ​តាម​នីតិវិធី​ និង​មាន​តម្លាភាព។
កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ដឹក​នាំ​ផ្ទាល់​ដោយ​លោក ឱម យ៉ិនទៀត បាន​ចុះ​ចាប់​ខ្លួន​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​មួយ​រូប គឺ​លោក តុប ចន្ទសេរីវុឌ្ឍ ដែល​គេ​បាន​រក​ឃើញ​ថា បាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ៕

From Phnom Penh Post issue today

Bribery charges follow ACU arrest of Kandal judge


  • PDF


A judge from Kandal province was charged with bribery and detained in the capital’s Prey Sar prison late yesterday.

Another judge was released after both appeared in court for questioning for allegedly attempting to extort money from a provincial cadastral land official.

Provincial prosecutor Uk Kimsith told the Post yesterday  one of two provincial judges had been charged with bribery and sent to the prison after testifying in court.

“The judge Hout Heang was charged with bribery and sent to Prey Sar, but female judge Khov Chan Pho was not charged,” he said.

Anti Corruption Unit spokesperson Keo Remy said yesterday the provincial prosecutor had charged Hout Heang with bribery under Article 517 of the criminal code.

“Before I left the court, I saw the judicial police send Hout Heang to Prey Sar and the female judge was released,” Keo Remy said, adding that Huot Heang could face between seven and 10 years in prison.

ACU officials had arrested the two judges on Friday night, and it had been ascertained during questioning that only one of the judges was involved in the alleged extortion, Keo Remy said.

“We detained them at the ACU for questioning and sent them back to Kandal provincial court,” he said.

“We have the document to show the [provincial] prosecutor that the female judge was not involved in extortion.

“According to the confession of Hout Heang, he said only he extorted US$5,000 from the victim,” Keo Remy said. 

“Hout Heang told us that Judge Khov Chan Pho was not involved with the money he extorted from the victim.

“The victim in the case had asked Khov Chan Pho to be a witness because she is the victim’s friend.”

Keo Remy said Hout Heang had told provincial cadastral official Yem Veouch, who is involved in a land dispute, to pay him $5,000 or he would sign off on a warrant to arrest her.

Yem Veouch had filed the complaint to the ACU and the two judges had been arrested while the money was being exchanged, he said.

“We investigated and searched carefully before we [made the arrests],” Keo Remy said.

No comments:

Powered By Blogger