ថ្ងៃទី ២៣ ខែ
មករា ឆ្នាំ
២០១៣
សេចក្តីថ្លែងការណ៍
ស្ថានភាពសិទ្ធិដីធ្លី/លំនៅដ្ឋាន និង សកម្មជន ក្នុងឆ្នាំ ២០១២ និង ជំហានទៅ
ថ្ងៃនេះ អង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ និង តំណាងសហគមន៍ បានអំពាវនាវឲ្យមានកំណែទម្រង់ដីធ្លីនិងលំនៅដ្ឋានប្រកបដោយនិរន្តរភាពនិងដោយមានការចូលរួមពេញលេញ
នៅក្នុងសន្និសីទកាសែតមួយ ដែលនៅក្នុងនោះ បញ្ហានានា ដូចជាការបណ្តេញចេញដោយបង្ខំ
ផលប៉ះពាល់នៃភាពគ្មានដីធ្លី និង ស្ថានភាពនៃសកម្មជនដីធ្លីនិងលំនៅដ្ឋាន នៅកម្ពុជា
ត្រូវបានពិភាក្សា។
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ
អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមការពារសិទ្ធិ មនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) និង ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF) បានអំពាវសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការដើម្បីគាំទ្រប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះកម្ពុជា ទាក់ទិននឹងការកែលម្អវិស័យដីធ្លីនិងលំនៅដ្ឋាន។
រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថាកំណែទម្រង់ដីធ្លីមានសារៈសំខាន់ក្រៃលែងដើម្បីលើកកម្ពស់ស្ថេរភាពសង្គម
និង ដើម្បីសម្រេចបានគោលដៅរួមនៃការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែ
នៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។
ចំនួនប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះកាន់តែច្រើនឡើង បាននឹងកំពុងទទួលរងការបណ្តេញចេញពីដីរបស់ពួកគេ។ ការបណ្តេញចេញដោយបង្ខំបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ និង ប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគាត់។
តាំងពីឆ្នាំ ២០០០ មក
យ៉ាងហោចណាស់ប្រជាជនចំនួន
៧០០.០០០ ក្នុងទូទាំងប្រទេសបានទទួលរងផលប៉ះពាល់ពីការចាប់យកដី និង ការរើលំនៅដ្ឋានដោយបង្ខំ
រួមមានប្រជាជនចំនួន
៥១.០០០ នាក់ក្នុងឆ្នាំ
២០១១។ នៅរាជធានីភ្នំពេញ យ៉ាងហោចណាស់ប្រជាជនចំនួន ១៤៥.០០០ នាក់ ឬ
ប្រហែល ១០% នៃចំនួនប្រជាជននៃរាជធានី
ត្រូវបានបណ្តេញចេញ តាំងពីឆ្នាំ ២០០០។ នៅចុងឆ្នាំ ២០១១ ប្រជាជនជិត ៤០.០០០ នាក់
ស្ថិតក្រោមការគម្រាមកំហែងភ្លាមៗនៃការបណ្តេញចេញ។
លោក សៀ ភារម្យ ប្រធានលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF) បានមានប្រសាសន៍ថា “សហគមន៍កាន់តែជួប្រទះហានិភ័យនៃការបណ្តេញចេញដោយបង្ខំ
និង សំណងមិនគ្រប់គ្រាន់” ។
លោកបានមានប្រសាសន៍បន្ថែមថា “បន្ថែមលើការបណ្តេញចេញនៅតំបន់បឹងកក់
ការរំលោភធ្ងន់ធ្ងរលើសិទ្ធិលំនៅដ្ឋានបានកើតឡើងនៅដើមឆ្នាំ ២០១២ នៅសហគមន៍បុរីកីឡា” ។
តំណាងសហគមន៍
ក៏និយាយផងដែរ ដោយលើកឡើងពីបទពិសោធន៍របស់ពួកគេចំពោះការរំលោភសិទ្ធិមនុស្សដែលបានកើតឡើងនៅតំបន់បឹងកក់
