ខាងក្រោមគឺអត្ថបទដកស្រង់ចេញពីកំណត់ហេតុនៃការបង្រៀននៅសាលាភូមិន្ទចៅក្រម។
អ្វីទៅហៅថា ពិធីកំជាប់ពាក្យ?
បង្រៀនដោយ ឯកឧត្តម យូ ប៊ុនឡេង
សិស្សៈ និយមន័យឥតមានចែងទេ គឺធ្វើតាមទំនៀមទំលាប់ កាលៈទេសៈ ទីកន្លែង។ កន្លែងខ្លះតម្រូវឱ្យឪពុក ម្ដាយខាងប្រុសយកផ្លែឈើទៅជូនឪពុកម្ដាយខាងស្រី។
គ្រូៈ ទំនៀមទំលាប់ខ្មែរយើង និយាយពីការរៀបចំស្លាម្លូ ហើយបើមានលុយច្រើនអាចធ្វើពិធីនេះបាន
ប៉ុន្ដែ ក្រោយមកយើងធ្វើកាត់ៗ ខ្លះពាក្យថា ចែចូវ ខុសពីកំជាប់ពាក្យ។ ឧទាហរណ៍ បើកូនប្រុសម្នាក់ចង់ភ្ជាប់
សាច់ ឈាមជាមួយកូនស្រីម្ខាងទៀត ប៉ុន្ដែឱ្យអ្នកផ្សេងទេ មិនមែនកូនប្រុសខ្លួនទៅទេ ដើម្បីទៅសាកសួរត្រង់ ចំណុច នេះហើយគេហៅថា ចែចូវ ហើយដោយមានឪពុកម្ដាយ និង កូនប្រុសទៅជាមួយដើម្បី និយាយ។
ហើយពិធី កំជាប់ពាក្យនេះគឺអាស្រ័យទៅតាមទំនៀមទំលាប់របស់ទីកន្លែងនីមួយៗ។ នៅពេលកំជាប់ពាក្យនេះ
ហើយគឺមាន ការជូនជំនូន ហើយពេលខ្លះមិនចាំបាច់មានឪពុកម្ដាយខាងប្រុសទេ អាចឪពុកម្ដាយខាងប្រុសនៅឆ្ងាយ ដូច្នេះ ខាងប្រុសហៅពួកម៉ាកចូលរួមហើយបានប្រាប់ពួកម៉ាកថា នឹងរៀបការនៅពេលអនាគត ហើយ
ស្ដ្រីក៏បាន និយាយដូចគ្នាយ៉ាងនេះដែរ ហើយក្រោយមកពួកគេ ទាំងពីរសន្សំលុយ ហើយបានបំពាក់ចិញ្ជៀន
ឱ្យគ្នាទៅវិញ ទៅមក តើយើង ទទួលស្គាល់ថាជាពិធីកំជាប់ ពាក្យដែរឬទេ? ដូច្នេះសូមយើងទាំងអស់គ្នាគិត ពិចារណា។
នៅក្នុងពិធីកំជាប់ពាក្យនេះ បើមានភាគីណាមួយផ្ដាប់កំជាប់ពាក្យ តើមានហេតុការណ៍អ្វីកើតឡើង?
សូមមើលក្នុងមាត្រា ៩៤៤ តើនរណាជាម្ចាស់បណ្ដឹងនៃសំណង?
