Wednesday, January 23, 2013

សេចក្តីថ្លែងការណ៍ ស្ថានភាព​​សិទ្ធិ​ដីធ្លី​/​លំនៅដ្ឋាន និង សកម្មជន ក្នុង​ឆ្នាំ ២០១២ និង ជំហានទៅ (Situation of Land/Housing Rights and Activists in 2012 and the Way Forward)


        ថ្ងៃទី ២៣  ខែ មករា ឆ្នាំ ២០១៣
សេចក្តីថ្លែងការណ៍
ស្ថានភាព​​សិទ្ធិ​ដីធ្លី​/​លំនៅដ្ឋាន និង សកម្មជន ក្នុង​ឆ្នាំ ២០១២ និង ជំហានទៅ

ថ្ងៃនេះ អង្គការ​មិនមែន​រដ្ឋាភិបាល​សំខាន់ៗ និង តំណាង​សហគមន៍ បាន​អំពាវ​នាវ​​ឲ្យមាន​កំណែ​ទម្រង់​ដីធ្លី​និង​លំនៅដ្ឋាន​ប្រកបដោយ​និរន្តរភាព​និង​ដោយ​មាន​ការចូលរួម​ពេញលេញ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ដែល​នៅក្នុង​នោះ​ បញ្ហា​នានា​ ដូចជា​ការបណ្តេញ​ចេញ​ដោយ​បង្ខំ ផលប៉ះពាល់​នៃ​ភាព​គ្មាន​ដីធ្លី និង ស្ថានភាព​នៃ​សកម្មជន​ដីធ្លី​និង​លំនៅដ្ឋាន នៅកម្ពុជា ត្រូវ​បាន​ពិភាក្សា។

គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមការពារសិទ្ធិ មនុស្ស និង ​អភិវឌ្ឍន៍​​នៅកម្ពុជា (ADHOC) វេទិកា​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) និង ក្រុមការងារ​ពិសេស​សិទ្ធិលំនៅដ្ឋាន (HRTF) បាន​អំពាវ​សុំ​ឲ្យ​​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​វិធាន​ការ​ដើម្បី​គាំទ្រ​​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជនងាយរងគ្រោះ​​កម្ពុជា ទាក់ទិននឹង​ការ​កែលម្អ​វិស័យដីធ្លី​និង​លំនៅដ្ឋាន។
រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់​ថា​កំណែទម្រង់ដីធ្លី​មាន​សារៈ​​សំខាន់​ក្រៃលែង​​ដើម្បី​លើកកម្ពស់​ស្ថេរភាព​សង្គម និង ដើម្បី​សម្រេច​បាន​គោលដៅ​រួម​នៃ​ការ​កាត់បន្ថយ​ភាពក្រីក្រ។ ប៉ុន្តែ នៅមាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ។

ចំនួន​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជនងាយរងគ្រោះ​កាន់តែច្រើនឡើង ​បាននឹងកំពុងទទួលរងការ​បណ្តេញ​ចេញ​ពី​ដី​របស់​ពួកគេ។ ការបណ្តេញ​ចេញ​ដោយ​បង្ខំ​បាន​​​ធ្វើ​ឲ្យ​​ជីវភាពប្រជាពលរដ្ឋ​ធ្លាក់​ចុះ និង ប៉ះពាល់ដល់សិទ្ធិ​ជាមូលដ្ឋានរបស់ពួកគាត់ 

តាំងពីឆ្នាំ ២០០០ មក យ៉ាងហោចណាស់​ប្រជាជន​ចំនួន ៧០០.០០០ ក្នុង​ទូទាំងប្រទេស​បាន​ទទួល​រង​ផលប៉ះពាល់​ពី​ការចាប់​យកដី និង ការ​រើ​លំនៅដ្ឋាន​ដោយ​បង្ខំ រួមមាន​ប្រជាជន​ចំនួន ៥១.០០០ នាក់​ក្នុង​ឆ្នាំ ២០១១។  នៅ​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​ប្រជាជន​ចំនួន ១៤៥.០០០ នាក់ ឬ ប្រហែល ១០% នៃ​ចំនួន​ប្រជាជន​នៃ​រាជធានី ត្រូវ​បាន​បណ្តេញ​ចេញ​ តាំងពី​​ឆ្នាំ ២០០០។ នៅ​ចុងឆ្នាំ ២០១១ ប្រជាជន​ជិត ៤០.០០០ នាក់ ស្ថិត​ក្រោម​ការ​គម្រាមកំហែងភ្លាមៗ​នៃ​ការបណ្តេញ​ចេញ។

