Thursday, October 13, 2011

ប្រជាពល​រដ្ឋរាប់រយគ្រួសារនឹង​ជួប​​ពិភាក្សា​អំពី​បញ្ហា​ដីធ្លី និងសិទិ្ធមនុស្ស នៅក្នុងស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង


សេចក្តី​ប្រកាស​ព័ត៌មាន


ប្រជាពល​រដ្ឋរាប់រយគ្រួសារនឹង​ជួប​​ពិភាក្សា​អំពី​បញ្ហា​ដីធ្លី និងសិទិ្ធមនុស្ស នៅក្នុងស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង


        អ្នកតំណាង​រាស្ត្រ​​ប្រាំ​រូបមក​ពី​ប្រាំ​គណបក្ស ​ដែល​មាន​អសនៈ​ក្នុង​សភា ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និងអាជ្ញាធរ​មូលដ្ឋាន នឹងចូលរួមពិភាក្សាក្នុង​វេទិកា​សាធារណៈ ដែល​​រៀប​ចំដោយ​មជ្ឈ-​មណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា នៅខេត្តបាត់ដំបង។            
​ គាស់​ក្រឡ ជាស្រុកដែលមានព្រំប្រទល់​ជាប់ ស្រុកបាណន់ និងស្រុកសំឡូត ខេត្តបាត់ដំបង​ជា​តំបន់​​ដែលមាន​បញ្ហាជម្លោះ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃជា​យូរ​មកហើយ រវាងទាហាន  និងអ្នកមានអំណាច ជាមួយ​ប្រជាពលរដ្ឋ។​ ប្រជាពលរដ្ឋ​ជាង​៣៦៨​ គ្រួ​សា​រ​​បាន​ធ្វើការទាមទារ​ជាបន្ត​បន្ទាប់​​​​​ ប៉ុន្តែ​រហូតមកពេលនេះពុំទាន់មានដោះ ស្រាយនៅឡើយ។​ បញ្ហា​នេះ​​កើត​ឡើង​​ដោយ​សារ ​​ការ​មិនបានកំណត់ និង​បែង​ចែក​ដី​ជូន​ប្រជា​ពលរដ្ឋ​អោយ​បាន​ច្បាស់​លាស់​​​ពី​សំណាក់​អាជ្ញាធរ​ដែល​គ្រប់​គ្រង​នៅ​តំបន់​នោះ។ក្នុងនោះក៏មានបញ្ហាការរំលោភ សិទិ្ធមនុស្ស​មួយចំនួនទៀត ដែលប៉ះពាល់សិទិ្ធ និងជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ។
            វេទិកានេះនឹង​ផ្តល់​ឱកាស​ជូន​ប្រ​ជា​ពលរដ្ឋ​​បាន​​លើក​ឡើង​នូវ​បញ្ហា​ទាំង​ឡាយ​​​ ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍​ទៅ​កាន់​អ្នកតំណាង​រាស្រ្ត​ អាជ្ញា​ធរខេត្ត ស្រុក និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី។  
   
កម្មវិធីនេះនឹងប្រព្រឹត្តទៅៈ
ទីកន្លែងៈ       ចំនុច​ អណ្តូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់​ក្រឡ ខេត្ត​បាត់​ដំបង។
ពេលវេលាៈ               ថ្ងៃសៅរ៍ទី១៥ ខែ​តុលា ឆ្នាំ២០១១ វេលាម៉ោង ៨: ៣០ ដល់ម៉ោង ១១: ៣០​នាទីព្រឹក។​

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនងៈ
លោកឈឹម សាវុធ  អ្នកសំរបសំរួលគំរោងនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា           លោក សួន ប៊ុនធឿន មន្រ្តីគំរោង
ទូរស័ព្ទលេខៈ + 855(១២) ៨៩ ៩៨៥៨                                                 ទូរស័ព្ទលេខៈ + 855(១២) ៤៨ ៣៥ ៤៦
អ៊ីមែលៈ savuth@cchrcambodia.org                                      អ៊ីមែលៈ bunthoeun@cchrcambodia.org


.......................................................
 Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and informaton regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Welcome all comments on this blog 
 ព្រឹតិ្តច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀត ឡើយ។ ព​ ច ក​ គ្រាន់ផ្តល់នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕

No comments:

Powered By Blogger