លោកអ្នកមានសំណួរ យើងមានចម្លើយស្តីពីអាករលើតម្លៃបន្ថែម
- ១. ដូចម្តេចដែលហៅថាអាករលើតម្លៃបន្ថែម?
- អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។
ការប្រកបអាជីវកម្មភាគច្រើនទាក់ទិនទៅនិងការផ្គត់ផ្គង់ទំនិញឬសេវា។ ការប្រកបអាជីវកម្មទាំងនោះ ត្រូវជាប់ អាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់ៈ
- ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា
- ធ្វើឡើងដោយបុគ្គលជាប់អាករ
- ធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្មឬដំណាក់កាលពង្រីកអាជីវកម្ម
- គ្មានការបញ្ជាក់ច្បាស់លាស់ថា មិនជាប់អាករ ឬជាប់អាករតាមអត្រា ០%
ការផ្គត់ផ្គង់ ធ្វើឡើងដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមិនមែន ជាការផ្គត់ផ្គង់មិន ជាប់អាករហៅថា ការផ្គត់ផ្គង់ជាប់អាករ។
បុគ្គលជាប់អាករគឺជា រូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជន ឬបុគ្គលណាមួយដែលមាន ផលរបរបានមកពីការផ្គត់ផ្គង់ជាប់អាករលើសពីកំរិតអប្បបរមានៃផលរបរត្រូវ ចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើ តម្លៃបន្ថែម។
ការផ្គត់ផ្គង់ត្រូវនៅក្រៅដែនអនុវត្តអាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់នោះ :
- ធ្វើឡើងដោយបុគ្គលដែលមិនមែនជាបុគ្គលជាប់អាករ ឬ
- មិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម
- អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។
- ២. ដូចម្តេចដែលហៅថាការផ្គត់ផ្គង់មិនជាប់អាករ?
- ប្រសិនបើលោក/លោកស្រីកំពុងធ្វើអាជីវកម្មទំនិញ(ធ្វើការផ្គត់ផ្គង់ទំនិញ) ឬប្រសិនបើលោក/លោកស្រី បំពេញការងារអ្វីមួយដល់បុគ្គលផ្សេងទៀត ហើយបានទទួលការទូទាត់សម្រាប់ការងារនោះ(ធ្វើការផ្គត់ផ្គង់សេវា) មានន័យថាលោក/លោកស្រីកំពុងធ្វើការផ្គត់ផ្គង់ជាប់អាករ។
សរុបសេចក្តីទៅ អ្វីៗដែលលោក/លោកស្រីបានធ្វើតាមមធ្យោបាយអាជីវកម្ម គឺជាការផ្គត់ផ្គង់ជាប់អាករ មិនមែនសំដៅតែអ្វីដែលលោក/លោកស្រីអនុវត្តក្នុងអាជីវកម្មប្រចាំថ្ងៃនោះទេ។
- ប្រសិនបើលោក/លោកស្រីកំពុងធ្វើអាជីវកម្មទំនិញ(ធ្វើការផ្គត់ផ្គង់ទំនិញ) ឬប្រសិនបើលោក/លោកស្រី បំពេញការងារអ្វីមួយដល់បុគ្គលផ្សេងទៀត ហើយបានទទួលការទូទាត់សម្រាប់ការងារនោះ(ធ្វើការផ្គត់ផ្គង់សេវា) មានន័យថាលោក/លោកស្រីកំពុងធ្វើការផ្គត់ផ្គង់ជាប់អាករ។
- ៣. តើមានការផ្គត់ផ្គង់បែបណាផ្សេងទៀតទេ?
- ក្រៅពីការផ្គត់ផ្គង់ជាប់អាករ នៅមានការផ្គត់ផ្គង់មួយចំនួនទៀត ដែលច្បាប់ស្តីពីសារពើពន្ធបានកំណត់ថាជា ការផ្គត់ផ្គង់មិនជាប់អាករ។ លោក/លោកស្រីចាំបាច់ត្រូវដឹងអំពីការផ្គត់ផ្គង់មិនជាប់អាករ ព្រោះវាអាចប៉ះពាល់ ដល់ទឹកប្រាក់អាករលើតម្លៃបន្ថែមនៃទំនិញដែលបានទិញសម្រាប់ប្រកបអាជីវកម្មដែលលោក/ លោកស្រីអាច ស្នើសុំជាឥណទាន។
ការផ្គត់ផ្គង់មិនជាប់អាកររួមមានៈ
- សេវាប្រៃសណីយ៍សាធារណៈ
- សេវារបស់មន្ទីរពេទ្យ គ្លីនិក សេវាខាងវេជ្ជសាស្រ្ត ទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាង
វេជ្ជសាស្រ្តនិងទន្តសាស្រ្តដែលទាក់ទិនការបំពេញសេវាទាំងនេះ
- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
- សេវាធានារ៉ាប់រង
- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
- ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ
- សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈដែលបានទទួលស្គាល់
ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រៅពីការផ្គត់ផ្គង់ជាប់អាករ នៅមានការផ្គត់ផ្គង់មួយចំនួនទៀត ដែលច្បាប់ស្តីពីសារពើពន្ធបានកំណត់ថាជា ការផ្គត់ផ្គង់មិនជាប់អាករ។ លោក/លោកស្រីចាំបាច់ត្រូវដឹងអំពីការផ្គត់ផ្គង់មិនជាប់អាករ ព្រោះវាអាចប៉ះពាល់ ដល់ទឹកប្រាក់អាករលើតម្លៃបន្ថែមនៃទំនិញដែលបានទិញសម្រាប់ប្រកបអាជីវកម្មដែលលោក/ លោកស្រីអាច ស្នើសុំជាឥណទាន។
- ៤. ដូចម្តេចដែលហៅថាអាករលើធាតុចេញ?
- អាករលើធាតុចេញគឺជាអាករលើតម្លៃបន្ថែម ដែលលោក/លោកស្រីកំណត់លើអតិថិជនក្នុងពេលដែល លោក/លោកស្រីជាបុគ្គលជាប់អាករធ្វើការផ្គត់ផ្គង់ជាប់អាករ។
- ៥. អាត្រាអាករលើតម្លៃបន្ថែមមានប៉ុន្មាន?
- មានអត្រាពីរគឺ អត្រាស្តង់ដា(១០ភាគរយ) និង អត្រាសូន្យ(០ភាគរយ)។
- ៦. ធ្វើដូចម្តេចទើបខ្ញុំដឹងថាការផ្គត់ផ្គង់របស់ខ្ញុំ ជាប់អាករតាមអត្រាសូន្យ ឬ មិនជាប់អាករ?