លោក សៀ ភារម្យ ប្រធាន​លេខា​ធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិលំនៅដ្ឋាន (HRTF) បាន​មាន​ប្រសាសន៍ថា “សហគមន៍​កាន់​តែ​ជួប្រទះ​ហានិភ័យ​នៃ​ការបណ្តេញ​ចេញ​ដោយ​បង្ខំ និង សំណង​មិនគ្រប់គ្រាន់” ។

លោក​បានមានប្រសាសន៍​​បន្ថែមថា បន្ថែម​លើ​ការបណ្តេញ​ចេញ​នៅ​តំបន់​បឹងកក់ ការរំលោភ​ធ្ងន់ធ្ងរ​លើ​​សិទ្ធិលំនៅដ្ឋាន​បាន​កើតឡើង​នៅ​ដើម​​ឆ្នាំ ២០១២ នៅ​​សហគមន៍​បុរីកីឡា

តំណាង​សហគមន៍ ក៏​​និយាយ​ផងដែរ ​ដោយ​លើកឡើង​ពី​បទពិសោធន៍​របស់​ពួកគេ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្សដែល​បាន​កើតឡើង​នៅ​តំបន់​បឹងកក់ និង ខេត្ត​ពោធិសាត់

លោក ឈិត សំអាត នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​និយាយ​ថា មាន​ភាពចាំបាច់​ត្រូវ​កែលំអ​ស្ថានភាព​នៃ​ប្រជាជន​ងាយរងគ្រោះបំផុត​នៅ​កម្ពុជា​ទាក់ទិននឹង​ការកាន់កាប់ដី។
វាគឺជា​ប្រការ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​មើលឃើញ​វឌ្ឍនភាព​នៅក្នុង​វិស័យ​ទាំងនេះ​នៅកម្ពុជា។ បច្ចុប្បន្ន ភាពគ្មានដីធ្លី​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​មាន​ពី ២០-២៥% ក្នុង​ចំណោម​ចំនួន​ប្រជាជន​សរុប។

ទោះបី​ជា​ការ​ចាប់​យកដី​គឺជា​បញ្ហា​សំខាន់​ខ្លាំង​ក្តី ក៏​គេ​ឃើញ​មាន​ការបារម្ភ​ផងដែរ​អំពី​ផលប៉ះពាល់​នៃ​ការវិនិយោគ​​បរទេស​ធំៗ​នៅក្នុងវិស័យ​កសិកម្ម និង កសិ-ធុរកិច្ច តាមរយៈ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច (ELCs)

លោក សុខ សំអឿន ប្រធាន​​គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) បាន​លើកឡើងថា យើង​ត្រូវ​ការ​តម្លាភាព​បន្ថែមទៀត​លើ​បញ្ហា​នេះ ដែល​នៅក្នុង​នោះសម្បទាន​​ដី​សេដ្ឋកិច្ច​នៅ​តែ​បន្ត​មាន ទោះបី​ជារាជរដ្ឋាភិបាល​បាន​ប្រកាស​ឱសានវាទ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ក្តី

វាគឺជា​ប្រការ​សំខាន់​បំផុត​ដែល​រាជរដ្ឋាភិបាលកម្ពុជា​ធានា​ឲ្យ​បាន​ថា​ការ​ពិនិត្យមើលឡើងវិញ​លើសម្បទាន​​ដី​សេដ្ឋកិច្ច ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​តម្លាភាព​និង​ដោយ​មាន​ការចូលរួម និង ​ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ។