បើបុរសនិង សង្សានឹងគ្នា យើងត្រូវយកបញ្ញត្ដិកំជាប់ពាក្យយកមកដោះស្រាយ។ ប៉ុន្ដែ ក្នុងសង្គម
ជាក់ស្ដែង មិនមែនអញ្ចឹងទេ ពេលខ្លះឪពុកម្ដាយជាអ្នកចំណាយលុយលើពិធីកំជាប់ពាក្យទាំងអស់ ដូច្នេះ
យើងមិនអាច បញ្ញត្ដិកំជាប់ពាក្យនេះមកដោះស្រាយបានទេ យើងអាចយកបទបញ្ញ្កត្ដិទាក់ទងនឹងអំពើ
អនីត្យានុកូល ឬ បញ្ញត្ដិផ្សេងមកអនុវត្ដបាន។ ហើយយើងត្រូវមើថាតើការផ្ដាច់កំជាប់ពាក្យមានមូលហេតុ
ត្រឹមត្រូវឬទេ? ព្រោះវាអាចមានចំណង បើការផ្ដាច់ដោយមូលហេតុមិនត្រឹមត្រូវ។
ចំពោះមាត្រា ៩៤៥ និង ៩៤៦ គឺខុសគ្នា ដែលការផ្ដាច់ កំជាប់ពាក្យអាចកើតឡើងដោយសារ ភាគីម្ខាងចង់ផ្ដាច់
កំជាប់ពាក្យ ប៉ុន្ដែអាចរលាយដោយ ខ្លួនឯងដោយសារភាគីម្ខាងស្លាប់។ ហើយចំពោះការបដិសេធ យើងពិនិត្យមើល
ថាត្រឹមត្រូវឬទេ? បើមិនត្រឹម ត្រូវត្រូវសងទាំងជំនូន និង ការខូចខាត
ប៉ុនែបើត្រឹមត្រូវវិញត្រូវសងតែ ជំនូនទេ។
ឧទាហរណ៍A ភ្ជាប់ពាក្យជាមួយ B
ហើយ A តែងតែនាំឱ្យគេស្គាល់បណ្ដាលឱ្យនារី
B ធុញទ្រាន់ សុំ ផ្ដាច់ កំជាប់ពាក្យ ក្នុងករណីនេះយើងជាចៅក្រមត្រូវពិចារណាឱ្យបានដឹតដល់។
ដូច្នេះហើយបានជាមានមាត្រា ៩៤៦នេះ ហើយមាត្រា ៩៤៥ គឺរលាយ អ្វីខ្លះជាការខូចខាត? ហើយអ្វីខ្លះ ជាសំណង?
អាចពេលខ្លះឪពុកម្ដាយម្ខាងៗអាចចំណាយលុយយ៉ាងច្រើនសម្រាប់ពិធីកំជាប់ពាក្យ ហើយបើផ្ដាច់
នាំឱ្យមានការខាតបង់យ៉ាងច្រើន អាចជាវត្ថុ ឬ ពេលខ្លះអាចជាអារម្មណ៍បានដែរ ជួនពេលខ្លះឪពុកម្ដាយ
បានបោះសំបុត្រអាពាហ៍ពិពាហ៍ ហើយបានចែកដល់ភ្ញៀវរួចហើយទៀត។
ចំពោះអំឡុងពេលដាក់ពាក្យបណ្ដឹងមានចែងក្នុងមាត្រា ៩៤៧។
សិស្សៈ ចំពោះមាត្រា ៩៤៦ និយាយពីការបដិសេធកំជាប់ពាក្យ គឺមិនមានចែងច្បាស់ ហេតុអ្វីយើង
មិនចែងពីលក្ខខណ្ឌនៃការបដិសេធឱ្យរួចតែម្ដងទៅ?