- ចំណុចទី៣ខាងលើបានរៀបរាប់អំពីការផ្គត់ផ្គង់មិនជាប់អាករ។ ប្រសិនបើលោក/លោកស្រីមិនយល់ច្បាស់ អំពីការផ្គត់ផ្គង់របស់លោក/លោកស្រីទេនោះ សូមអញ្ជើញទៅសាកសួរនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
ការនាំទំនិញចេញពីព្រះរាជាណាចក្រកម្ពុជា ការផ្គត់ផ្គង់សេវាជាប់អាករដែលបានធ្វើនៅក្រៅព្រះរាជាណា ចក្រកម្ពុជា និងការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរជាអន្តរជាតិព្រមទាំងទំនិញ និង សេវាដែលទាក់ទិននិងការនាំ ចេញនិងការដឹកជញ្ជូនអ្នកដំណើរជាអន្តរជាតិត្រូវជាប់អាករតាមអត្រាសូន្យ។
សូមចងចាំថា ការផ្គត់ផ្គង់ជាប់អាករណាមួយដែលមិនជាប់អាករតាមអត្រាសូន្យ ត្រូវជាប់ជាប់អាករ តាមអត្រាស្តង់ដារ។
- ចំណុចទី៣ខាងលើបានរៀបរាប់អំពីការផ្គត់ផ្គង់មិនជាប់អាករ។ ប្រសិនបើលោក/លោកស្រីមិនយល់ច្បាស់ អំពីការផ្គត់ផ្គង់របស់លោក/លោកស្រីទេនោះ សូមអញ្ជើញទៅសាកសួរនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
- ៧. តើការផ្គត់ផ្គង់មិនជាប់អាករ និងការផ្គត់ផ្គង់ជាប់អាករតាមអត្រាសូន្យ ខុសគ្នាយ៉ាងដូចម្តេច?
- ជាទូទៅចំពោះការផ្គត់ផ្គង់មិនជាប់អាករ និង ការផ្គត់ផ្គង់ជាប់អាករតាមអត្រាសូន្យ គឺលោក/លោកស្រីមិនត្រូវ គិតអាករលើការផ្គត់ផ្គង់ទាំងពីរនេះទេ ក៏ប៉ុន្តែប្រសិនបើលោក/លោកស្រីធ្វើការផ្គត់ផ្គង់មិនជាប់អាករ លោក/ លោកស្រីមិនអាចទទួលបានវិញនូវប្រាក់អាករលើធាតុចូលដែលលោក/លោកស្រីបានបង់ នោះឡើយ។
- ៨. តើមានការផ្គត់ផ្គង់ណាទៀតដែលជាប់អាករលើតម្លៃបន្ថែម?
- ក្រៅពីការលក់ប្រចាំថ្ងៃ នៅមានការផ្គត់ផ្គង់ផ្សេងទៀតដែលលោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែម ដូចជាៈ
ក. ការផ្គត់ផ្គង់ម្ហូបអាហារ ឬទំនិញផ្សេងទៀត ឱ្យដល់បុគ្គលិករបស់លោក/លោកស្រី ទោះបីជាក្នុងរូប
ភាពលក់ដោយបញ្ចុះថ្លៃ ឬឥតគិតថ្លៃក្តី ឬការលក់ចេញពីម៉ាស៊ីនលក់ស្វ័យប្រវត្តិ
ខ. ការលក់ទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្មដូចជា គ្រឿងសម្ភារៈបរិក្ខារ គ្រឿងសង្ហារឹម យាន
យន្តសម្រាប់ធ្វើអាជីវកម្ម ។ល។
គ. ការឱ្យជួល ឬឱ្យខ្ចីទំនិញទៅបុគ្គលម្នាក់ទៀត
ឃ. ការជូនអំណោយទៅមិត្តភក្តិ៍ ឬ អ្នកតំណាងអាជីវកម្ម
ង. ការដកយកទំនិញទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់របស់លោក/លោកស្រី និងគ្រួសាររបស់
លោក/លោកស្រី
ច. កំរៃដែលបានមកពីការលក់អ្វីមួយក្នុងនាមបុគ្គលផ្សេងទៀត
- ក្រៅពីការលក់ប្រចាំថ្ងៃ នៅមានការផ្គត់ផ្គង់ផ្សេងទៀតដែលលោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែម ដូចជាៈ
- ៩. តើខ្ញុំនៅតែគិតអាករលើតម្លៃបន្ថែមឬ ប្រសិនបើគ្មានការទូទាត់ប្រាក់?
- ក្នុងករណីនេះ លោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែម លើទំនិញ ឬ សេវាដែលបានផ្គត់ផ្គង់ដូចមាន ចែងក្នុងចំណុចទី៨ខាងលើដោយផ្អែកលើតម្លៃទីផ្សារនៃទំនិញឬសេវា នៅពេលធ្វើការផ្គត់ផ្គង់នោះ។ ក៏ដូចគ្នាដែរ លោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែមតាមតម្លៃពេញ ចំពោះទំនិញណាមួយដែល លោក/លោកស្រីធ្វើ ការផ្គត់ផ្គង់ហើយទទួលសំណងមកវិញជាទំនិញឬ សេវាជំនួសឱ្យសាច់ប្រាក់ ដូចជា ការដោះដូរទំនិញជាដើម។
ប្រសិនបើលោក/លោកស្រីត្រូវគិតអាករលើតម្លៃបន្ថែម ប៉ុន្តែមិនបានគិតទេនោះ លោក/លោកស្រីនឹងនៅតែ គិតអាករលើធាតុចេញដដែល។ តម្លៃដែលលោក/លោកស្រីបានគិតពីអតិថិជនត្រូវចាត់ទុកថាជាតម្លៃរួមទាំង អាករលើតម្លៃបន្ថែម។
- ក្នុងករណីនេះ លោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែម លើទំនិញ ឬ សេវាដែលបានផ្គត់ផ្គង់ដូចមាន ចែងក្នុងចំណុចទី៨ខាងលើដោយផ្អែកលើតម្លៃទីផ្សារនៃទំនិញឬសេវា នៅពេលធ្វើការផ្គត់ផ្គង់នោះ។ ក៏ដូចគ្នាដែរ លោក/លោកស្រីត្រូវតែគិតអាករលើតម្លៃបន្ថែមតាមតម្លៃពេញ ចំពោះទំនិញណាមួយដែល លោក/លោកស្រីធ្វើ ការផ្គត់ផ្គង់ហើយទទួលសំណងមកវិញជាទំនិញឬ សេវាជំនួសឱ្យសាច់ប្រាក់ ដូចជា ការដោះដូរទំនិញជាដើម។
- ១០. តើអ្វីទៅជាអាករលើធាតុចូល?
