Monday, January 14, 2013

អ្វីទៅហៅថា ពិធីកំជាប់ពាក្យ?


ខាងក្រោមគឺអត្ថបទដកស្រង់ចេញពីកំណត់ហេតុនៃការបង្រៀននៅសាលាភូមិន្ទចៅក្រម។​

អ្វីទៅហៅថា ពិធីកំជាប់ពាក្យ?
បង្រៀនដោយ ឯកឧត្តម យូ ប៊ុនឡេង

សិស្សៈ និយមន័យឥតមានចែងទេ គឺធ្វើតាមទំនៀមទំលាប់ កាលៈទេសៈ ទីកន្លែង។ កន្លែងខ្លះតម្រូវឱ្យឪពុក ម្ដាយខាងប្រុសយកផ្លែឈើទៅជូនឪពុកម្ដាយខាងស្រី។ 
គ្រូៈ ទំនៀមទំលាប់ខ្មែរយើង និយាយពីការរៀបចំស្លាម្លូ ហើយបើមានលុយច្រើនអាចធ្វើពិធីនេះបាន ប៉ុន្ដែ ក្រោយមកយើងធ្វើកាត់ៗ ខ្លះពាក្យថា ចែចូវ ខុសពីកំជាប់ពាក្យ។ ឧទាហរណ៍ បើកូនប្រុសម្នាក់ចង់ភ្ជាប់ សាច់ ឈាមជាមួយកូនស្រីម្ខាងទៀត ប៉ុន្ដែឱ្យអ្នកផ្សេងទេ មិនមែនកូនប្រុសខ្លួនទៅទេ ដើម្បីទៅសាកសួរត្រង់ ចំណុច នេះហើយគេហៅថា ចែចូវ ហើយដោយមានឪពុកម្ដាយ និង កូនប្រុសទៅជាមួយដើម្បី និយាយ។ ហើយពិធី កំជាប់ពាក្យនេះគឺអាស្រ័យទៅតាមទំនៀមទំលាប់របស់ទីកន្លែងនីមួយៗ។ នៅពេលកំជាប់ពាក្យនេះ ហើយគឺមាន ការជូនជំនូន ហើយពេលខ្លះមិនចាំបាច់មានឪពុកម្ដាយខាងប្រុសទេ អាចឪពុកម្ដាយខាងប្រុសនៅឆ្ងាយ ដូច្នេះ ខាងប្រុសហៅពួកម៉ាកចូលរួមហើយបានប្រាប់ពួកម៉ាកថា នឹងរៀបការនៅពេលអនាគត ហើយ ស្ដ្រីក៏បាន និយាយដូចគ្នាយ៉ាងនេះដែរ ហើយក្រោយមកពួកគេ ទាំងពីរសន្សំលុយ ហើយបានបំពាក់ចិញ្ជៀន ឱ្យគ្នាទៅវិញ ទៅមក តើយើង ទទួលស្គាល់ថាជាពិធីកំជាប់ ពាក្យដែរឬទេ? ដូច្នេះសូមយើងទាំងអស់គ្នាគិត ពិចារណា។
នៅក្នុងពិធីកំជាប់ពាក្យនេះ បើមានភាគីណាមួយផ្ដាប់កំជាប់ពាក្យ តើមានហេតុការណ៍អ្វីកើតឡើង?
សូមមើលក្នុងមាត្រា ៩៤៤ តើនរណាជាម្ចាស់បណ្ដឹងនៃសំណង?