និង ខេត្តពោធិសាត់។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
បាននិយាយថា
មានភាពចាំបាច់ត្រូវកែលំអស្ថានភាពនៃប្រជាជនងាយរងគ្រោះបំផុតនៅកម្ពុជាទាក់ទិននឹងការកាន់កាប់ដី។
“វាគឺជាប្រការសំខាន់បំផុតដែលយើងត្រូវមើលឃើញវឌ្ឍនភាពនៅក្នុងវិស័យទាំងនេះនៅកម្ពុជា។
បច្ចុប្បន្ន ភាពគ្មានដីធ្លីត្រូវបានប៉ាន់ស្មានថាមានពី ២០-២៥% ក្នុងចំណោមចំនួនប្រជាជនសរុប។”
ទោះបីជាការចាប់យកដីគឺជាបញ្ហាសំខាន់ខ្លាំងក្តី
ក៏គេឃើញមានការបារម្ភផងដែរអំពីផលប៉ះពាល់នៃការវិនិយោគបរទេសធំៗនៅក្នុងវិស័យកសិកម្ម
និង កសិ-ធុរកិច្ច
តាមរយៈការផ្តល់សម្បទានដីសេដ្ឋកិច្ច
(ELCs)។
លោក សុខ សំអឿន ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្ម
នៃ អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បានលើកឡើងថា “យើងត្រូវការតម្លាភាពបន្ថែមទៀតលើបញ្ហានេះ
ដែលនៅក្នុងនោះសម្បទានដីសេដ្ឋកិច្ចនៅតែបន្តមាន
ទោះបីជារាជរដ្ឋាភិបាលបានប្រកាសឱសានវាទលើសម្បទានដីសេដ្ឋកិច្ចក្តី” ។
វាគឺជាប្រការសំខាន់បំផុតដែលរាជរដ្ឋាភិបាលកម្ពុជាធានាឲ្យបានថា ការពិនិត្យមើលឡើងវិញលើសម្បទានដីសេដ្ឋកិច្ច ត្រូវបានអនុវត្តប្រកបដោយតម្លាភាពនិងដោយមានការចូលរួម
និង ព័ត៌មានត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
អង្គការមិនមែនរដ្ឋាភិបាល
បានសម្តែងកង្វល់ដ៏ធំអំពីស្ថានភាពរបស់សកម្មជនសិទ្ធិដីធ្លីនិងសិទ្ធិលំនៅដ្ឋាន។
ក្នុងឆ្នាំ ២០១២
កំណើនការចាប់ខ្លួននិងការរំលោភសិទ្ធិមនុស្សបានកើតឡើង នៅពេលដែលសហគមន៍ព្យាយាមសង្គ្រោះលំនៅដ្ឋានរបស់ខ្លួន។
លោក ធន សារ៉ាយ ប្រធាន សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
បានបន្ថែមថា “យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលដោះលែងលោកស្រី
យ៉ោម បុប្ឆា សកម្មជនសិទ្ធិដីធ្លីនិងលំនៅដ្ឋាន និង ជាអតីតអ្នករស់នៅបឹងកក់ ដែលនៅពេលថ្មីៗនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលបីឆ្នាំ
ចំពោះការពាក់ព័ន្ធរបស់លោកស្រីនៅក្នុងការព្យាយាមការពារលំនៅដ្ឋានរបស់សហគមន៍
និង ទាមទារសំណងគ្រប់គ្រាន់
ក្រោយពេលដែលរាជរដ្ឋាភិបាលបានជួលដីពួកគេសម្រាប់ការអភិវឌ្ឍ។”
វាគ្មិនទាំងឡាយ
បានទទួលស្គាល់ថាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងកំណែទម្រង់ដីធ្លី
និង បទបញ្ជាលេខ
០១ គឺមានលក្ខណៈទាន់ពេលនិងគួរឲ្យសរសើរ
ប៉ុន្តែមានបញ្ហាប្រឈមក្នុងការអនុវត្ត។ ការកាប់ឆ្ការដីដាំដំណាំនិងការទន្ទ្រានយកដីដោយក្រុមហ៊ុន នៅតែកើតឡើង។
ដោយឡែក ជនជាតិដើមភាគតិចជួបប្រទះការលំបាក។
មានភាពចាំបាច់ត្រូវផ្តល់អាទិភាពចំពោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនសហគមន៍ក្រីក្រនៅតាមខេត្តនិងក្រុងដែលមានវិវាទ
ដោយជៀសវាងមិនរាប់បញ្ចូលក្នុងកិច្ចដំណើរការនេះ។
