រាជធានីភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ពន្ឋនាគារដែលមាន១១ជំពូក ៨៥មាត្រា ត្រូវបានសមាជិកសភា៩៤រូបក្នុងចំណោម៩៦រូប លើកដៃអនុម័តកាលពីវេលា ម៉ោងជាង១២ថ្ងៃ ត្រង់ថ្ងៃចន្ទទី៧ វិច្ឆិកា ២០១១នេះ។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិ បាលកម្ពុជាបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ពន្ឋនាគារនេះត្រូវបានក្រសួងមហាផ្ទៃតាក់តែង ឡើងក្នុងគោល បំណងកំណត់អំពីការគ្រប់គ្រង ពន្ឋនាគារនៅកម្ពុជា និងដើម្បីផ្តល់ការអប់រំ កែប្រែស្តារនីតិសម្បទា និងធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសង្គមជាតិ ឡើងវិញនិងទប់ ស្កាត់ការប្រព្រឹត្តបទល្មើសសាជាថ្មី ព្រមទាំងគ្រប់គ្រងជនជាប់ ឃុំអោយធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ស្របតាមគោលការណ៍អន្តរជាតិ ក៏ដូចជាវិធានសហប្រជាជាតិ សម្រាប់ការពារអនីតិជន ដែលត្រូវបានដកហូតសិទ្ឋិសេរីភាព ។
សេចក្តីព្រាងច្បាប់ពន្ឋនាគារនេះមានវិសាលភាពអនុវត្តលើពន្ឋនាគារទំាងអស់ក្នុង ប្រទេសកម្ពុជាលើកលែងតែពន្ឋនាគារយោធា ឬកន្លែងឃាត់ខ្លួនរបស់នគរបាល យុត្តិធម៌ ឬមណ្ឌលឃុំខ្លួនដទៃទៀត ដែលកំណត់ដោយច្បាប់ផ្សេង ៕
Original source from Koh Santepheap newspaper

No comments:
Post a Comment