បើបុរសនិង សង្សានឹងគ្នា យើងត្រូវយកបញ្ញត្ដិកំជាប់ពាក្យយកមកដោះស្រាយ។ ប៉ុន្ដែ ក្នុងសង្គម ជាក់ស្ដែង មិនមែនអញ្ចឹងទេ ពេលខ្លះឪពុកម្ដាយជាអ្នកចំណាយលុយលើពិធីកំជាប់ពាក្យទាំងអស់ ដូច្នេះ យើងមិនអាច បញ្ញត្ដិកំជាប់ពាក្យនេះមកដោះស្រាយបានទេ យើងអាចយកបទបញ្ញ្កត្ដិទាក់ទងនឹងអំពើ អនីត្យានុកូល ឬ បញ្ញត្ដិ​ផ្សេង​មកអនុវត្ដបាន។ ហើយយើងត្រូវមើថាតើការផ្ដាច់កំជាប់ពាក្យមានមូលហេតុ ត្រឹមត្រូវឬទេ? ព្រោះវាអាច​មាន​ចំណង បើការផ្ដាច់ដោយមូលហេតុមិនត្រឹមត្រូវ។ ចំពោះមាត្រា ៩៤៥ និង ៩៤៦ គឺខុសគ្នា ដែលការផ្ដាច់ កំជាប់​ពាក្យ​អាចកើតឡើងដោយសារ ភាគីម្ខាងចង់ផ្ដាច់ កំជាប់ពាក្យ ប៉ុន្ដែអាចរលាយដោយ ខ្លួនឯងដោយ​សារភាគីម្ខាងស្លាប់។ ហើយចំពោះការបដិសេធ យើងពិនិត្យមើល ថាត្រឹមត្រូវឬទេ? បើមិនត្រឹម ត្រូវត្រូវសង​ទាំងជំនូន និង ការខូចខាត ប៉ុនែបើត្រឹមត្រូវវិញត្រូវសងតែ ជំនូនទេ។
ឧទាហរណ៍​A ភ្ជាប់ពាក្យជាមួយ B ហើយ A តែងតែនាំឱ្យគេស្គាល់បណ្ដាលឱ្យនារី B ធុញទ្រាន់ សុំ ផ្ដាច់ កំជាប់ពាក្យ ក្នុងករណីនេះយើងជាចៅក្រមត្រូវពិចារណាឱ្យបានដឹតដល់។
ដូច្នេះហើយបានជាមានមាត្រា ៩៤៦នេះ ហើយមាត្រា ៩៤៥ គឺរលាយ អ្វីខ្លះជាការខូចខាត? ហើយអ្វីខ្លះ ជាសំណង?
អាចពេលខ្លះឪពុកម្ដាយម្ខាងៗ​អាចចំណាយលុយយ៉ាងច្រើនសម្រាប់ពិធីកំជាប់ពាក្យ ហើយបើផ្ដាច់ នាំឱ្យមាន​ការខាតបង់យ៉ាងច្រើន អាចជាវត្ថុ ឬ ពេលខ្លះអាចជាអារម្មណ៍បានដែរ ជួនពេលខ្លះឪពុកម្ដាយ បានបោះសំបុត្រ​អាពាហ៍ពិពាហ៍ ហើយបានចែកដល់ភ្ញៀវរួចហើយទៀត។
ចំពោះអំឡុងពេលដាក់ពាក្យបណ្ដឹងមានចែងក្នុងមាត្រា ៩៤៧។
សិស្សៈ ចំពោះមាត្រា ៩៤៦ និយាយពីការបដិសេធកំជាប់ពាក្យ គឺមិនមានចែងច្បាស់ ហេតុអ្វីយើង មិនចែងពីលក្ខខណ្ឌនៃការបដិសេធឱ្យរួចតែម្ដងទៅ?
គ្រូៈ យើងនិយាយល្អ តើអ្នកអាចសរសេរថាតើអ្វីខ្លះជាមូលហេតុត្រឹមត្រូវ ហើយមូលហេតុអ្វីខ្លះជា មូលហេតុមិនត្រឹមត្រូវ បើយើងនិយាយបានវាល្អណាស់សម្រាប់ឱ្យចៅក្រមធ្វើផ្ដេសផ្ដាស់។ យើងធ្វើជា ចៅក្រម យើងត្រូវពិចារណា ហើយយើងខិតខំធ្វើឱ្យត្រឹមត្រូវទៅវាមិនមានបញ្ហាទេ។ យើងមិនអាចរៀបរាប់ អស់បានទេ យ៉ាងនេះហើយយើងត្រូវពិចារណាតើការបដិធេនេះត្រឹមត្រូវឬទេ យើងត្រូវប្រៀបធៀបជាមួយ គំនិតរបស់ប្រជា​ពលរដ្ឋ យើងថាតើកម្រិតណាដែលត្រឹមត្រូវឬ មិនត្រឹមត្រូវ។