អង្គការ​មិនមែន​រដ្ឋាភិបាល បាន​សម្តែង​កង្វល់​ដ៏​ធំ​អំពី​ស្ថាន​ភាព​របស់​សកម្មជន​សិទ្ធិ​ដីធ្លី​និងសិទ្ធិលំនៅដ្ឋាន។ ក្នុង​ឆ្នាំ ២០១២ កំណើន​ការ​ចាប់​ខ្លួន​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​កើតឡើង​ នៅពេល​ដែល​​សហគមន៍​ព្យាយាម​សង្គ្រោះ​លំនៅដ្ឋាន​របស់​ខ្លួន។

លោក ធន សារ៉ាយ ប្រធាន​ សមាគមការពារសិទ្ធិមនុស្ស និង ​អភិវឌ្ឍន៍​​នៅកម្ពុជា (ADHOC) បាន​បន្ថែមថា យើង​ខ្ញុំ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​​​ដោះលែង​លោក​ស្រី យ៉ោម​ បុប្ឆា សកម្មជន​សិទ្ធិ​ដីធ្លី​និង​លំនៅដ្ឋាន និង ជាអតីត​អ្នក​រស់នៅ​​បឹងកក់ ដែល​នៅពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ ចំពោះ​ការពាក់ព័ន្ធ​របស់​លោកស្រី​នៅក្នុង​ការព្យាយាម​ការពារ​លំនៅដ្ឋាន​របស់​សហគមន៍ និង ទាមទារ​សំណង​គ្រប់គ្រាន់​ ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​បាន​ជួល​ដី​ពួកគេ​សម្រាប់​ការអភិវឌ្ឍ។”

វាគ្មិន​ទាំងឡាយ​ បាន​ទទួលស្គាល់​ថា​គំនិតផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​ក្នុង​​កំណែទម្រង់ដីធ្លី និង បទបញ្ជា​លេខ ០១ គឺមានលក្ខណៈទាន់​ពេល​និង​គួរ​ឲ្យ​សរសើរ ប៉ុន្តែមាន​បញ្ហា​ប្រឈម​ក្នុង​ការអនុវត្ត។ ការ​កាប់​ឆ្ការ​ដី​ដាំដំណាំ​និង​ការ​ទន្ទ្រាន​យកដី​ដោយ​ក្រុមហ៊ុន​ នៅ​តែ​កើតឡើង។ ដោយឡែក ជនជាតិដើម​ភាគតិច​ជួប​ប្រទះ​ការលំបាក។ មានភាពចាំបាច់​ត្រូវ​ផ្តល់​អាទិភាព​ចំពោះ​ការចុះបញ្ជីដី​ធ្លីមានលក្ខណៈជាប្រព័ន្ធ​ជូន​​សហគមន៍​ក្រីក្រ​នៅតាម​ខេត្ត​និង​ក្រុង​ដែល​មាន​វិវាទ ដោយជៀសវាង​មិនរាប់បញ្ចូលក្នុង​​កិច្ចដំណើរការ​នេះ។
តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​និយាយថា​ស្ថានភាព​ទាក់ទិននឹង​ការ​ចាប់​យកដី ភាពគ្មានដីធ្លី និង ការ​ចោទប្រកាន់​​សកម្មជនដីធ្លី មាន​លក្ខណៈ​កាន់​តែ​ដុនដាប​​ក្នុង​ឆ្នាំ ២០១២។ ពួកគេ​បាន​អំពាវនាវ​សូមឲ្យ​​រាជរដ្ឋាភិបាល​​អនុវត្ត​កំណែទម្រង់​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​​ក្នុង​ឆ្នាំ ២០១៣។ អាស្រ័យ​ហេតុនេះ ពួកគេ​បាន​ដាក់​ជូន​​អនុសាសន៍​ខាងក្រោម​នេះ​ជូន​​រាជរដ្ឋាភិបាលកម្ពុជាៈ