គ្រូៈ យើងនិយាយល្អ តើអ្នកអាចសរសេរថាតើអ្វីខ្លះជាមូលហេតុត្រឹមត្រូវ ហើយមូលហេតុអ្វីខ្លះជា
មូលហេតុមិនត្រឹមត្រូវ បើយើងនិយាយបានវាល្អណាស់សម្រាប់ឱ្យចៅក្រមធ្វើផ្ដេសផ្ដាស់។ យើងធ្វើជា
ចៅក្រម យើងត្រូវពិចារណា ហើយយើងខិតខំធ្វើឱ្យត្រឹមត្រូវទៅវាមិនមានបញ្ហាទេ។ យើងមិនអាចរៀបរាប់
អស់បានទេ យ៉ាងនេះហើយយើងត្រូវពិចារណាតើការបដិធេនេះត្រឹមត្រូវឬទេ យើងត្រូវប្រៀបធៀបជាមួយ
គំនិតរបស់ប្រជាពលរដ្ឋ យើងថាតើកម្រិតណាដែលត្រឹមត្រូវឬ មិនត្រឹមត្រូវ។
ចំពោះអំឡុងពេលប្ដឹងគឺយើងនិយាយអំពីអាជ្ញាយុកាល ហើយដែលកំណត់រយៈពេល១ឆ្នាំ ដោយគិត
ពីថ្ងៃកំជាប់ពាក្យបានរលាយ។ ហើយមានលក្ខណៈខុសគ្នាពីក្រមចាស់។ ហើយមានមួយទៀតខុសគ្នាគឺ វិការៈ
នៃកិច្ចសន្យាអាចគឹតពីថ្ងៃដែលដឹងចំពោះកំជាប់ពាក្យមាន៤មាត្រាប៉ុណ្ណោះ។
សិស្សៈ តើគិតពីថ្ងៃដែលដឹង តើគិតយ៉ាងម៉េច?
ពាក្យថារលាយ
- រលាយ (ស្លាប់)
- រំលាយ (បដិសេធ)
ពេលខ្លះភាគីម្ខាងទៀតរត់បាត់ ហើយក្រោយមកភាគីម្ខាងទៀតទើបដឹងនោះត្រូវគិតពីថ្ងៃដែលដឹង
នោះ។
សិស្សៈ ទាក់ទងនឹងកំហុស បើភាគីម្ខាងមានកំហុសត្រូវសងជំនូន ការខូចខាត បើបដិសេធត្រឹម សងតែជំនូនតែប៉ុណ្ណោះ តើសងយ៉ាងម៉េច
បើមិនមានកំហុសដែលកើតពីអំពើអនីត្យានុកូលផងនឹង?
គ្រូៈ សងត្រឹមតែជំនូនទេ ចំពោះការខូចខាតទៅលើទ្រព្យសម្បត្ដិដែលបាត់បង់ទៅហើយគឺមិនសងទេ
សិស្សៈ មាត្រាមួយចំនួននៃការកំជាប់ពាក្យ បើមានហេតុមួយកើតឡើង ដូចជា ការពិការ តើភាគី
ម្ខាងអាចសុំរំលាយ ហើយភាគីម្ខាងសុំសំណងបានដែរឬទេ?
ភាគីម្ខាងប្រព្រិត្ដកំហុស តើភាគីម្ខាងអាចសុំរំលាយ ហើយភាគីម្ខាងទៀតអាចសុំសំណងបានឬទេ?
គ្រូៈ ខ្ញុំបញ្ជាក់រួចហើយគឺយើងគិតលើស្ថានភាពជាក់ស្ដែងរបស់សង្គម។ បើយើងគិតថា ការបដិសេធ
នោះត្រឹមត្រូវនោះយើងឱ្យសងជំនូបានទេ។ ម្យ៉ាងពេលភ្ជាប់ពាក្យមិនមានបញ្ហាទេ តែដល់ពេលភ្ជាប់ពាក្យ
អាចពិការ ឬ មានជម្ងឺមិនអាចព្យាបាលបាន ក៏យើងត្រូវត្រិះរិះពិចារណាដោយផ្អែកលើស្ថានភាពនៃសង្គម។
សិស្សៈ តាមមាត្រា ៩៤៥ និង ៩៤៦ គឺមាននិយាយអំពីការប្ដឹង ហើយមាត្រា ៩៤៧ កំណត់អំឡុង
ពេល១ឆ្នាំ សម្រាប់ប្ដឹង តើគិតក្រោយពីអំឡុងពេល១ឆ្នាំបានកន្លងផុត ឬ ក្នុងអំឡុងពេល១ឆ្នាំ?