- អាករលើធាតុចូល គឺជាប្រាក់អាករដែលលោក/លោកស្រីបានបង់លើទំនិញឬសេវា ដែលលោក/លោកស្រី បានទិញសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រសិនបើលោក/លោកស្រីបានចុះបញ្ជីអាករលើតម្លៃបន្ថែមហើយ នោះ លោក/លោកស្រីអាចស្នើសុំឥណទានអាករលើតម្លៃបន្ថែម ដែលបានកំណត់លើទំនិញឬសេវាខាងលើ នេះ។ នេះគឺជាអាករលើធាតុចូលរបស់លោក/លោកស្រី។ ក្រៅពីអាករលើតម្លៃបន្ថែមដែលបានបង់លើការទិញ វត្ថុធាតុដើម ឬ ការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូលក៏រួមបញ្ចូលផងដែរ នូវអាករដែលបានបង់ លើៈ
ក. ការទិញសម្ភារៈការិយាល័យ
ខ. ការទិញយានយន្តសម្រាប់ដឹកជញ្ជូនទំនិញក្នុងអាជីវកម្ម
គ. ចំណាយថ្លៃអគ្គីសនីសម្រាប់អាជីវកម្ម
ឃ. ចំណាយថ្លៃទូរស័ព្ទប្រើប្រាស់សម្រាប់អាជីវកម្ម
ង. ចំណាយលើសេវាក្នុងការធ្វើអាជីវកម្ម (ឧទាហរណ៏ៈ ថ្លៃឈ្នួលគណនេយ្យករ ឬមេធាវី)
អាករលើធាតុចូលមិនរួមបញ្ចូលទេនូវអាករលើតម្លៃបន្ថែម ដែលបានបង់លើទំនិញឬ សេវាសម្រាប់អាជីវកម្ម របស់បុគ្គលដទៃ ឬ អាករលើតម្លៃបន្ថែមលើការទិញប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាការទិញគ្រឿងសង្ហារឹមសម្រាប់ តុបតែងគេហដ្ឋានរបស់លោក/លោកស្រីជាដើម។ អាករលើតម្លៃបន្ថែមដែលបានបង់បែបនេះមិនមែនជាអាករ លើធាតុចូលរបស់លោក/លោកស្រីទេ។
- អាករលើធាតុចូល គឺជាប្រាក់អាករដែលលោក/លោកស្រីបានបង់លើទំនិញឬសេវា ដែលលោក/លោកស្រី បានទិញសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រសិនបើលោក/លោកស្រីបានចុះបញ្ជីអាករលើតម្លៃបន្ថែមហើយ នោះ លោក/លោកស្រីអាចស្នើសុំឥណទានអាករលើតម្លៃបន្ថែម ដែលបានកំណត់លើទំនិញឬសេវាខាងលើ នេះ។ នេះគឺជាអាករលើធាតុចូលរបស់លោក/លោកស្រី។ ក្រៅពីអាករលើតម្លៃបន្ថែមដែលបានបង់លើការទិញ វត្ថុធាតុដើម ឬ ការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូលក៏រួមបញ្ចូលផងដែរ នូវអាករដែលបានបង់ លើៈ
- ១១. ជានិច្ចកាលតើខ្ញុំអាចទទួលមកវិញនូវអាករលើធាតុចូលឬទេ?
- នៅពេលដែលលោក/លោកស្រីមានការចំណាយ ហើយត្រូវបង់អាករលើតម្លៃបន្ថែម លោក/លោកស្រីត្រូវសួរ ខ្លួនឯងថា តើការចំណាយនេះសម្រាប់តែការប្រកបអាជីវកម្មរបស់លោក/លោកស្រីពិតមែនឬទេ?
ប្រសិនបើពិតមែនលោក/លោកស្រីអាចនឹងកាត់កងបានដោយធ្វើការស្នើសុំឥណទានអាករលើធាតុចូល។
សូមចងចាំថាលោក/លោកស្រីមិនអាចស្នើសុំជាឥណទានអាករលើធាតុចូលសម្រាប់ការចំណាយដូច ខាងក្រោមនេះបានទេដូចជាៈ
ក. ការទិញរថយន្ត លើកលែងតែលោក/លោកស្រីប្រកបអាជីវកម្ម លក់់ឬជួល រថយន្តនោះ
ខ. ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែលោក/លោកស្រី ប្រកបអាជីវកម្ម
ផ្គត់ផ្គង់ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
- នៅពេលដែលលោក/លោកស្រីមានការចំណាយ ហើយត្រូវបង់អាករលើតម្លៃបន្ថែម លោក/លោកស្រីត្រូវសួរ ខ្លួនឯងថា តើការចំណាយនេះសម្រាប់តែការប្រកបអាជីវកម្មរបស់លោក/លោកស្រីពិតមែនឬទេ?
- ១២. ចុះប្រសិនបើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករផង ផ្គត់ផ្គង់មិនជាប់អាករផង?
- ប្រសិនបើពេលកំពុងធ្វើការផ្គត់ផ្គង់ជាប់អាករ លោក/លោកស្រីធ្វើការផ្គត់ផ្គង់មិនជាប់អាករដូចមានចែងក្នុង ចំណុចទី៣ លោក/លោកស្រីអាចស្នើសុំឥណទានអាករលើធាតុចូលបានតែចំណែកដែលទាក់ទិនទៅនិងការផ្គត់ ផ្គង់ជាប់អាករប៉ុណ្ណោះ។
- ១៣. តើត្រូវមានភស្តុតាងអ្វីខ្លះដើម្បីស្នើសុំអាករលើធាតុចូល?
- លោក/លោកស្រីត្រូវតែមានច្បាប់ដើមនៃបង្កាន់ដៃអាករលើតម្លៃបន្ថែមត្រឹមត្រូវ ឬ ប្រតិវេទន៍នាំចូលបញ្ជាក់ ដោយទីចាត់ការគយ និងរដ្ឋករដើម្បីស្នើសុំឥណទានអាករលើធាតុចូល។
ប្រសិនបើលោក/លោកស្រីគ្មានឯកសារដូចខាងលើនេះទេ លោក/លោកស្រីមិនអាចស្នើសុំជាឥណទានបាន ទេ។
- លោក/លោកស្រីត្រូវតែមានច្បាប់ដើមនៃបង្កាន់ដៃអាករលើតម្លៃបន្ថែមត្រឹមត្រូវ ឬ ប្រតិវេទន៍នាំចូលបញ្ជាក់ ដោយទីចាត់ការគយ និងរដ្ឋករដើម្បីស្នើសុំឥណទានអាករលើធាតុចូល។
- ១៤. តើខ្ញុំត្រូវស្នើសុំឥណទានអាករលើធាតុចូលដោយរបៀបណា?