អនុសាសន៍៖
·         បញ្ឈប់​ការបណ្តេញ​ចេញ​ដោយ​បង្ខំ និង ធានា​ឲ្យ​បាន​ថា​​សហគមន៍​ទទួល​បាន​ការប្រព្រឹត្តិ​ប្រកបដោយ​យុត្តិធម៌​ទាក់ទិននឹង​សំណង​ និង​ ទីកន្លែង​នៃ​ការតាំង​លំនៅដ្ឋាន​ថ្មី​នៅ​ពេល​មាន​ការ​​រើ​លំនៅ​ដ្ឋាន។
·         ផ្តល់​អាទិភាព​ដល់​​ការចុះបញ្ជីដី​ជាប្រព័ន្ធ​ជូន​សហគមន៍​ក្រីក្រ​នៅតាម​ខេត្ត​និង​នៅទីក្រុង និង ពន្លឿន​ការផ្តល់​កម្មសិទ្ធិដីធ្លី
·         ធានា​ឲ្យ​បាននូវនីតិវិធី ការសន្ទនា​សមស្រប ព័ត៌មាន​សមស្រប និង ការចរចារ​ប្រកបដោយ​យុត្តិធម៌ទាក់ទិននឹង​ការ​តាំងលំនៅដ្ឋាន​ថ្មី​នៃ​សហគមន៍។
·         ធានា​ឲ្យ​បាន​ថា​ឱសានវាទ​លើ​​សម្បទាន​​ដី​សេដ្ឋកិច្ច​ត្រូវ​បាន​គោរព​អនុវត្ត​យ៉ាង​ពេញលេញ និង ថា​ពុំ​មាន​​ផ្តល់​សម្បទាន​​ដី​សេដ្ឋកិច្ច​អនាគត​ទៀតទេ។ ធានា​ឲ្យ​បាន​ថា​នីតិវិធី​នៃ​ការពិនិត្យមើល​ឡើង​វិញ​នូវ​សម្បទាន​ដី​សេដ្ឋកិច្ច គឺ​មាន​តម្លាភាព និង ត្រូវ​បាន​អនុវត្ត​ជា​អាទិភាព​មួយ។
·         ធានា​ឲ្យ​បាន​ថា​វិវាទ​បច្ចុប្បន្ន​រវាង​សម្បទានិក​​ដី​សេដ្ឋកិច្ច និង ​សហគមន៍​មូលដ្ឋាន​ត្រូវ​បាន​ដោះស្រាយ​​​​​តាម​ពេល​វេលា​សមស្រប។
·         ការកំណត់​​ព្រំប្រទល់ៈ ធានា​ឲ្យ​បាន​ថា​ការការកំណត់ព្រំប្រទល់​ដី​របស់​រដ្ឋ​ និង ដី​ឯកជន ក៏ដូចជា តំបន់​ការពារ និង តំបន់​ព្រៃ​សហគមន៍ ត្រូវ​បាន​អនុវត្ត​ជាអាទិភាព​មួយ និង ដំណើរការប្រកប​តម្លាភាព។ សូម​ផ្សព្វផ្សាយ​ជាសាធារណៈ​នូវ​ផែនទី​ដី​របស់​រដ្ឋ។
·         ធានា​ឲ្យ​បាន​ថា​សារាចរ​លេខ ០៣ ដែល​គាំទ្រ​គំនិតផ្តួចផ្តើម​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បាន​គាំទ្រ​តាមរយៈ​​ការបើក​ទូលាយ​ដោយ​អាជ្ញាធរ​នៅក្នុង​ការ​កំណត់​ដំណោះស្រាយ​លំនៅដ្ឋាន​សមរម្យ និង បំភ្លឺ​នីតិវិធី​ជុំវិញ​ការអនុវត្ត​សារាចរ​នេះ។
