សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំងបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាហើយAKP ភ្នំពេញថ្ងៃទី១៤ តុលា ២០១១—សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង ដែលមាន៦ជុំពូក ចែកចេញជា២៧មាត្រាបាន បញ្ជូនដល់ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់ចូលក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភាពិនិត្យ ពិភាក្សា និងអនុម័តនា ពេលខាងមុខនេះ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកនៅក្នុងកិច្ចប្រជុំរវាង គណៈកម្មាធិការជំនាញ នៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល រួចមក កាលពីថ្ងៃទី១៣តុលាឆ្នាំ២០១១។លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានមានប្រសាសន៍ នៅក្នុងកិច្ច ប្រជុំត្រួតពិនិត្យ សេចក្តីព្រាងច្បាប់នេះថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំងនេះ គឺបានឆ្លើយ តបទៅនឹងតម្រូវ ការ ជាក់ស្តែង នៃព្រះរាជាណាចក្រកម្ពុជារបស់យើង សំដៅការពារ បង្ការ និងផ្តន្ទាទោស ទៅលើឧក្រិដ្ឋជនដោយ ការប្រើប្រាស់អាស៊ីដខ្លាំង។ លោកស្រី ប្រធានគណៈកម្មការបញ្ជាក់ថា ចំពោះនីតិវិធី នៃការសិស្សាស្រាវជ្រាវ សេចក្តីព្រាងច្បាប់នេះ រដ្ឋសភាបានធ្វើទៅតាមដំណាក់កាលនីមួយៗ រហូតដាក់ ចូលក្នុងសម័យប្រជុំ របស់រដ្ឋ សភា។ លោកជំទាវបន្តថា ទាំងគណៈកម្មការទី៩ ក៏ដូចជាគណៈកម្មការផ្សេងៗ ទៀតនៃរដ្ឋសភាមានការ ចាប់អារម្មណ៍ខ្លាំង ចំពោះសេចក្តីព្រាងច្បាប់នេះ ហើយបានពិនិត្យយ៉ាងល្អិតល្អន់ ដែលមានចំណុចមួយចំនួនគណៈកម្មការ បានស្នើ សុំការបភ្លឺពីក្រសួងសាមីក៏ដូចតំណាងរាជរដ្ឋាភិបាល លើចំណុចខ្លះ សុំបន្ថែម និងចំណុចខ្លះសុំលប់ចោល។
ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាង ឲ្យរាជរដ្ឋាភិបាលបានមាន ប្រសាសន៍ នៅក្នុងកិច្ច ប្រជុំនោះដែរថា កន្លងទៅដោយមានការដឹកនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការចាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាដែលពាក់ព័ន្ធនឹងការវាយប្រហារ ដោយទឹកអាស៊ីដក្នុង រយៈកាល ប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ។ ផ្តើមចេញពីបញ្ហានេះក្រសួងមហាផ្ទៃ ក៏បាន បង្កើតគណៈកម្មការ ដើម្បីរៀបចំនូវ សេចក្តី ព្រាងច្បាប់នេះ ដោយ បានសហការស្រាវជ្រាវពីដៃគូរផ្សេងៗក៏ ដូចជា អង្គការសង្គមស៊ីវិលផងទម្រាំបានចេញជាលិខិត បទដ្ឋាននៃ សេចក្តីព្រាងច្បាប់នេះទ្បើង៕ដោយលោក ប៉ាល់ សុង---------------------------------------------------------------------------------------------------------------------------------------------------------------------
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំងបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាហើយ
AKP ភ្នំពេញថ្ងៃទី១៤ តុលា ២០១១—
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង ដែលមាន៦ជុំពូក ចែកចេញជា២៧មាត្រាបាន បញ្ជូនដល់ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់ចូលក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភាពិនិត្យ ពិភាក្សា និងអនុម័តនា ពេលខាងមុខនេះ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកនៅក្នុងកិច្ចប្រជុំរវាង គណៈកម្មាធិការជំនាញ នៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល រួចមក កាលពីថ្ងៃទី១៣តុលាឆ្នាំ២០១១។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានមានប្រសាសន៍ នៅក្នុងកិច្ច ប្រជុំត្រួតពិនិត្យ សេចក្តីព្រាងច្បាប់នេះថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំងនេះ គឺបានឆ្លើយ តបទៅនឹងតម្រូវ ការ ជាក់ស្តែង នៃព្រះរាជាណាចក្រកម្ពុជារបស់យើង សំដៅការពារ បង្ការ និងផ្តន្ទាទោស ទៅលើឧក្រិដ្ឋជនដោយ ការប្រើប្រាស់អាស៊ីដខ្លាំង។ លោកស្រី ប្រធានគណៈកម្មការបញ្ជាក់ថា ចំពោះនីតិវិធី នៃការសិស្សាស្រាវជ្រាវ សេចក្តីព្រាងច្បាប់នេះ រដ្ឋសភាបានធ្វើទៅតាមដំណាក់កាលនីមួយៗ រហូតដាក់ ចូលក្នុងសម័យប្រជុំ របស់រដ្ឋ សភា។
លោកជំទាវបន្តថា ទាំងគណៈកម្មការទី៩ ក៏ដូចជាគណៈកម្មការផ្សេងៗ ទៀតនៃរដ្ឋសភាមានការ ចាប់អារម្មណ៍ខ្លាំង ចំពោះសេចក្តីព្រាងច្បាប់នេះ ហើយបានពិនិត្យយ៉ាងល្អិតល្អន់ ដែលមានចំណុចមួយចំនួនគណៈកម្មការ បានស្នើ សុំការបភ្លឺពីក្រសួងសាមីក៏ដូចតំណាងរាជរដ្ឋាភិបាល លើចំណុចខ្លះ សុំបន្ថែម និងចំណុចខ្លះសុំលប់ចោល។
ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាង ឲ្យរាជរដ្ឋាភិបាលបានមាន ប្រសាសន៍ នៅក្នុងកិច្ច ប្រជុំនោះដែរថា កន្លងទៅដោយមានការដឹកនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការចាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាដែលពាក់ព័ន្ធនឹងការវាយប្រហារ ដោយទឹកអាស៊ីដក្នុង រយៈកាល ប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ។
ផ្តើមចេញពីបញ្ហានេះក្រសួងមហាផ្ទៃ ក៏បាន បង្កើតគណៈកម្មការ ដើម្បីរៀបចំនូវ សេចក្តី ព្រាងច្បាប់នេះ ដោយ បានសហការស្រាវជ្រាវពីដៃគូរផ្សេងៗក៏ ដូចជា អង្គការសង្គមស៊ីវិលផងទម្រាំបានចេញជាលិខិត បទដ្ឋាននៃ សេចក្តីព្រាងច្បាប់នេះទ្បើង៕
ដោយលោក ប៉ាល់ សុង
---------------------------------------------------------------------------------------------------------------------------------------------------------------------
AKP Phnom Penh, October 17, 2011 –
The nine technical committees of the National Assembly met on Oct. 13 with relevant government’s representatives to discuss the draft law on the use and management of acid in Cambodia.
The draft law drawn up by the Ministry of Interior and other concerned ministers will soon be discussed in official National Assembly meeting for an adoption.
According to H.E. Teng Savong, Ministry of Interior’s Secretary of State, the law has been drafted based on solid researches and consultations with partners and civil society organizations.
There are cases in Cambodia related to acid attacks, wherein the victims have been physically and emotionally injured or even killed.
Under the draft law on the use and management of acid, perpetrator will face from 5-year to life-time imprisonment.
By MOM Chan Dara Soleil
.......................................................
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and informaton regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Welcome all comments on this blog ព្រឹតិ្តច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀត ឡើយ។ ព ច ក គ្រាន់ផ្តល់នូវចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕
No comments:
Post a Comment