ចំពោះអំឡុ​ងពេល​ប្ដឹងគឺយើងនិយាយអំពីអាជ្ញាយុកាល ហើយដែលកំណត់រយៈពេល១ឆ្នាំ ដោយគិត ពីថ្ងៃ​កំជាប់​ពាក្យបានរលាយ។ ហើយមានលក្ខណៈខុសគ្នាពីក្រមចាស់។ ហើយមានមួយទៀតខុសគ្នាគឺ វិការៈ នៃកិច្ចសន្យាអាចគឹតពីថ្ងៃដែលដឹងចំពោះកំជាប់ពាក្យមាន៤មាត្រាប៉ុណ្ណោះ។
សិស្សៈ តើគិតពីថ្ងៃដែលដឹង តើគិតយ៉ាងម៉េច?
ពាក្យថារលាយ
-        រលាយ (ស្លាប់)
-        រំលាយ (បដិសេធ)
ពេលខ្លះភាគីម្ខាងទៀតរត់បាត់ ហើយក្រោយមកភាគីម្ខាងទៀតទើបដឹងនោះត្រូវគិតពីថ្ងៃដែលដឹង នោះ។
សិស្សៈ ទាក់ទងនឹងកំហុស បើភាគីម្ខាងមានកំហុសត្រូវសងជំនូន  ការខូចខាត បើបដិសេធត្រឹម សងតែជំនូន​តែប៉ុណ្ណោះ តើសងយ៉ាងម៉េច បើមិនមានកំហុសដែលកើតពីអំពើអនីត្យានុកូលផងនឹង?
គ្រូៈ សងត្រឹមតែជំនូនទេ ចំពោះការខូចខាតទៅលើទ្រព្យសម្បត្ដិដែលបាត់បង់ទៅហើយគឺមិនសងទេ
សិស្សៈ មាត្រាមួយចំនួននៃការកំជាប់ពាក្យ បើមានហេតុមួយកើតឡើង ដូចជា ការពិការ តើភាគី ម្ខាងអាច​សុំរំលាយ ហើយភាគីម្ខាងសុំសំណងបានដែរឬទេ?
ភាគីម្ខាងប្រព្រិត្ដកំហុស តើភាគីម្ខាងអាចសុំរំលាយ ហើយភាគីម្ខាងទៀតអាចសុំសំណងបានឬទេ?
គ្រូៈ ខ្ញុំបញ្ជាក់រួចហើយគឺយើងគិតលើស្ថានភាពជាក់ស្ដែងរបស់សង្គម។ បើយើងគិតថា ការបដិសេធ នោះត្រឹមត្រូវនោះយើងឱ្យសងជំនូបានទេ។ ម្យ៉ាងពេលភ្ជាប់ពាក្យមិនមានបញ្ហាទេ តែដល់ពេលភ្ជាប់ពាក្យ អាចពិការ ឬ មានជម្ងឺមិនអាចព្យាបាលបាន ក៏យើងត្រូវត្រិះរិះពិចារណាដោយផ្អែកលើស្ថានភាពនៃសង្គម។
សិស្សៈ តាមមាត្រា ៩៤៥ និង ៩៤៦ គឺមាននិយាយអំពីការប្ដឹង ហើយមាត្រា ៩៤៧ កំណត់អំឡុង ពេល១ឆ្នាំ សម្រាប់​ប្ដឹង តើគិតក្រោយពីអំឡុងពេល១ឆ្នាំបានកន្លងផុត ឬ ក្នុងអំឡុងពេល១ឆ្នាំ?
គ្រូៈ គឺប្ដឹងអំឡុងពេល១ឆ្នាំ បើ១ឆ្នាំ បានកន្លងផុតហើយគឺមិនអាចប្ដឹងបានទេ។