- នៅពេលដែលលោក/លោកស្រីបំពេញលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែនីមួយៗ ចំនួនទឹកប្រាក់ ដែលលោក/លោកស្រីសរសេរចូលក្នុងប្រអប់លេខ០៨ ឬប្រអប់លេខ១០ គឺជាឥណទានអាករលើធាតុចូល របស់លោក/លោកស្រី។
ក្នុងករណីដែលចំនួនសរុបក្នុងប្រអប់លេខ១១ លើសពីចំនួនទឹកប្រាក់ក្នុងប្រអប់លេខ១៥ លោក/លោកស្រី ត្រូវសរសេរចំនួនលើសចូលក្នុងប្រអប់លេខ១៧ ដើម្បីសុំបង្វិលសងវិញ ឬ សរសេរចូលក្នុងប្រអប់លេខ១៨ សម្រាប់យោងទៅមុខក្នុងលិខិតប្រកាសខែបន្ទាប់។ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការទូទាត់ជូនលោក/លោក ស្រី បើសិនជាលោក/លោកស្រីជាអ្នកនាំចូល ឬ មានឥណទានសម្រាប់យោងទៅមុខរយៈពេលបីខែ។
- នៅពេលដែលលោក/លោកស្រីបំពេញលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែនីមួយៗ ចំនួនទឹកប្រាក់ ដែលលោក/លោកស្រីសរសេរចូលក្នុងប្រអប់លេខ០៨ ឬប្រអប់លេខ១០ គឺជាឥណទានអាករលើធាតុចូល របស់លោក/លោកស្រី។
- ១៥. តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទទួលបាននូវព័ត៌មានបន្ថែមទៀត?
- ១៦. តើអ្នកណាខ្លះត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែម?
- ក្រុមហ៊ុនដើមទុន អ្នកនាំចេញនាំចូល និងសហគ្រាសវិនិយោគទាំងអស់ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើ តម្លៃបន្ថែមចាប់ពីថ្ងៃចាប់ផ្តើមប្រកបអាជីវកម្ម។ បុគ្គលណាដែលបានបង្កើតសហគ្រាសអាជីវកម្ម ឬ មានបំណង បង្កើតសហគ្រាសអាជីវកម្មប្រសិនបើមាន ឬ រំពឹងថានឹងមានផលរបរជាប់អាករក្នុងរយៈពេលបីខែប្រតិទិនជាប់ គ្នាលើសពី១២៥លានរៀលសម្រាប់ការផ្គត់ផ្គង់ ទំនិញ និងលើសពី៦០លានរៀនសម្រាប់ការផ្គត់ផ្គង់សេវា បុគ្គល នោះអាចធ្វើការស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមបាន។ ម្យ៉ាងវិញទៀតក្នុងរយៈពេលដូចគ្នានេះបុគ្គលណា ដែលមានផលរបរជាប់អាករបានមកពីការចុះកិច្ចសន្យាជាមួយរដ្ឋលើសពី ៣០លានរៀល បុគ្គលនោះត្រូវតែ ចុះបញ្ជីអាករលើតម្លៃបន្ថែម។
ផលរបរជាប់អាករ គឺជាចំណូលដុលរបស់អាជីវកម្មដោយមិនគិតបញ្ជូលអាករលើតម្លៃបន្ថែមនិងចំណូលពី ការផ្គត់ផ្គង់មិនជាប់អាករដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់ស្តីពីសារពើពន្ធ។
សម្រាប់គោលដៅនៃការចុះបញ្ជីអាករលើតម្លៃបន្ថែម ពាក្យ "បុគ្គល" សំដៅដល់ៈ
- សហគ្រាសឯកបុគ្គល
- ក្រុមហ៊ុនសហកម្មសិទ្ធិ
- ក្រុមហ៊ុនឯកជន
- ក្រុមហ៊ុនមហាជន
- ក្រុមហ៊ុនចំរុះ
- ក្រុមអាជីវកម្ម
- ក្លឹប ឬ សមាគម ។ល។
ពាក្យ "សហគ្រាសអាជីវកម្ម" សំដៅដល់អាជីវកម្មគ្រប់ប្រភេទដូចជាៈ
ក. អាជីវកម្មធម្មតាៈ ហាងលក់ទំនិញ អ្នកម៉ៅការ អ្នកផលិត អ្នកលក់ដុំ អ្នកផ្តល់សេវាផ្សេងៗ ។ល។
ខ. ការធ្វើអាជីវកម្មនិងវិជ្ជាជីវៈ : ស្ថាបត្យករ វិស្វករ គណនេយ្យករ មេធាវី ។ល។
គ. សកម្មភាពដែលធ្វើឡើងដោយអង្គភាពមិនស្វែងរកចំណេញនានាៈ សហគម សមាគម ក្លឹបកីឡា ។ល។
- ក្រុមហ៊ុនដើមទុន អ្នកនាំចេញនាំចូល និងសហគ្រាសវិនិយោគទាំងអស់ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើ តម្លៃបន្ថែមចាប់ពីថ្ងៃចាប់ផ្តើមប្រកបអាជីវកម្ម។ បុគ្គលណាដែលបានបង្កើតសហគ្រាសអាជីវកម្ម ឬ មានបំណង បង្កើតសហគ្រាសអាជីវកម្មប្រសិនបើមាន ឬ រំពឹងថានឹងមានផលរបរជាប់អាករក្នុងរយៈពេលបីខែប្រតិទិនជាប់ គ្នាលើសពី១២៥លានរៀលសម្រាប់ការផ្គត់ផ្គង់ ទំនិញ និងលើសពី៦០លានរៀនសម្រាប់ការផ្គត់ផ្គង់សេវា បុគ្គល នោះអាចធ្វើការស្នើសុំចុះបញ្ជីអាករលើតម្លៃបន្ថែមបាន។ ម្យ៉ាងវិញទៀតក្នុងរយៈពេលដូចគ្នានេះបុគ្គលណា ដែលមានផលរបរជាប់អាករបានមកពីការចុះកិច្ចសន្យាជាមួយរដ្ឋលើសពី ៣០លានរៀល បុគ្គលនោះត្រូវតែ ចុះបញ្ជីអាករលើតម្លៃបន្ថែម។
- ១៧. តើខ្ញុំត្រូវចុះបញ្ជីនៅពេលណា?
- អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ លោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមក្នុងរយៈពេល ១៥ថ្ងៃក្រោយមានសកម្មភាពសេដ្ឋកិច្ច (ក្រោយថ្ងៃចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម)។
- ១៨. ធ្វើដូចម្តេចទើបដឹងថា ខ្ញុំជាបុគ្គលត្រូវចុះបញ្ជី?
