Sunday, January 13, 2013

សេចក្ដីពន្យល់អំពីនីតិវិធីនៃរឿងក្ដីចំនួនទឹកប្រាក់តិច


សេចក្ដីពន្យល់អំពីនីតិវិធីនៃរឿងក្ដីចំនួនទឹកប្រាក់តិច[1]

          នីតិវិធីនៃរឿងក្ដីចំនួនទឹកប្រាក់តិច គឺជានីតិវិធីពិសេសនៃនីតិវិធីរដ្ឋប្បវេណី ចំពោះរឿងក្ដីដែល កម្មវត្ថុ នៃ បណ្ដឹងមានតម្លៃមិនលើសពី ១.០០០.០០០ រៀល ដើម្បីដោះស្រាយវិវាទដ៏ឆាប់រហ័ស តាម នីតិវិធីសង្ខេប ។
          នីតិវិធីនៃការជំនុំជម្រះ និង ការសម្រេចសេចក្ដីតាមរឿងក្ដីចំនួនទឹកប្រាក់តិច មានលក្ខណៈដូច តទៅ ៖

-នៅក្នុងនីតិវិធីនៃរឿងក្ដីចំនួនទឹកប្រាក់តិច គ្មានកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុ ផលទេ ។ តុលាការនឹងកំណត់កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ឱ្យបានឆាប់រហ័ស ក្រោយពេលទទួល ពាក្យបណ្ដឹង ។

-តុលាការត្រូវបញ្ចប់នូវការជំនុំជម្រះនៅកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ លើក​លែងតែក្នុងករណីដែលមានសភាពការណ៍ពិសេស ដូចជាករណីដែលភាពចាំបាច់ក្នុងការសាកសួរ សាក្សីដែលគេមិន បានស្មានទុកជាមុន បានកើតឡើងនៅពេលធ្វើការពិនិត្យភស្ដុតាង ឬ ករណីដែល សាក្សី​ដែល​បម្រុងនាំមកជាមួយ ភាគី មិនអាចបង្ហាញខ្លួនដោយសារមូលហេតុសុខភាព ជាដើម ។ ម្យ៉ាងទៀត តុលាការ​នឹងប្រកាសសាលក្រមភ្លាម ក្រោយពេលដែលការទាញហេតុផលដោយផ្ទាល់មាត់ បានបញ្ចប់ លើកលែងតែករណីដែលតុលាការយល់ ឃើញថាមិនសមរម្យ ។

-ចំពោះសាលក្រមចុងក្រោយនៃរឿងក្ដីចំនួនទឹកប្រាក់តិច ភាគីពុំអាចធ្វើឧបាស្រ័យបានឡើយ លើក លែងតែ បណ្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ ។ មានន័យថា ភាគីមិនអាចប្ដឹងឧទ្ធរណ៍ ឬ ប្ដឹងសាទុក្ខ បានឡើយ ។

-ការពិនិត្យភស្ដុតាង អាចធ្វើបានចំពោះតែភស្ដុតាងដែលអាចពិនិត្យបានភ្លាមៗ ប៉ុណ្ណោះ ។ ហេតុដូច្នេះ ភាគីមិន អាចស្នើសុំឱ្យតុលាការប្រគល់កិច្ចការស្រាវជ្រាវទៅស្ថាប័នណាមួយ ឬ ដាក់ពាក្យសុំឱ្យតុលាការ ចេញដីកាសម្រេចបង្គាប់ឱ្យផ្ដល់ឯកសារ ឬ ស្នើសុំឱ្យសាកសួរសាក្សីដែលតុលាការត្រូវកោះហៅជាដើម បានឡើយ ។ មានន័យថា ភាគីត្រូវយកភស្ដុតាងជាឯកសារ នាំសាក្សី ជាដើម ដោយខ្លួនឯង នៅកាលបរិច្ឆេទ នៃ​ការទាញហេតុផលដោយផ្ទាល់មាត់ ។

-ចុងចម្លើយមានសិទ្ធិឱ្យផ្ទេរបណ្ដឹងទៅនីតិវិធីបណ្ដឹងធម្មតា ដោយធ្វើសេចក្ដីថ្លៃងការណ៍ ។ ប៉ុន្ដែ ចុងចម្លើយ មិនអាចធ្វើសេចក្ដីថ្លែងការណ៍ឱ្យផ្ទេរបណ្ដឹងទៅនីតិវិធីបណ្ដឹងធម្មតាបានឡើយ ក្នុងករណី ដែលចុងចម្លើយនោះ បានធ្វើការឆ្លើយទាញហេតុផលនៅកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផល ដោយផ្ទាល់មាត់ ឬ ក្រោយពេល កាលបរិច្ឆេទនោះបានបញ្ចប់ហើយ ។ ហេតុដូច្នេះ ប្រសិនបើចុងចម្លើយ មានបំណងឱ្យផ្ទេរបណ្ដឹង​ទៅនីតិវិធី បណ្ដឹងធម្មតា ចុងចម្លើយនោះ ត្រូវធ្វើសេចក្ដីថ្លែងការណ៍ មុនពេល ឆ្លើយដោះសាអំពីអង្គសេចក្ដី​នៃរឿងក្ដី ។

-ចុងចម្លើយ មិនអាចប្ដឹងតប ក្នុងនីតិវិធីរឿងក្ដីចំនួនទឹកប្រាក់តិចបានឡើយ ។ ហេតុដូច្នេះ ប្រសិនបើចុង ចម្លើយមានបំណងប្ដឹងតប ចុងចម្លើយនោះត្រូវធ្វើសេចក្ដីថ្លែងការណ៍ឱ្យផ្ទេរបណ្ដឹងទៅនីតិវិធីបណ្ដឹង ធម្មតា ដូច​បានពន្យល់ នៅក្នុងចំណុចទី ៥ ខាងលើនេះ ទើបចុងចម្លើយអាចប្ដឹងតបបាន ។



[1] ក្រឡាបញ្ជីត្រូវភ្ជាប់ឯកសារនេះជាមួយនឹងដីកាកោះហៅតាមកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ (មាត្រា ២២៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី)
.......................................................
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and information regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia If you want to join with group to discuss law please link here: http://www.facebook.com/groups/405507152815204/ Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយ ទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព​ ច ក​ គ្រាន់ផ្តល់ នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕

No comments:

Powered By Blogger