Thursday, November 3, 2011

Statement on recent activity related to land dispute between Kratie communities and private company, CIV


Adhoc
smaKmGadhuk
karBarsiT§imnusS nigGPivDÆn_enAkm<úCa
CAMBODIAN HUMAN RIGHTS AND DEVELOPMENT ASSOCIATION
pÞHelx3 pøÚv158 b¤]kja:eRTOgkag sgáat;bwgvaMg xNÐdUneBj No: 3, St 158 Oukghna Toeung Kang, Beng Raing Daun Penh P.P
Tel: (855-23) 218653 & 990544   Fax: (855-23) 217229   P.O. Box: 1024 P.O. Box 20 at CCC
 
         





ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១

សេចក្តីប្រកាសពត៌មាន
ស្ដីពី
ក្រុមហ៊ុន CIV នៅខេត្តក្រចេះ ឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្ស
សមាគម ADHOC និង មេធាវីរបស់ អង្គការ CLEC

នៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ១១ ព្រឹក មានមនុស្ស ៣នាក់ ប្រដាប់ដោយ កាំភ្លើងវែង ម៉ាក​អាកាស្វ័យបត់ មួយដើម និងមានម្នាក់ ស្លៀកពាក់ឯកសណ្ឋាន ជាយោធា បានធ្វើ ការឃាត់ខ្លួន មន្រ្តីសិទ្ធិមនុស្ស ២នាក់ គឺ លោក យី សុខសាន្ត និង​ លោក អ៊ូច ឡេង ជាមន្ត្រីសិទ្ធិមនុស្ស អាដហុក ស្នាក់ការកណ្ដាលភ្នំពេញ លោក ចាន់ សុជាតិ ជាមេធាវី របស់អង្គការ CLEC អាជ្ញាធរមូលដ្ឋាន ចំនួន ៣នាក់ មានលោក ហាត់​ ម៉ូត ជាមេភូមិមានជ័យ លោក សៅ សារ៉ុម ជាសមាជិកក្រមប្រឹក្សាឃុំស្រែចារ និង លោក ព្រៃ គឹមសុន ជាសមាជិកក្រុមប្រឹក្សា ស្រុកស្នួល និងប្រជាពលរដ្ឋដែល ទទួលរងផល​ប៉ះពាល់ ក្នុងករណីទំនាស់ដីធ្លី នៅក្នុងឃុំស្រែចារ ចំនួន ២៣នាក់ ដោយគ្មានដីកាពីតុលាការ នៅពេលដែលមន្រ្តី និង ប្រជាពលរដ្ឋទាំងអស់នោះ កំពុង ធ្វើសកម្មភាព វាស់វែងដីទំនាស់ យោងតាមការឯកភាពរវាង អង្គការសង្គមស៊ីវិល និង សាលាខេត្ត ក្រចេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១១ ដោយមានការឯភាពពី អនុប្រធានមន្ទីសុរិយោដី​ខេត្តក្រចេះ។
សូមបញ្ចាក់ថា ករណីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ នៅឃុំ ២ធ្នូរ និង ឃុំស្រែចារ ជាមួយ នឹងក្រុមហ៊ុន CIV បានកើតឡើងនៅក្នុងឆ្នាំ២០០៨ ដោយសារការផ្ដល់សម្បទានដីសេដ្ឋ​កិច្ច ដោយអាជ្ញាធរខេត្ត ចំនួន​១,០០០ ហិកតា ដែលជាដីសហគមន៏ និងដីប្រជាពលរដ្ឋ ផ្ទាល់ខ្លួនខ្លះ នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ក្រោយពីទំនាស់បានកើតឡើងជាបន្តបន្ទាប់​​មក ប្រជាពលរដ្ឋ ក៏បានដាក់ពាក្យបណ្ដឹង ទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ុន្តែមិនទាន់មានការដោះស្រាយ។ ជាមួគ្នានេះផងដែរ ប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹង មកសមាគ អាដហុក ដើម្បីសុំអោយមាន​ការដោះស្រាយតាមផ្លូវច្បាប់។ ក្រោយពីបានទទួល ពាក្យបណ្ដឹងពី ប្រជាពលរដ្ឋ សមាគអាដហុក ក៏បានព្យាយាមរកវីធីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ​ ដោយឈរលើមូលដ្ឋានដោះស្រាយទំនាស់ ដោយអហិង្សា រហូតមានការឯកភាពពី អាជ្ញាធរ អោយធ្វើការវាស់ រកផ្ទៃដីដែលមានទំនាស់ អោយបានត្រឹមត្រូវ។
ផ្ទុយទៅវិញ នៅ​ពេលដែលក្រុមការងារ កំពុងធ្វើការវាស់វែង​ដីទំនាស់ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ ក៏មានកងកំលាំង ៣នាក់ ដែលម្នាក់ មានឯកសណ្ឋានជាទាហាន មានកាំភ្លើងអាកា មាន ឈ្មោះ រុន ឬ ហៀប ភារុន ប្រចាំការអចិន្ត្រៃយ៏នៅក្នុងក្រុមហ៊ុន​ CIV ដើរមក​គំរាម​កំហែង ​អ្នកភូមិជាម្ចាស់ដី និងធ្វើការឃាត់ខ្លួនមន្ត្រីសិទិ្ធមនុស្ស​ តាមបញ្ជាពីថ្នាក់លើតាម ទូរស័ព្ទ។ នៅក្នុងព្រឹក​នោះ យើងឃើញមានវត្តមានលោក ចិន ហុងស្រ៊ី ជាមេការក្រុមហ៊ុន និង អតីតជានាយរងខុទ្ទការល័យសាលាខេត្តក្រចេះ បានបើកឡានស្ទាក់ផ្លូវ រារាំងមិនឲ្យក្រុម សិទ្ធិមនុស្សចាកចេញ​ពីបរិវេណដីទំនាស់ លុះត្រាតែមានការ​ធានា លោះខ្លួនពីអាជ្ញាធរខេត្ត។
ការឃាត់ខ្លួនមន្ត្រីសិទិ្ធមនុស្ស និង​អាជ្ញាធរមូលដ្ឋាន ក្នុងការបំពេញបេសកកម្ម ដោយមាន​ការប្រើប្រាស់យោធា ដែលជាកម្លាំង សន្តិសុខជាតិ ដោយក្រុមហ៊ុនឯកជន តាមអំពើចិត្ត បាន បង្ហាញអោយឃើញថា កម្លាំងសន្តិសុខជាតិ ត្រូវស្ថិតនៅក្នុងដៃក្រុមហ៊ុនឯកជន ម៉្យាងវិញទៀត ការផ្ដល់សិទ្ធិអោយក្រុមហ៊ុនឯកជន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដោយសេរីនេះ គឺជាការរារាំង ដល់ដំណើរការ ការដោះស្រាយទំនាស់តាមផ្លូវច្បាប់ និងដោយអហិង្សា ដែលជាអំពើផ្ទុយ នឹងច្បាប់។
សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមអំពាវនាវ ដល់រាជរដ្ឋាភិបាល កម្ពុជា មេត្តាចាត់​វិធានការ ផ្លូវច្បាប់ ដើម្បីទប់ស្កាត់ ដល់ក្រុមហ៊ុន CIV អោយបញ្ឈប់ការប្រើប្រាស់ កម្លាំងប្រដាប់ អាវុធរបស់ជាតិតាមអំពើចិត្ត និង មានវិធានការដោះស្រាយទំនាស់ដីធ្លីខាងលើនេះ ជូនប្រជា ពលរដ្ឋ អោយបានយុត្តិធម៌។     ​  

