2011-09-16
កងកម្លាំងប៉ូលិស ប៉េអឹម ប្រដាប់ដោយកាំភ្លើង ដំបងឆក់ រួមទាំងឡានទឹក បានដាក់ពង្រាយការពារគ្រឿងចក្រក្រុមហ៊ុនស៊ូកាគូ (Shukaku) ឈូសឆាយកម្ទេចផ្ទះអ្នកភូមិបឹងកក់អស់ ៨ល្វែងទៀត ដែលបង្កឲ្យមានអំពើហិង្សាបណ្ដាលឲ្យរបួសមនុស្សម្នាក់យ៉ាងធ្ងន់ធ្ងរ។
ក្រុមសិទ្ធិមនុស្ស និងអ្នកភូមិបឹងកក់ អះអាងថា គ្រឿងចក្ររបស់ក្រុមហ៊ុនបានចូលទៅឈូសផ្ទះអ្នកភូមិដោយមិនបានឲ្យអ្នកភូមិដឹងមុន ធ្វើឲ្យប្រជាជនខ្លះរើអីវ៉ាន់ចេញពីផ្ទះមិនទាន់។
ការឈូសបំផ្លាញផ្ទះនោះបានធ្វើឲ្យសម្ភារៈរបស់អ្នកភូមិមួយចំនួនខូចខាត។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន ដែលបានចុះទៅយកព័ត៌មាននៅទីនោះបានបង្ហាញអំពីប្រតិកម្មរបស់ម្ចាស់ផ្ទះ ក្រុមសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ដែលចុះទៅពិនិត្យមើលហេតុការណ៍នៅកន្លែងកើតហេតុនោះ៖
No comments:
Post a Comment