- ជាធម្មតាលោក/លោកស្រីត្រូវលើកយកមកពិចារណានូវផលរបរអាជីវកម្មរបស់ខ្លួនក្នុងរយៈពេល៣ខែប្រតិ ទិន កន្លងមក។ ប្រសិនបើក្នុងអំឡុងពេលនេះ លោក/លោកស្រីធ្វើការផ្គត់ផ្គង់ជាប់អាករ ហើយមានផលរបរជាប់ អាករលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ លោក/ លោកស្រីត្រូវចុះបញ្ជី អាករលើតម្លៃបន្ថែម។
ក៏ដូចគ្នាដែរប្រសិនបើលោក/លោកស្រីរំពឹងជឿជាក់ថាក្នុងរយៈពេល៣ខែប្រតិទិនខាងមុខ តម្លៃសរុបនៃ ការផ្គត់ផ្គង់ជាប់អាកររបស់ខ្លួនលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ នោះ លោក/លោកស្រីត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែម។
សូមចងចាំថាទោះបីលោក/លោកស្រីមិនមានកាតព្វកិច្ចចុះបញ្ជីនៅពេលបច្ចុប្បន្នក៏ដោយ តែបើសិនជា នៅពេលអនាគត អាជីវកម្មរបស់លោក/លោកស្រីមានការរីកចម្រើន ហើយផលរបរជាប់អាករកើនឡើង ដល់កំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីត្រូវចុះបញ្ជីតាមការតម្រូវនៃច្បាប់ស្តីពីសារពើបន្ធ។
សូមកត់សម្គាល់ថា ផលរបរជាប់អាកររបស់លោក/លោកស្រីគឺជាតម្លៃនៃការផ្គត់ផ្គង់ជាប់អាករទាំងអស់រួម ទាំងតម្លៃនៃការនាំចេញដែលជាប់អាករតាមអត្រាសូន្យភាគរយ។
- ជាធម្មតាលោក/លោកស្រីត្រូវលើកយកមកពិចារណានូវផលរបរអាជីវកម្មរបស់ខ្លួនក្នុងរយៈពេល៣ខែប្រតិ ទិន កន្លងមក។ ប្រសិនបើក្នុងអំឡុងពេលនេះ លោក/លោកស្រីធ្វើការផ្គត់ផ្គង់ជាប់អាករ ហើយមានផលរបរជាប់ អាករលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីដូចមានចែងក្នុងចំណុចទី១ លោក/ លោកស្រីត្រូវចុះបញ្ជី អាករលើតម្លៃបន្ថែម។
- ១៩. តើខ្ញុំត្រូវគណនាផលរបរជាប់អាកររបស់ខ្ញុំយ៉ាងដូចម្តេច?
- ផលរបរជាប់អាកររបស់លោក/លោកស្រីត្រូវបានគណនាដោយផ្អែកលើមូលដ្ឋានជាប់បន្ត។ ត្រូវយកដំណាក់ កាលពីរមកថ្លឹងថ្លែងគឺ រយៈពេលបីខែប្រតិទិនកន្លងមក និងរយៈពេលបីខែប្រតិទិនខាងមុខ។
លោក/លោកស្រីត្រូវធ្វើការប៉ាន់ស្មាននូវតម្លៃសរុបការផ្គត់ផ្គង់ជាប់អាករនៃទំនិញ និង សេវាក្នុងរយៈពេលបីខែ ប្រតិទិនកន្លងមក លើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រី ត្រូវចុះបញ្ជីអាករលើតម្លៃ បន្ថែម។
បើសិនជានៅក្នុងអំឡុងពេលបីខែប្រតិទិនខាងមុខ លោក/លោកស្រីរំពឹងជឿជាក់ថាតម្លៃសរុបនៃការផ្គត់ផ្គង់ ជាប់អាករនៃទំនិញនិងសេវាលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី លោក/លោកស្រីក៏ត្រូវចុះបញ្ជីដែរ។
- ផលរបរជាប់អាកររបស់លោក/លោកស្រីត្រូវបានគណនាដោយផ្អែកលើមូលដ្ឋានជាប់បន្ត។ ត្រូវយកដំណាក់ កាលពីរមកថ្លឹងថ្លែងគឺ រយៈពេលបីខែប្រតិទិនកន្លងមក និងរយៈពេលបីខែប្រតិទិនខាងមុខ។
- ២០. បើសិនជាផលរបររបស់ខ្ញុំទាបជាងកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជីតើខ្ញុំអាចចុះបញ្ជីបានទេ?
- បើសិនជានៅក្នុងរយៈពេល៣ខែប្រតិទិនផលរបរជាប់អាកររបស់លោក/លោកស្រីទាបជាងកំរិតអប្បបរមា នៃផលរបរត្រូវចុះបញ្ជីលោក/លោកស្រីអាចស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត។ លោក/លោកស្រីត្រូវបញ្ជាក់ជូន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថានឹងគោរពប្រតិទិនឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនដើម្បីគោល បំណងនៃអាករលើតម្លៃបន្ថែម។
មុននឹងដាក់ពាក្យស្នើសុំចុះបញ្ជីលោក/លោកស្រីត្រូវពិចារណាថាតើការចុះបញ្ជីនឹងផ្តល់ផលប្រយោជន៍ដល់ លោក/លោកស្រីឬទេ។
- បើសិនជានៅក្នុងរយៈពេល៣ខែប្រតិទិនផលរបរជាប់អាកររបស់លោក/លោកស្រីទាបជាងកំរិតអប្បបរមា នៃផលរបរត្រូវចុះបញ្ជីលោក/លោកស្រីអាចស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត។ លោក/លោកស្រីត្រូវបញ្ជាក់ជូន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថានឹងគោរពប្រតិទិនឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនដើម្បីគោល បំណងនៃអាករលើតម្លៃបន្ថែម។
- ២១. កត្តាអ្វីខ្លះដែលត្រូវយកមកពិចារណាថាតើខ្ញុំគួរដាក់ពាក្យស្នើសុំចុះបញ្ជីឬទេ?
- ក្នុងការពិចារណាថាតើលោក/លោកស្រីគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះ លោក/លោកស្រីត្រូវ សួរខ្លួនឯងថាៈ
ក. តើឥណទានអាករលើធាតុចូលរបស់ខ្ញុំ តែងតែលើសពីអាករដែលខ្ញុំកំណត់លើការលក់ដូររបស់ ខ្ញុំឬទេ?