·         ធានា​ឲ្យ​បាន​ថា​បទបញ្ជា​លេខ ត្រូវ​បាន​អនុវត្ត ដើម្បី​គាំទ្រ​​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយរងគ្រោះ​កម្ពុជា និង ថាបញ្ជា​នេះ​មិនធ្វើ​ឲ្យ​ខូចខាត​ដល់​​ការចុះ​បញ្ជី​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគតិចឡើយ។
·         សូម​ដោះលែង​សកម្មជន លោកស្រី យ៉ោម​ បុប្ផា និង បញ្ឈប់​ការរារាំង​ដល់​សកម្មភាព​គ្មាន​ហិង្សា​ដោយ​​សហគមន៍ ដូចជា​ធ្វើញ្ញ​ត្តិ​ និង សំណើ​ជាដើម។
·         ធានា​ឲ្យ​បាន​ថា​ព័ត៌មាន​អំពី​ការវិនិយោគ​នាពេលអនាគត​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាមុន និង ​ការសិក្សា​វាយតម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​និង​សង្គម​ពេញលេញ​ត្រូវ​បាន​អនុវត្ត។
·         ពិគ្រោះ​ជាមួយ​​សហគមន៍​រងផលប៉ះពាល់​មុនពេល​អនុវត្ត​គម្រោង​អភិវឌ្ឍ​ ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​ទស្សនាទាន​នៃ​ការយល់ព្រម​ដោយ​សេរី ជាមុន និង ដោយ​មាន​ព័ត៌មាន​គ្រប់គ្រាន់។
·         ផ្សព្វផ្សាយ​ជាសាធារណៈ​នូវព័ត៌មាន​ស្តីពី​កិច្ចសន្យា​និង​កិច្ចព្រមព្រៀង ប្រាក់ចំណូល និង ចំណាយ។
·         ពន្លឿន​កិច្ចដំណើរការ​ទទួលស្គាល់សហគមន៍​ព្រៃឈើ​​ និង តំបន់ការពារ។
·         អនុម័ត​និង​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅ​ដ្ឋាន​ ដែល​ត្រូវ​បាន​ព្រាង​តាំងពី​ឆ្នាំ ២០០៦។
ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖
លោក ឈិត សំអាត នាយក​ប្រតិបត្តិ វេទិកា​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​ ០១២ ៩២៨ ៥៨៥
លោក ចាន់ សាវ៉េត អនុសមាគមន៍​អភិវឌ្ឍន៍​​សិទ្ធិ​មនុស្ស​កម្ពុជា (ADHOC) ០១៦ ៦៦៧ ៣៧៣
លោក សួន ប៊ុនស័ក្តិ អគ្គលេខា​ធិការ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ០៩២ ៣៤៤ ៣៥៧
លោក សៀ ភារម្យ ប្រធាន​លេខាធិការដ្ឋាន​ ក្រុមការងារ​ពិសេស​សិទ្ធិលំនៅដ្ឋាន (HRTF) ០៦០ ៣១៣ ៤៥១