គ្រូៈ គឺប្ដឹងអំឡុងពេល១ឆ្នាំ បើ១ឆ្នាំ បានកន្លងផុតហើយគឺមិនអាចប្ដឹងបានទេ។
សិស្សៈ ប្រសិនបើបុរស និង នារី ធ្វើផ្ទុយនឹងឆន្ទៈរបស់ភាគីម្ខាងទៀត ហើយបានបណ្ដាលឱ្យឪពុក
ម្ដាយផ្ដាច់កំជាប់ពាក្យ ហើយភាគីម្ខាងថាផ្ដាច់ក៏បានដែរ តែត្រូវសងជំនូនវិញ តែភាគីម្ខាងថាជាកំហុសរបស់
ភាគីម្ខាងទៀត?
គ្រូៈ ថាជាកំហុសរបស់នរណាៗ ហើយត្រូវពិចារណាឱ្យបានសព្វគ្រប់ជ្រុងជ្រោុយ ហើយយើងសងតែ
ជំនូនទេ ហើយចំពោះការខូចខាតផ្សេងទៀតគឺមិនអាចបានទេ តែយើងផ្អែកលើបទបញ្ញត្ដិផ្សេងទៀត។
សិស្សៈ ពេលពិនិត្យសុខភាពថាអត់មានជម្ងឺទេ ប៉ុន្ដែក្រោយពេលភ្ជាប់ពាក្យហើយពិនិត្យសុខភាពម្ដង
ទៀតថា ពួកគេមិនអាចបន្ដពូជបានទេ តើភាគីម្ខាងអាចសុំរំលាយហើយភាគីម្ខាងទៀតសុំសំណងបានដែរ
ឬទេ?
គ្រូៈ សុំពិចារណា តើជាការបដិសេធត្រឹមត្រូវឬទេ?
សិស្សៈ ក ភ្ជាប់ពាក្យជាមួយ ខ ហើយឱ្យ១០០.០០០ដូល្លារ សម្រាប់រៀបចំ
គ្រូៈ មាត្រាអត់និយាយឱ្យក្ដោបទាំងអស់ទេ ចំពោះការបដិសេធកំជាប់ពាក្យមិនត្រឹមត្រូវ
នាំឱ្យសង ការខូចខាត។ ហើយត្រឹមត្រូវ មិនត្រឹមត្រូវសុំសង ពិចារណាចំពោះ ១០.០០០ដូល្លារដែល ក ឱ្យ ខ គឺជាជំនូន ហើយបើផ្ដាច់ យើងត្រូវសងតាមមាត្រា
៩៤៥ ហើយភាគីម្ខាងចាយវាយអស់ខ្លះហើយ ដូច្នេះ ជំនូន ១០.០០០ដូល្លារត្រូវសងទៅវិញ
ហើយចំពោះការចាយវាយខ្លះគឺជាការខូចខាត ដូច្នេះភាគីម្ខាងអាចសុំទាម ទារសំណងការខូចខាតបានពីព្រោះ
គាត់ផ្ដាច់ដោយមិនមានកំហុស។ សូមមើលមាត្រា ៩៤៦។
សិស្សៈ បើភាគីណាមួយដឹងថា ភាគីណាមួយជាមនុស្សមានអត្ដចរិតមិនល្អ ប៉ុន្ដែខ្លួននៅតែភ្ជាប់ពាក្យ
តើគេអាចផ្ដាច់កំជាប់ពាក្យនេះដោយមូលហេតុអត្ដចរិតមិនល្អនេះបានទេ?
គ្រូៈ បើយើងសួរអញ្ចឹងនៅសល់សំណួររាប់ពាន់។ ចំពោះការផ្ដាច់អាចពីមុនយើងមិនដឹងតែក្រោយ
មកទើបដឹង ឬ យើងដឹងហើយតែនៅភ្ចាប់ពាក្យ យើងគួរគិតថាហេតុទាំងពីរនេះគឺខុសគ្នា។ ហើយបើយើងដឹង
ហើយ ហើយយើងយក តើត្រឹមត្រូវដែរឬទេ? ហើយយើងផ្ទៀងផ្ទាត់ជាមួយសង្គមថាតើសមហេតុផល
ឬ មិនសមហេតុផល។
No comments:
Post a Comment