ឧទាហរណ៏ ប្រសិនបើលោក/លោកស្រីជាអ្នកប្រកបអាជីវកម្មទាក់ទិនដក់ការនាំចេញសេវាដែលជាប់អាករតាម អត្រាសូន្យភាគរយ លោក/លោកស្រីអាចពិចារណាបានថាលោក/លោកស្រីនឹងមានបំណងចុះបញ្ជី ដោយស្ម័គ្រ ចិត្តដើម្បីស្នើសុំបង្វិលសងវិញនូវប្រាក់អាករដែលបានបង់លើការទិញនិងចំណាយនានា។
ខ. តើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករដែលបានចុះបញ្ជីដទៃទៀតឬទេ?
ប្រសិនបើលោក/លោកស្រីមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ លោក/លោកស្រីមិនអាចចេញវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែមឱ្យអតិថិជនដែលបានចុះបញ្ជីរបស់លោក/លោកស្រីបានទេ។ ពេលនោះអតិថិជនរបស់ លោក/លោកស្រីមិនអាចស្នើសុំឥណទានអាករលើធាតុចូលបានទេ ម្ល៉ោះហើយពេលលក់ចេញវិញ អតិថិជន របស់លោក/លោកស្រីត្រូវគិតថ្លៃខ្ពស់ជាងសព្វដង។ ក្នុងករណីនេះគាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្មជា មួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀត ហើយលោក/លោកស្រីនឹងបាត់បង់មុខរបររបស់ខ្លួន។
គ. តើខ្ញុំធ្វើអាជីវកម្មជាសំខាន់ជាមួយបុគ្គលជាប់អាករដែលមិនបានចុះបញ្ជីឬទេ?
ក្នុងករណីនេះ វាហាក់ដូចជាគ្មានផលប្រយោជន៍អ្វីដល់លោក/លោកស្រី ដើម្បីចុះចញ្ជីអាករលើតម្លៃបន្ថែម ទេ រហូតដល់ពេលណាដែលលោក/លោកស្រីមានផលរបរដល់កំរិតត្រូវចុះចញ្ជីដូចពោលក្នុងចំណុចទី៣ ខាងលើ។
ឃ. លោក/លោកស្រីគួរយកមកពិចារណាផងដែរនូវកាតព្វកិច្ចនៃការចុះបញ្ជី
នៅពេលដែលបានចុះបញ្ជីរួចលោក/លោកស្រីត្រូវគណនាអាករលើធាតុចេញលើការផ្គត់ផ្គង់ជាប់អាករទាំង អស់។ លោក/លោកស្រីអាចស្នើសុំឥណទានបានតែចំពោះអាករលើធាតុចូល ដែលអាចបែងចែកបានចំពោះ ការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមជូន អគ្គនាយកដ្ឋាន ពន្ធដារឱ្យបានទៀងទាត់ ហើយនិងកាន់រក្សាបញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវសម្រាប់មន្រ្តី អគ្គនាយកដ្ឋាន ពន្ធដារត្រួតពិនិត្យនៅគ្រប់ពេលវេលា។ ប្រសិនបើលោក/លោកស្រីសម្រេចធ្វើការស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត ត្រូវភ្ជាប់មកជាមួយនិងទម្រង់ពាក្យ ស្នើសុំនូវលិខិតពន្យល់អំពីចរិតនៃអាជីវកម្មរបស់លោក/លោកស្រី និងមូល ហេតុដែលលោក/លោកស្រីមាន បំណងចុះបញ្ជីព្រមទាំងចុះកាលបរិច្ឆេទនៃការស្នើសុំចុះបញ្ជីផង។
ប្រសិនបើលោក/លោកស្រីពុំមានបំណងចុះបញ្ជីក្នុងពេលបច្ចុប្បន្នទេ លោក/លោកស្រីត្រូវបញ្ជាក់ហេតុផល។
ប្រសិនបើលោក/លោកស្រីត្រូវចុះបញ្ជីដោយស្ម័គ្រចិត្ត លោក/លោកស្រីស្ថិតក្នុងលក្ខណៈជាបុគ្គលចុះបញ្ជីក្នុង រយៈពេល២ឆ្នាំដោយមិនគិតពីតម្លៃនៃផលរបរជាប់អាករនៃអាជីវកម្មរបស់លោក/លោកស្រីឡើយ។
- ក្នុងការពិចារណាថាតើលោក/លោកស្រីគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះ លោក/លោកស្រីត្រូវ សួរខ្លួនឯងថាៈ
- ២២. ប្រសិនបើខ្ញុំមានបំណងចុះបញ្ជីដោយស្ម័គ្រចិត្ត តើអគ្គនាយកដ្ឋានពន្ធដារអាចបដិសេធការចុះបញ្ជីរបស់ខ្ញុំ បានឬទេ?
- ការចុះបញ្ជីដោយស្ម័គ្រចិត្ត អាចធ្វើទៅបានអាស្រ័យដោយការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ អាចបដិសេធការស្នើសុំចុះបញ្ជីរបស់បុគ្គលណាដែលៈ
- ពុំមានទីកន្លែងស្នាក់នៅ ឬ កន្លែងអាជីវកម្មជាប់លាប់
- ពុំបានកាន់និងរក្សាទុកបញ្ជីកាគណនេយ្យត្រឹមត្រូវ
- មិនបានបើកគណនីធនាគារជាមួយធនាគារណាមួយ
- បានចុះបញ្ជីសម្រាប់គោលបំណងអាករលើតម្លៃបន្ថែមពីមុនមកតែមិនបានបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែម។
- ការចុះបញ្ជីដោយស្ម័គ្រចិត្ត អាចធ្វើទៅបានអាស្រ័យដោយការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ អាចបដិសេធការស្នើសុំចុះបញ្ជីរបស់បុគ្គលណាដែលៈ
- ២៣. តើខ្ញុំអាចចុះបញ្ជីមុនពេលចាប់ផ្តើមធ្វើអាជីវកម្មបានឬទេ?
