ព័ត៌មានថ្មីៗ 16:09:17, 16 September 2011
អ្នកត្រួតពិនិត្យការងារនៅតាមរោងចក្រកាត់ដេរចំនួន២៥០០នាក់មកពីរោងចក្រចំនួន១២៥ ក្នុងប្រទេសកម្ពុជានឹងទទួលបានការបណ្តុះបណ្តាលស្ដីពីច្បាប់ការងារ។
អង្គការពលកម្មអន្តរជាតិ (ILO) នឹងបើកវគ្គបណ្ដុះបណ្ដាលចាប់ពីថ្ងៃទី១៨ ខែកញ្ញានេះ តទៅសម្រាប់រយៈពេល៥សប្ដាហ៍។
លោក ប៊ុន យិញ ជាមន្រ្តីទំនាក់ទំនងក្នុងគម្រោងរោងចក្រកាន់តែប្រសើរឡើងរបស់អង្គការ ILO បានថ្លែងប្រាប់ Radio Australia ថា ILO រំពឹងថាអ្នកដែលបានទទួលការបណ្ដុះបណ្ដាលនេះនឹងផ្សព្វផ្សាយបន្តអំពីការយល់ដឹងនេះទៅដល់កម្មករ-កម្មការិនីដទៃទៀត។
ការបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីរោងចក្រកាត់ដេរ ដោយបញ្ជូនអ្នកត្រួតពិនិត្យការងាររបស់ខ្លួនមកចូលរួមគំនិតផ្តួចផ្តើមនេះដែលផ្តោតលើសារៈសំខាន់នៃច្បាប់ស្តីពីការងារដើម្បីកំណើនដ៏រឹងមាំនៃឧស្សាហកម្មកាត់ដេរ ព្រមទាំងឲ្យអ្នកត្រួតពិនិត្យការងារមានការយល់ដឹងបន្ថែមអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់ពួកគេនៅកន្លែងធ្វើការ ក៏ដូចជាតួនាទីរបស់ពួកគេ។

លោក ប៊ុន យិញ មានការជឿជាក់ផងដែរថាការបណ្ដុះបណ្ដាលនេះនឹងអាចជួយកាត់បន្ថយបញ្ហាសុខភាព និងសុវត្ថិភាពផងដែរ។ សម្រាប់ឆ្នាំ២០១១នេះ កម្មការិនីជាង១០០០នាក់បានដួលសន្លប់នៅក្នុងរោងចក្រកាត់ដេរ ហើយក្រុមសហជីពការងារនិយាយថាការដួលសន្លប់ទាំងនោះ គឺបានបណ្ដាលដោយបញ្ហាប្រាក់ខែទាប សុខភាពទន់ខ្សោយ និងបរិស្ថានមិនល្អនៅកន្លែងធ្វើការ៕
(ដោយ យុទ្ធ ឈាង)
Original source from: http://khmer.radioaustralia.net.au/archives/news/?p=52201
No comments:
Post a Comment