សិស្សៈ ប្រសិនបើបុរស និង នារី ធ្វើផ្ទុយនឹងឆន្ទៈរបស់ភាគីម្ខាងទៀត ហើយបានបណ្ដាលឱ្យឪពុក ម្ដាយផ្ដាច់​កំជាប់ពាក្យ ហើយភាគីម្ខាងថាផ្ដាច់ក៏បានដែរ តែត្រូវសងជំនូនវិញ តែភាគីម្ខាងថាជាកំហុសរបស់ ភាគីម្ខាង​ទៀត?
គ្រូៈ ថាជាកំហុសរបស់នរណាៗ ហើយត្រូវពិចារណាឱ្យបានសព្វគ្រប់ជ្រុងជ្រោុយ ហើយយើងសងតែ ជំនូនទេ ហើយចំពោះការខូចខាតផ្សេងទៀតគឺមិនអាចបានទេ តែយើងផ្អែកលើបទបញ្ញត្ដិផ្សេងទៀត។
សិស្សៈ ពេលពិនិត្យសុខភាពថាអត់មានជម្ងឺទេ ប៉ុន្ដែក្រោយពេលភ្ជាប់ពាក្យហើយពិនិត្យសុខភាពម្ដង ទៀតថា ពួកគេមិនអាចបន្ដពូជបានទេ តើភាគីម្ខាងអាចសុំរំលាយហើយភាគីម្ខាងទៀតសុំសំណងបានដែរ ឬទេ?
គ្រូៈ សុំពិចារណា តើជាការបដិសេធត្រឹមត្រូវឬទេ?
សិស្សៈ ក ភ្ជាប់ពាក្យជាមួយ ខ ហើយឱ្យ១០០.០០០ដូល្លារ សម្រាប់រៀបចំ
គ្រូៈ មាត្រាអត់និយាយឱ្យក្ដោបទាំងអស់ទេ ចំពោះការបដិសេធកំជាប់ពាក្យមិនត្រឹមត្រូវ នាំឱ្យសង ការខូចខាត។ ហើយត្រឹមត្រូវ មិនត្រឹមត្រូវសុំសង ពិចារណាចំពោះ ១០.០០០ដូល្លារដែល ក ឱ្យ ខ គឺជាជំនូន ហើយបើផ្ដាច់ យើងត្រូវសងតាមមាត្រា ៩៤៥ ហើយភាគីម្ខាងចាយវាយអស់ខ្លះហើយ ដូច្នេះ ជំនូន ១០.០០០ដូល្លារត្រូវសង​ទៅវិញ ហើយចំពោះការចាយវាយខ្លះគឺជាការខូចខាត ដូច្នេះភាគីម្ខាងអាចសុំទាម ទារសំណងការខូចខាតបាន​ពីព្រោះ គាត់ផ្ដាច់ដោយមិនមានកំហុស។ សូមមើលមាត្រា ៩៤៦។
សិស្សៈ បើភាគីណាមួយដឹងថា ភាគីណាមួយជាមនុស្សមានអត្ដចរិតមិនល្អ ប៉ុន្ដែខ្លួននៅតែភ្ជាប់ពាក្យ តើគេអាច​ផ្ដាច់កំជាប់ពាក្យនេះដោយមូលហេតុអត្ដចរិតមិនល្អនេះបានទេ?
គ្រូៈ បើយើងសួរអញ្ចឹងនៅសល់សំណួររាប់ពាន់។ ចំពោះការផ្ដាច់អាចពីមុនយើងមិនដឹងតែក្រោយ មកទើបដឹង ឬ យើងដឹងហើយតែនៅភ្ចាប់ពាក្យ យើងគួរគិតថាហេតុទាំងពីរនេះគឺខុសគ្នា។ ហើយបើយើងដឹង ហើយ ហើយ​យើងយក តើត្រឹមត្រូវដែរឬទេ? ហើយយើងផ្ទៀងផ្ទាត់ជាមួយសង្គមថាតើសមហេតុផល ឬ មិនសមហេតុផល។