- ប្រសិនបើលោក/លោកស្រីមិនទាន់បានធ្វើការផ្គត់ផ្គង់ជាប់អាករ ក្នុងខណៈដែលបានចាប់ផ្តើមធ្វើអាជីវកម្មរួច មកហើយ ហើយលោក/លោកស្រីមានបំណងនឹងធ្វើការផ្គត់ផ្គង់ជាប់អាករ នៅពេលខាងមុខ ឧទាហរណ៏ដូចជា ការសាងសង់រោងចក្រជាដើម លោក/លោកស្រីអាចស្នើសុំចុះបញ្ជីជាសហគ្រាសវិនិយោគ មុនថ្ងៃចាប់ផ្តើមធ្វើ ការផ្គត់ផ្គង់ជាប់អាករបាន។
លោក/លោកស្រីត្រូវបង្ហាញភស្តុតាងច្បាស់លាស់ជូនអគ្គនាយកដ្ឋានពន្ធដារនូវគោលបំណង នៃក្រុមហ៊ុន របស់លោក/លោកស្រីក្នុងការផ្គត់ផ្គង់ជាប់អាករដោយមធ្យោបាយអាជីវកម្មនានា ដូចជាការសិក្សាពីអាជ្ញាប័ណ្ណ វិនិយោគ កិច្ចសន្យាដែលបានស្នើសុំព័ត៌មានលម្អិតនៃទំនិញក្នុងស្តុក និងការទិញទ្រព្យសកម្មនានា ។ល។
ប្រសិនបើពាក្យស្នើសុំចុះបញ្ជីរបស់លោក/លោកស្រីត្រូវបានទទួល លោក/លោកស្រីអាចស្នើសុំវិញជា បណ្តោះអាសន្ននូវអាករលើធាតុចូលដែលអាចបែងចែងបានទាំងអស់នៃការផ្គត់ផ្គង់អាករដែលជាគោលបំណង របស់លោក/លោកស្រី។
ប៉ុន្តែបើសិនជាលោក/លោកស្រីមិនបានធ្វើការផ្គត់ផ្គង់ជាប់អាករក្នុងរយៈពេល២ឆ្នាំទេ នោះលោក/លោកស្រី ត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដារវិញនូវអាករលើធាតុចូលដែលអគ្គនាយកដ្ឋានពន្ធដារបានបង្វិលសងលោក/ លោកស្រីក្នុងរយៈពេលកន្លងមក។
វិធាននៃអាករលើធាតុចូលមានបញ្ជាក់លម្អិតក្នុងអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ១៩៩៩។
- ប្រសិនបើលោក/លោកស្រីមិនទាន់បានធ្វើការផ្គត់ផ្គង់ជាប់អាករ ក្នុងខណៈដែលបានចាប់ផ្តើមធ្វើអាជីវកម្មរួច មកហើយ ហើយលោក/លោកស្រីមានបំណងនឹងធ្វើការផ្គត់ផ្គង់ជាប់អាករ នៅពេលខាងមុខ ឧទាហរណ៏ដូចជា ការសាងសង់រោងចក្រជាដើម លោក/លោកស្រីអាចស្នើសុំចុះបញ្ជីជាសហគ្រាសវិនិយោគ មុនថ្ងៃចាប់ផ្តើមធ្វើ ការផ្គត់ផ្គង់ជាប់អាករបាន។
- ២៤. បើសិនជាមានអាករលើផលរបរ និងអាករប្រើប្រាស់ បានបង់នៅមុនពេលចុះបញ្ជីអាករលើតម្លៃបន្ថែម តើត្រូវធ្វើ យ៉ាងដូចម្តេច?
- បើសិនជានៅពេលចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែម លោក/លោកស្រីមាននៅក្នុងស្តុករបស់ខ្លួននូវទំនិញ ជាមូលធននិងទំនិញផ្សេងទៀតដែលបានបង់អាករលើផលរបរ ឬអាករប្រើប្រាស់ លោក/លោកស្រីអាចមាន សិទ្ធិស្នើសុំឥណទានសម្រាប់អាករទាំងនោះបានចំពោះតែទំនិញដែលបានទិញក្នុងរយៈពេល ៦០ ថ្ងៃមុនថ្ងៃចាប់ ផ្តើមអនុវត្តអាករលើតម្លៃបន្ថែមប៉ុណ្ណោះ។
- ២៥. តើត្រូវធ្វើយ៉ាងដូចម្តេចចំពោះអាករលើតម្លៃបន្ថែមដែលខ្ញុំបានបង់នៅមុនពេលចុះបញ្ជី?
- លោក/លោកស្រីអាចស្នើសុំឱ្យបង្វិលសងវិញនូវអាករលើតម្លៃបន្ថែមដែលបានបង់លើទំនិញប្រើប្រាស់ក្នុងការ បង្កើតអាជីវកម្ម ចំពោះតែទំនិញដែលបានទិញក្នុងរយៈពេល ៦០ថ្ងៃមុនថ្ងៃចុះបញ្ជីប៉ុណ្ណោះ។
លោក/លោកស្រីត្រូវសុំទម្រង់ស្នើសុំឥណទានពីនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ នៅពេលដាក់ពាក្យស្នើ សុំឥណទាន លោក/លោកស្រីត្រូវភ្ជាប់មកជាមួយនូវឯកសារដែលជាភស្តុតាងថាបានបង់អាករលើតម្លៃបន្ថែម លើទំនិញទាំងនោះ។
- លោក/លោកស្រីអាចស្នើសុំឱ្យបង្វិលសងវិញនូវអាករលើតម្លៃបន្ថែមដែលបានបង់លើទំនិញប្រើប្រាស់ក្នុងការ បង្កើតអាជីវកម្ម ចំពោះតែទំនិញដែលបានទិញក្នុងរយៈពេល ៦០ថ្ងៃមុនថ្ងៃចុះបញ្ជីប៉ុណ្ណោះ។
- ២៦. តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចដើម្បីចុះបញ្ជីអាករលើតម្លៃបន្ថែម?