តំណាងអង្គការមិនមែនរដ្ឋាភិបាល បាននិយាយថាស្ថានភាពទាក់ទិននឹងការចាប់យកដី
ភាពគ្មានដីធ្លី និង ការចោទប្រកាន់សកម្មជនដីធ្លី មានលក្ខណៈកាន់តែដុនដាបក្នុងឆ្នាំ
២០១២។ ពួកគេបានអំពាវនាវសូមឲ្យរាជរដ្ឋាភិបាលអនុវត្តកំណែទម្រង់
ដើម្បីដោះស្រាយបញ្ហាទាំងនេះក្នុងឆ្នាំ ២០១៣។ អាស្រ័យហេតុនេះ
ពួកគេបានដាក់ជូនអនុសាសន៍ខាងក្រោមនេះជូនរាជរដ្ឋាភិបាលកម្ពុជាៈ
អនុសាសន៍៖
·
បញ្ឈប់ការបណ្តេញចេញដោយបង្ខំ និង ធានាឲ្យបានថាសហគមន៍ទទួលបានការប្រព្រឹត្តិប្រកបដោយយុត្តិធម៌ទាក់ទិននឹងសំណង
និង ទីកន្លែងនៃការតាំងលំនៅដ្ឋានថ្មីនៅពេលមានការរើលំនៅដ្ឋាន។
·
ផ្តល់អាទិភាពដល់ការចុះបញ្ជីដីជាប្រព័ន្ធជូនសហគមន៍ក្រីក្រនៅតាមខេត្តនិងនៅទីក្រុង
និង ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី។
·
ធានាឲ្យបាននូវនីតិវិធី ការសន្ទនាសមស្រប ព័ត៌មានសមស្រប
និង ការចរចារប្រកបដោយយុត្តិធម៌ទាក់ទិននឹងការតាំងលំនៅដ្ឋានថ្មីនៃសហគមន៍។
·
ធានាឲ្យបានថាឱសានវាទលើសម្បទានដីសេដ្ឋកិច្ចត្រូវបានគោរពអនុវត្តយ៉ាងពេញលេញ
និង ថាពុំមានផ្តល់សម្បទានដីសេដ្ឋកិច្ចអនាគតទៀតទេ។ ធានាឲ្យបានថានីតិវិធីនៃការពិនិត្យមើលឡើងវិញនូវសម្បទានដីសេដ្ឋកិច្ច គឺមានតម្លាភាព
និង ត្រូវបានអនុវត្តជាអាទិភាពមួយ។
·
ធានាឲ្យបានថាវិវាទបច្ចុប្បន្នរវាងសម្បទានិកដីសេដ្ឋកិច្ច
និង សហគមន៍មូលដ្ឋានត្រូវបានដោះស្រាយតាមពេលវេលាសមស្រប។
·
ការកំណត់ព្រំប្រទល់ៈ
ធានាឲ្យបានថាការការកំណត់ព្រំប្រទល់ដីរបស់រដ្ឋ
និង ដីឯកជន ក៏ដូចជា តំបន់ការពារ និង តំបន់ព្រៃសហគមន៍
ត្រូវបានអនុវត្តជាអាទិភាពមួយ និង ដំណើរការប្រកបតម្លាភាព។
សូមផ្សព្វផ្សាយជាសាធារណៈនូវផែនទីដីរបស់រដ្ឋ។
·
ធានាឲ្យបានថាសារាចរលេខ ០៣
ដែលគាំទ្រគំនិតផ្តួចផ្តើមថ្នាក់ក្រោមជាតិ
ត្រូវបានគាំទ្រតាមរយៈការបើកទូលាយដោយអាជ្ញាធរនៅក្នុងការកំណត់ដំណោះស្រាយលំនៅដ្ឋានសមរម្យ
និង បំភ្លឺនីតិវិធីជុំវិញការអនុវត្តសារាចរនេះ។
·
ធានាឲ្យបានថាបទបញ្ជាលេខ ០១
ត្រូវបានអនុវត្ត ដើម្បីគាំទ្រប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះកម្ពុជា
និង ថាបញ្ជានេះមិនធ្វើឲ្យខូចខាតដល់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចឡើយ។
·
សូមដោះលែងសកម្មជន លោកស្រី យ៉ោម បុប្ផា និង
បញ្ឈប់ការរារាំងដល់សកម្មភាពគ្មានហិង្សាដោយសហគមន៍ ដូចជាធ្វើញ្ញត្តិ និង
សំណើជាដើម។
·
ធានាឲ្យបានថាព័ត៌មានអំពីការវិនិយោគនាពេលអនាគតត្រូវបានផ្សព្វផ្សាយជាមុន និង ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញត្រូវបានអនុវត្ត។
·
ពិគ្រោះជាមួយសហគមន៍រងផលប៉ះពាល់មុនពេលអនុវត្តគម្រោងអភិវឌ្ឍ
ទន្ទឹមគ្នានឹងការអនុវត្តទស្សនាទាននៃការយល់ព្រមដោយសេរី ជាមុន និង
ដោយមានព័ត៌មានគ្រប់គ្រាន់។
·
ផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានស្តីពីកិច្ចសន្យានិងកិច្ចព្រមព្រៀង
ប្រាក់ចំណូល និង ចំណាយ។
·
ពន្លឿនកិច្ចដំណើរការទទួលស្គាល់សហគមន៍ព្រៃឈើ និង តំបន់ការពារ។
·
អនុម័តនិងអនុវត្តគោលនយោបាយជាតិស្តីពីលំនៅដ្ឋាន
ដែលត្រូវបានព្រាងតាំងពីឆ្នាំ ២០០៦។
លោក ឈិត សំអាត
នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ០១២ ៩២៨ ៥៨៥
លោក ចាន់
សាវ៉េត អនុសមាគមន៍អភិវឌ្ឍន៍សិទ្ធិមនុស្សកម្ពុជា (ADHOC) ០១៦ ៦៦៧ ៣៧៣
លោក សួន
ប៊ុនស័ក្តិ អគ្គលេខាធិការ គណៈកម្មាធិការប្រព្រឹត្តិកម្ម
នៃ អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ០៩២ ៣៤៤ ៣៥៧
លោក សៀ ភារម្យ
ប្រធានលេខាធិការដ្ឋាន ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF) ០៦០ ៣១៣ ៤៥១
MEDIA STATEMENT
23 Jan
2013
Situation of Land/Housing
Rights and Activists in 2012 and the Way Forward
Major NGOs
and community representatives today called for sustainable and inclusive land
and housing reforms, in a media conference at which issues such as forced
evictions, the impact of landlessness and the position of land and housing
activists in Cambodia were discussed.
The heads
of The Cambodian Human Rights Action Committee (CHRAC), the Cambodian Human
Rights Development Association (ADHOC), the NGO Forum on Cambodia and the
Housing Rights Task Force (HRTF) called on the Royal Government of Cambodia to
take measures to support Cambodia’s poor and vulnerable people in regard to
land and housing improvements.
The RGC
recognizes that land reform is vital to enhance social stability and to meet
the overall goal of poverty reduction. Yet many issues need to be addressed. Escalating
numbers of poor and vulnerable people are being driven from their land.
Forced evictions have degraded the livelihoods of communities and
affected on their basic human rights.
Since 2000
at least 700,000 people across the country have been affected by land grabbing
and forced displacement, including 51,000 people in 2011. In Phnom Penh
at least 145,000, or approximately 10% of the city’s population, have been
evicted since 2000. At the end of 2011 almost 40,000 residents were under
immediate threat of eviction.
Communities
are increasingly at risk of forced evictions and inadequate compensation, said
Mr Sia Phearum, HRTF Secretariat Chief.