Sunday, January 13, 2013

សេចក្ដីពន្យល់អំពីនីតិវិធីនៃរឿងក្ដីចំនួនទឹកប្រាក់តិច


សេចក្ដីពន្យល់អំពីនីតិវិធីនៃរឿងក្ដីចំនួនទឹកប្រាក់តិច[1]

          នីតិវិធីនៃរឿងក្ដីចំនួនទឹកប្រាក់តិច គឺជានីតិវិធីពិសេសនៃនីតិវិធីរដ្ឋប្បវេណី ចំពោះរឿងក្ដីដែល កម្មវត្ថុ នៃ បណ្ដឹងមានតម្លៃមិនលើសពី ១.០០០.០០០ រៀល ដើម្បីដោះស្រាយវិវាទដ៏ឆាប់រហ័ស តាម នីតិវិធីសង្ខេប ។
          នីតិវិធីនៃការជំនុំជម្រះ និង ការសម្រេចសេចក្ដីតាមរឿងក្ដីចំនួនទឹកប្រាក់តិច មានលក្ខណៈដូច តទៅ ៖

-នៅក្នុងនីតិវិធីនៃរឿងក្ដីចំនួនទឹកប្រាក់តិច គ្មានកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុ ផលទេ ។ តុលាការនឹងកំណត់កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ឱ្យបានឆាប់រហ័ស ក្រោយពេលទទួល ពាក្យបណ្ដឹង ។

-តុលាការត្រូវបញ្ចប់នូវការជំនុំជម្រះនៅកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ លើក​លែងតែក្នុងករណីដែលមានសភាពការណ៍ពិសេស ដូចជាករណីដែលភាពចាំបាច់ក្នុងការសាកសួរ សាក្សីដែលគេមិន បានស្មានទុកជាមុន បានកើតឡើងនៅពេលធ្វើការពិនិត្យភស្ដុតាង ឬ ករណីដែល សាក្សី​ដែល​បម្រុងនាំមកជាមួយ ភាគី មិនអាចបង្ហាញខ្លួនដោយសារមូលហេតុសុខភាព ជាដើម ។ ម្យ៉ាងទៀត តុលាការ​នឹងប្រកាសសាលក្រមភ្លាម ក្រោយពេលដែលការទាញហេតុផលដោយផ្ទាល់មាត់ បានបញ្ចប់ លើកលែងតែករណីដែលតុលាការយល់ ឃើញថាមិនសមរម្យ ។

-ចំពោះសាលក្រមចុងក្រោយនៃរឿងក្ដីចំនួនទឹកប្រាក់តិច ភាគីពុំអាចធ្វើឧបាស្រ័យបានឡើយ លើក លែងតែ បណ្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ ។ មានន័យថា ភាគីមិនអាចប្ដឹងឧទ្ធរណ៍ ឬ ប្ដឹងសាទុក្ខ បានឡើយ ។

-ការពិនិត្យភស្ដុតាង អាចធ្វើបានចំពោះតែភស្ដុតាងដែលអាចពិនិត្យបានភ្លាមៗ ប៉ុណ្ណោះ ។ ហេតុដូច្នេះ ភាគីមិន អាចស្នើសុំឱ្យតុលាការប្រគល់កិច្ចការស្រាវជ្រាវទៅស្ថាប័នណាមួយ ឬ ដាក់ពាក្យសុំឱ្យតុលាការ ចេញដីកាសម្រេចបង្គាប់ឱ្យផ្ដល់ឯកសារ ឬ ស្នើសុំឱ្យសាកសួរសាក្សីដែលតុលាការត្រូវកោះហៅជាដើម បានឡើយ ។ មានន័យថា ភាគីត្រូវយកភស្ដុតាងជាឯកសារ នាំសាក្សី ជាដើម ដោយខ្លួនឯង នៅកាលបរិច្ឆេទ នៃ​ការទាញហេតុផលដោយផ្ទាល់មាត់ ។