MEDIA STATEMENT                             

23  Jan 2013
Situation of Land/Housing Rights and Activists in 2012 and the Way Forward
Major NGOs and community representatives today called for sustainable and inclusive land and housing reforms, in a media conference at which issues such as forced evictions, the impact of landlessness and the position of land and housing activists in Cambodia were discussed.

The heads of The Cambodian Human Rights Action Committee (CHRAC), the Cambodian Human Rights Development Association (ADHOC), the NGO Forum on Cambodia and the Housing Rights Task Force (HRTF) called on the Royal Government of Cambodia to take measures to support Cambodia’s poor and vulnerable people in regard to land and housing improvements.

The RGC recognizes that land reform is vital to enhance social stability and to meet the overall goal of poverty reduction. Yet many issues need to be addressed. Escalating numbers of poor and vulnerable people are being driven from their land.  Forced evictions have degraded the livelihoods of communities and affected on their basic human rights

Since 2000 at least 700,000 people across the country have been affected by land grabbing and forced displacement, including 51,000 people in 2011.  In Phnom Penh at least 145,000, or approximately 10% of the city’s population, have been evicted since 2000. At the end of 2011 almost 40,000 residents were under immediate threat of eviction.

Communities are increasingly at risk of forced evictions and inadequate compensation, said Mr Sia Phearum, HRTF Secretariat Chief.

“In addition to the Boeng Kak Lake evictions, serious housing rights violations occurred in early 2012 at Borey Keila community”, he said.

Community speakers also spoke outlining their own experiences of violations of human rights which have occurred at Boeng Kak Lake and Pursat Province.
Mr Chhith Sam Ath, Executive Director of the NGO Forum on Cambodia, said that there was an urgent need to improve the position of Cambodia’s most vulnerable in regard to land possession.

“It is vital that we see progress in these areas in Cambodia. Currently landlessness is estimated at between 20-25% of the total population.”
While land grabbing is the critical issue, there are also concerns over the effects of large scale foreign investments in agriculture and agri-business through the granting of Economic Land Concessions (ELCs).

“We need greater transparency on the issues of which ELCs are still proceeding, despite the Government’s stated moratorium on these”,  said Mr Sok Sam Oeun, CHRAC Chairman.

It is vital that RGC ensures that the announced review of ELCs is carried out in a transparent and participatory way and that information is made publicly available.
NGOs expressed great concern over the position of land and housing rights activists.  During 2012 increasing arrests and human rights violations occurred as communities sought to save their homes.

“We call on the Government to release Ms Yorm Bopha, land and housing rights activist and former Boeng Kak Lake resident, recently jailed for three years for her involvement in trying to protect the community’s homes and gain adequate compensation after the government leased their land for development, “ said ADHOC President Mr Thun Saray.

Speakers acknowledged that the Government’s initiatives in land reform and Executive Order 01 are timely and laudable, but there are challenges in implementation.  Clearance of crops and land encroachment by companies still occur. Indigenous people are particularly disadvantaged. There is a need for prioritizing systematic land registration for poor communities in provinces and cities where disputes occur, avoiding further exclusions of areas from this process
NGO representatives said that the position in regard to land grabbing, landlessness and prosecution of activists had worsened in 2012. They called on the Government to enact reforms to address these issues in 2013. They therefore put forward the following recommendations to be accepted by the RGC as follows:

RECOMMENDATIONS:
·         End forced evictions, and ensure communities are fairly treated in regard to compensation and relocation sites when movement occurs
·         Prioritize  systematic land registration for poor communities in provinces and cities and expedite granting land ownership
·         Ensure due process, proper dialogue, appropriate information and fair negotiation regarding relocation of communities
·         Ensure the process of review of Economic Land Concessions is transparent
·         Ensure that existing disputes between ELC concessionaires and local communities are resolved in due time
·         Boundary demarcation – ensure that the demarcation of state land and private land, as well as protected areas and community forestry areas are carried out as a priority and that the process is transparent. Make a State Land Map database publicly accessible.
·         Ensure that Circular 03, supporting sub-national level initiatives, is supported through openness of authorities in identifying decent housing solutions, and clarify the process surrounding its implementation
·         Ensure that Executive Order O1 is implemented to support the poor and vulnerable of Cambodia and that it is not undermining Indigenous Peoples communal land registration
·         Free land activist Ms Yorm Bopha, and end obstruction of non-violent activities by communities, such as petitions and requests
·         Ensure that information about upcoming investments is disseminated in advance and full environmental and social impact studies are undertaken
·         Consult with affected communities before proceedings with developments, while following the concept of Free, Prior, Informed Consent
·         Make publicly available information on contracts and agreements, revenues and spending
·         Do not grant concessions for community lands which have been already registered
·         Speed up the process of community forestry and protected area recognition
·         Adopt and implement National Housing Policy, which has been drafted since 2006.
For further information, please contact
Mr Chhith Sam Ath, Executive Director, NGO Forum 012 928 585
Mr Chan Soveth, Deputy Head, Lands Right Unit of ADHOC, 016 667 373
Mr Suon Bunsak, Executive Director, CHRAC, 092 344 357
Mr Sia Phearum, Chief of Secretariat, HRTF 060 313 451



Post a Comment