បទបញ្ជាដែលបានចុះហត្ថលេខាដោយ ហ៊ុន សែន ចេញនៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០១២ បានបញ្ជាក់ថា អនុលោម តាមគោលនយោបាយស្តីពីការពង្ រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ដែលមានចែង ក្នុងយុទ្ធសាស្ត្រចតុក ោណ ដំណាក់កាលទី២ របស់រាជរដ្ឋា ភិបាល និងយោងតាមស្មារតីនៃប្រជុំពេញ អង្ គគណះរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១២ ជា ពិសេស ដោយពិនិត្យឃើញតម្រូវការចាំបាច់ និងបន្ទាន់ ចំពោះមុខ ក្នុងការធានាសមធម៌ ពង្រឹង និង បង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្ រងសម្បទានដីសេដ្ឋកិច្ច រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវប ទបញ្ជា ឲ្យក្រសួង និងអជ្ញាធរដែលមានសមត្ថកិច្ចពាក់ ព័ន្ធ ដើម្បីអនុវត្តឲ្យបានហ្នឹងម៉ាត់ប ំផុត និងមានប្រសិទ្ធិ ភាពខ្ពស់ ចាប់ពីថ្ងៃដែលបានចុះហត្ថលេខាតទៅ ។ បទបញ្ជារដ្ឋាភិបាលលេខ ០១បប មានខ្លឹមសារថា៖
១. ផ្អាកជាបណ្តោះអាសន្ននូវការផ្តល់ ដីសម្បទានសេដ្ឋកិច្ច។
២. ក្រសួង ស្ថាប័ន និងអជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តអោយមានប្រសិទ្ធិភាព ខ្ពស់ នូវ គោលនយោបាយ និងរាល់លក្ខ័ណទាំងឡាយនៃសេចក្តីស ម្រេចរបស់រដ្ឋាភិបាលស្តីពីការផ្ តល់ដីសម្ប ទានសេដ្ឋកិច្ច និងផ្តោតការយកចិត្តទុកដាក់លើការ អនុវត្តកិច្ចសន្យាស្តីពីសម្បទាន ដីសេដ្ឋកិច្ច ពិសេស គឺការអនុវត្តតាមគោល នយោបាយរូបមន្ តស្បែកខ្លា និងការមិនធ្វើអោយប៉ះពាល់ដល់ដីធ្ លីសហគមន៏ និងជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើឲ្យសម្បទានដីសេដ្ ឋកិច្ចទាំងនេះ បានផ្តល់ផលប្រយោ ជន៏ពិតប្រាកដ ជូនដល់ប្រទេសជាតិ និងប្រជាជនប្រកបដោយចិរភាព។
៣. ចំពោះក្រុមហ៊ុនដែលមានគោលការណ៏អន ុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ តែមិនបានអនុវត្តតាម និតិវិធីច្បាប់ជាធរមាន និងតាមកិច្ចសន្យា ដោយកាប់ឈើលក់ ហើយមិនធ្វើការអភិវឌ្ឍន៏សម្បទាន, ទន្ទ្រានដីបន្ថែម, ទុកដីចោលទំនេរសម្រាប់លក់បន្ត, ធ្វើអជីវកម្មខុសលក្ខ័ណនៃកិច្ចសន ្យា, បំពានដី របស់ប្រជាពលរដ្ឋ ឬដីសហគមន៏ រាជរដ្ឋាភិបាលនឹងដកហូតនូវដីសម្ប ទានសេដ្ឋកិច្ចទាំងនោះវិញ។ ដីសម្បទានដែលត្រូវបានដកហូតមកវិញ នោះ នឹងត្រូវដាក់អោយស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រដ្ឋ ដោយផ្ទាល់។
៤. ចំពោះដីសម្បទានសេដ្ឋកិច្ចដែលបាន ទទួលការអនុញ្ញាតជាគោលការណ៏ពីរាជ រដ្ឋាភិបាលរួចហើយ មុនថ្ងៃ ចេញបទបញ្ជានេះ ត្រូវបន្តអនុវត្តតាមគោលការណ៏ច្ប ាប់ និងនិតិវិធីជាធរមាន។
.......................................................
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and informaton regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព ច ក គ្រាន់ផ្តល់នូវចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕
No comments:
Post a Comment