ព័ត៌មានបន្ថែម ទំនាទំនង៖
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត សមាគអាដហុក ០១១ ២៧ ៤៩​៥៩
លោក ចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេត សមគម អាដហុក ០១៦ ៩៣៧ ៥៩១
 
 .....................................................................................................................................................................



Phnom Penh, 21 October 2011
Statement on recent activity related to land dispute between Kratie communities and private company, CIV

On 21 October 2011 at 11am the CIV Company sent three men, one of them armed with an AK47 and dressed in military uniform, to block a group of people from accessing an area of disputed land. Neither the men nor the company had a court warrant permitting such an action. Among the group of people restricted were three human rights activists - Mr Yi Soksan and Mr Ouch Leng, land rights monitors from the Cambodian Human Rights and Development Association (ADHOC), and Mr Chan Socheath a lawyer from Community Legal Education Centre (CLEC) - Mr Hat Mot, the chief of Mean Chey village, Mr Sao Sarom, a member of the Commune Council and Mr Prey Kim Son, a member of the District Council, as well as twenty-three villagers. The people were on their way to measure and demarcate an area of land subsequent to a meeting at the provincial office on 10 October 2011 where it was decided that boundaries should be set in order to secure the land for the people who owned it. The land in question however was disputed and the CIV Company did not want the land to be officially demarcated or for correct data to be collected in relation to the land, as it would then no longer be possible for the company to manipulate the lack of information and to encroach upon this territory for its project.

The conflict between the people in two Kratie communes, Pi Thnu and Mean Chey, and the CIV Company began in 2008. The reason for the conflict was the granting of 1,000 hectares of land to the company by the Kratie Provincial Authorities through an economic land Concession. When the dispute erupted the people filed a complaint to the local authorities but no resolution was reached. In parallel to their complaint to the authorities the people also filed a complaint to ADHOC. ADHOC were committed to finding an adequate resolution to this case based on the relevant law and through non-violent means. Eventually the local authorities cooperated with ADHOC in their strategy to resolve the case, hence they agreed to measure and demarcate the land for the people on 21 October 2011.

However, when the authorities, human rights activists and villagers attempted to follow through on this decision, the three men mentioned above, one of whom is named Runn or Heab Phea Runn and who is employed regularly by this company to secure the land, arrived on the scene to threaten the people and block their path. These actions were based on orders given by the heads of the CIV Company. Mr Chen Hong Sri, manager at CIV, and former deputy of the provincial government office in Kratie also joined the three men to help obstruct the group.

In this case, the hindering of human rights activists and local authorities through use of the military, an institution supposedly employed for national security, demonstrates the alarming fact that Cambodia’s national security force is often at the whim of private companies instead of serving the needs of the people. Instead of helping to bring about a resolution based on the law and through non-violent means, the army is instead being engaged to aid private companies in cheating people out of their land.

ADHOC calls upon the Royal Government of Cambodia to implement Cambodian Law, preventing the CIV Company from using the military and the threat of force to intimidate. ADHOC urges the Government to intervene for a peaceful resolution to the conflict, delivering justice to the people.

For further information please contact:
Head of Monitoring Section at ADHOC, Mr Ny Chakrya 011-274959
Deputy Head of Monitoring Section at ADHOC, Mr Chan Soveth 016-937591

No comments:

Powered By Blogger