“In
addition to the Boeng Kak Lake evictions, serious housing rights violations
occurred in early 2012 at Borey Keila community”, he said.
Community
speakers also spoke outlining their own experiences of violations of human
rights which have occurred at Boeng Kak Lake and Pursat Province.
Mr Chhith
Sam Ath, Executive Director of the NGO Forum on Cambodia, said that there was
an urgent need to improve the position of Cambodia’s most vulnerable in regard
to land possession.
“It is
vital that we see progress in these areas in Cambodia. Currently landlessness
is estimated at between 20-25% of the total population.”
While land
grabbing is the critical issue, there are also concerns over the effects of
large scale foreign investments in agriculture and agri-business through the
granting of Economic Land Concessions (ELCs).
“We need
greater transparency on the issues of which ELCs are still proceeding, despite
the Government’s stated moratorium on these”, said Mr Sok Sam Oeun, CHRAC
Chairman.
It is vital
that RGC ensures that the announced review of ELCs is carried out in a
transparent and participatory way and that information is made publicly
available.
NGOs
expressed great concern over the position of land and housing rights
activists. During 2012 increasing arrests and human rights violations occurred
as communities sought to save their homes.
“We call on
the Government to release Ms Yorm Bopha, land and housing rights activist and
former Boeng Kak Lake resident, recently jailed for three years for her
involvement in trying to protect the community’s homes and gain adequate
compensation after the government leased their land for development, “ said
ADHOC President Mr Thun Saray.
Speakers
acknowledged that the Government’s initiatives in land reform and Executive
Order 01 are timely and laudable, but there are challenges in
implementation. Clearance of crops and land encroachment by companies
still occur. Indigenous people are particularly disadvantaged. There is a need
for prioritizing systematic land registration for poor communities in provinces
and cities where disputes occur, avoiding further exclusions of areas from this
process
NGO
representatives said that the position in regard to land grabbing, landlessness
and prosecution of activists had worsened in 2012. They called on the
Government to enact reforms to address these issues in 2013. They therefore put
forward the following recommendations to be accepted by the RGC as follows:
RECOMMENDATIONS:
·
End forced evictions, and ensure communities are
fairly treated in regard to compensation and relocation sites when movement
occurs
·
Prioritize systematic land registration
for poor communities in provinces and cities and expedite granting land
ownership
·
Ensure due process, proper dialogue, appropriate
information and fair negotiation regarding relocation of communities
·
Ensure the process of review of Economic Land
Concessions is transparent
·
Ensure that existing disputes between ELC
concessionaires and local communities are resolved in due time
·
Boundary demarcation – ensure that the
demarcation of state land and private land, as well as protected areas and
community forestry areas are carried out as a priority and that the process is
transparent. Make a State Land Map database publicly accessible.
·
Ensure that Circular 03, supporting sub-national
level initiatives, is supported through openness of authorities in identifying
decent housing solutions, and clarify the process surrounding its
implementation
·
Ensure that Executive Order O1 is implemented to
support the poor and vulnerable of Cambodia and that it is not undermining
Indigenous Peoples communal land registration
·
Free land activist Ms Yorm Bopha, and end
obstruction of non-violent activities by communities, such as petitions and
requests
·
Ensure that information about upcoming
investments is disseminated in advance and full environmental and social impact
studies are undertaken
·
Consult with affected communities before
proceedings with developments, while following the concept of Free, Prior, Informed
Consent
·
Make publicly available information on contracts
and agreements, revenues and spending
·
Do not grant concessions for community lands
which have been already registered
·
Speed up the process of community forestry and
protected area recognition
·
Adopt and implement National Housing Policy,
which has been drafted since 2006.
For further
information, please contact
Mr Chhith Sam Ath, Executive Director, NGO Forum 012 928 585
Mr Chan Soveth, Deputy Head,
Lands Right Unit of ADHOC, 016 667 373
Mr Suon Bunsak, Executive
Director, CHRAC, 092 344 357
Mr Sia Phearum, Chief of
Secretariat, HRTF 060 313 451