- ទម្រង់អតប១០១ គឺជាពាក្យស្នើសុំចុះបញ្ជីសម្រាប់បុគ្គលជាប់អាករ ហើយក៏អាចប្រើជាពាក្យស្នើសុំចុះបញ្ជី ដោយស្ម័គ្រចិត្តផងដែរ។ ទម្រង់នេះត្រូវបានផ្តល់ជូនលោក/លោកស្រី ដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ។ លោក/ លោកស្រីត្រូវបំពេញទម្រង់នេះនិងផ្តល់នូវព័ត៌មានបន្ថែមនានាទៅតាមការតម្រូវ ហើយយកទម្រង់ នេះទៅដាក់ជូន នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលផលរបរ របស់លោក/លោកស្រី មានការកើនឡើងលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី។ ចំពោះក្រុមហ៊ុនដើម ទុនគ្រប់ប្រភេទអ្នកនាំចេញនាំ ចូល សហគ្រាសវិនិយោគ ឬអង្គភាពរបស់រដ្ឋត្រូវបំពេញទម្រង់ហើយយកទៅ ដាក់ជូននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ ពន្ធធំនៅមុនពេលចាប់ផ្តើមប្រកបអាជីវកម្ម។ ចំពោះការយឺតយ៉ាវក្នុងការ ដាក់ពាក្យស្នើសុំចុះបញ្ជី លោក/លោកស្រីនឹង ត្រូវទទួលរងទោសទណ្ឌទៅតាមច្បាប់ស្តីពីសារពើពន្ធ។ នៅពេក ដាក់ពាក្យស្នើសុំចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារនឹង ផ្តល់ជូនលោក/លោកស្រីនូវលេខចុះបញ្ជីដែលជាលេខ អត្តសញ្ញាណកម្មអតបរបស់លោក/លោកស្រី។ វិញ្ញាបនប័ត្រ ចុះបញ្ជីត្រូវបានផ្តល់ជូនលោក/លោកស្រី ហើយ លោក/លោកស្រីត្រូវតាំង ឬព្យួរវិញ្ញាបនប័ត្រនេះនៅទីកន្លែងអាជីវកម្ម ជាសំខាន់របស់ខ្លួន។
ប្រសិនបើការដាក់ពាក្យស្នើសុំចុះបញ្ជីត្រូវបានបដិសេធ អគ្គនាយកដ្ឋានពន្ធដារនឹងជូនដំណឹងដល់លោក/ លោកស្រី ដោយភ្ជាប់ជាមួយនូវសេចក្តីពន្យល់ផ្សេងៗដែលជាហេតុផលនៃការបដិសេធ។
- ទម្រង់អតប១០១ គឺជាពាក្យស្នើសុំចុះបញ្ជីសម្រាប់បុគ្គលជាប់អាករ ហើយក៏អាចប្រើជាពាក្យស្នើសុំចុះបញ្ជី ដោយស្ម័គ្រចិត្តផងដែរ។ ទម្រង់នេះត្រូវបានផ្តល់ជូនលោក/លោកស្រី ដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ។ លោក/ លោកស្រីត្រូវបំពេញទម្រង់នេះនិងផ្តល់នូវព័ត៌មានបន្ថែមនានាទៅតាមការតម្រូវ ហើយយកទម្រង់ នេះទៅដាក់ជូន នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលផលរបរ របស់លោក/លោកស្រី មានការកើនឡើងលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី។ ចំពោះក្រុមហ៊ុនដើម ទុនគ្រប់ប្រភេទអ្នកនាំចេញនាំ ចូល សហគ្រាសវិនិយោគ ឬអង្គភាពរបស់រដ្ឋត្រូវបំពេញទម្រង់ហើយយកទៅ ដាក់ជូននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ ពន្ធធំនៅមុនពេលចាប់ផ្តើមប្រកបអាជីវកម្ម។ ចំពោះការយឺតយ៉ាវក្នុងការ ដាក់ពាក្យស្នើសុំចុះបញ្ជី លោក/លោកស្រីនឹង ត្រូវទទួលរងទោសទណ្ឌទៅតាមច្បាប់ស្តីពីសារពើពន្ធ។ នៅពេក ដាក់ពាក្យស្នើសុំចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារនឹង ផ្តល់ជូនលោក/លោកស្រីនូវលេខចុះបញ្ជីដែលជាលេខ អត្តសញ្ញាណកម្មអតបរបស់លោក/លោកស្រី។ វិញ្ញាបនប័ត្រ ចុះបញ្ជីត្រូវបានផ្តល់ជូនលោក/លោកស្រី ហើយ លោក/លោកស្រីត្រូវតាំង ឬព្យួរវិញ្ញាបនប័ត្រនេះនៅទីកន្លែងអាជីវកម្ម ជាសំខាន់របស់ខ្លួន។
- ២៧. តើខ្ញុំត្រូវចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមនៅពេលណា?
- លោក/លោកស្រីត្រូវចាប់ផ្តើមកាន់បញ្ជីគណនេយ្យអាករលើតម្លៃបន្ថែម ហើយនិងប្រមូលអាករលើតម្លៃបន្ថែម ពីអតិថិជនចាប់ពីកាលបរិច្ឆេទដែលមានបញ្ជាក់ក្នុងវិញ្ញាបនប័ត្រចុះបញ្ជីរបស់លោក/លោកស្រី។
- ២៨. សម្រាប់គោលដៅនៃអាករលើតម្លៃបន្ថែម តើត្រូវកាន់បញ្ជីនិងកំណត់ត្រាអ្វីខ្លះ?
- លោក/លោកស្រីត្រូវកាន់បញ្ជីគណនេយ្យអាករលើតម្លៃបន្ថែមដែលរួមមានកំណត់ត្រានៃការផ្គត់ផ្គង់និងការ ទិញទាំងអស់ ព្រមទាំងសង្ខេបកំណត់ត្រាអាករលើតម្លៃបន្ថែមនៃលិខិតប្រកាសប្រចាំខែនីមួយៗ។
ប្រសិនបើលោក/លោកស្រីធ្លាប់បានប្រកបអាជីវកម្ម លោក/លោកស្រីនឹងដឹងថាព័ត៌មាននៅក្នុងកំណត់ត្រា ប្រចាំថ្ងៃរបស់លោក/លោកស្រីអាចនឹងប្រើប្រាស់សម្រាប់គណនេយ្យអាករលើតម្លៃបន្ថែមបាន។
- លោក/លោកស្រីត្រូវកាន់បញ្ជីគណនេយ្យអាករលើតម្លៃបន្ថែមដែលរួមមានកំណត់ត្រានៃការផ្គត់ផ្គង់និងការ ទិញទាំងអស់ ព្រមទាំងសង្ខេបកំណត់ត្រាអាករលើតម្លៃបន្ថែមនៃលិខិតប្រកាសប្រចាំខែនីមួយៗ។
- ២៩. តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះលិខិតប្រកាសប្រចាំខែ?
- លោក/លោកស្រីត្រូវដាក់លិខិតប្រកាស(ទម្រង់អតប២០០) ជារៀងរាល់ខែ។ រយៈពេលដែលគ្របដណ្តប់ ដោយលិខិតប្រកាសហៅថារយៈពេលជាប់អាករ។ លោក/លោកស្រីត្រូវបំពេញព័ត៌មានលម្អិតអំពីការផ្គត់ផ្គង់ ដែលលោក/លោកស្រីបានធ្វើនិងបានទទួលនៅក្នុងរយៈពេលជាប់អាករ(ខែ) ហើយនិងបង់ប្រាក់អាករជូន អគ្គនាយកដ្ឋានពន្ធដារ ឬធ្វើការស្នើសុំបង្វិលសងឥណទានអាករ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាស និង បង់ប្រាក់អាករនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលជា រយៈពេលជាប់អាករ។
.......................................................
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and informaton regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Welcome all comments on this blog
ព្រឹតិ្តច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀត ឡើយ។ ព ច ក គ្រាន់ផ្តល់នូវចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕
No comments:
Post a Comment