-ចុងចម្លើយមានសិទ្ធិឱ្យផ្ទេរបណ្ដឹងទៅនីតិវិធីបណ្ដឹងធម្មតា ដោយធ្វើសេចក្ដីថ្លៃងការណ៍ ។ ប៉ុន្ដែ ចុងចម្លើយ មិនអាចធ្វើសេចក្ដីថ្លែងការណ៍ឱ្យផ្ទេរបណ្ដឹងទៅនីតិវិធីបណ្ដឹងធម្មតាបានឡើយ ក្នុងករណី ដែលចុងចម្លើយនោះ បានធ្វើការឆ្លើយទាញហេតុផលនៅកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផល ដោយផ្ទាល់មាត់ ឬ ក្រោយពេល កាលបរិច្ឆេទនោះបានបញ្ចប់ហើយ ។ ហេតុដូច្នេះ ប្រសិនបើចុងចម្លើយ មានបំណងឱ្យផ្ទេរបណ្ដឹង​ទៅនីតិវិធី បណ្ដឹងធម្មតា ចុងចម្លើយនោះ ត្រូវធ្វើសេចក្ដីថ្លែងការណ៍ មុនពេល ឆ្លើយដោះសាអំពីអង្គសេចក្ដី​នៃរឿងក្ដី ។

-ចុងចម្លើយ មិនអាចប្ដឹងតប ក្នុងនីតិវិធីរឿងក្ដីចំនួនទឹកប្រាក់តិចបានឡើយ ។ ហេតុដូច្នេះ ប្រសិនបើចុង ចម្លើយមានបំណងប្ដឹងតប ចុងចម្លើយនោះត្រូវធ្វើសេចក្ដីថ្លែងការណ៍ឱ្យផ្ទេរបណ្ដឹងទៅនីតិវិធីបណ្ដឹង ធម្មតា ដូច​បានពន្យល់ នៅក្នុងចំណុចទី ៥ ខាងលើនេះ ទើបចុងចម្លើយអាចប្ដឹងតបបាន ។



[1] ក្រឡាបញ្ជីត្រូវភ្ជាប់ឯកសារនេះជាមួយនឹងដីកាកោះហៅតាមកាលបរិច្ឆេទដំបូងសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ (មាត្រា ២២៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី)
.......................................................
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and information regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia If you want to join with group to discuss law please link here: http://www.facebook.com/groups/405507152815204/ Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយ ទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព​ ច ក​ គ្រាន់ផ្តល់ នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕

Friday, January 11, 2013

Summarize Law on Personal Status Litigation in Cambodia



Law on personal status ligation is a special law which derived from code of civil procedure (CCP).  It stipulated the suits and other suits for formation of or the confirmation of the existence or non-existence of, a family relationship[1].

It also exemplifies personal status ligation relating to marital relationships, parental relationships by blood and by adoption as defined in the Civil Code, aimed at clarifying the types and contents of actions relating to personal status to be covered by this law.

CCP has three steps for process one case. First one is the stage of filing a suit, second is Preparatory Proceeding for Oral Argument (PPOA); and third one is proceeding for Oral Argument (POA).  However, the law doesn’t mention about PPOA therefore it means that personal status litigation may start from the stage of POA[2]. POA in principle, it shall be held in open court which publicity may observe but the law is not allowed the court to hold POA in open court except, court deems appropriate.

The concern provision is article 14 stated “A court in personal status litigation may base its judgment on any facts not alleged by either party, provided, however, that the court shall hear opinions from the parties regarding such facts”. By the ways, in article 21 “Notwithstanding the provision of paragraph 1 of Article 532 (The Organs that Grant
Preservative Relief) of the Code of Civil Procedure, in the event of the institution of a personal status litigation, the court may order on its own authority the execution of provisional attachment, provisional disposition and any other preservative relief measures stipulated in Book Seven (Preservative Relief) of the said Code. If this provision stipulated like that it allows judge to issue a judgment difference from party needs. It may unfair for the victim party.

Conclusion, this law gave much discretion to judge to order or adjudicate case which is different from CCP that party is initiative person to lead litigation and have right to deny or acknowledgment the claim but in this law, the judge will not consider what party admitted.

If you want to read this law, please click here

[1] Article 2
[2] Article 16
 


.......................................................
Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and information regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia If you want to join with group to discuss law please link here: http://www.facebook.com/groups/405507152815204/ Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយ ទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព​ ច ក​ គ្រាន់ផ្តល់ នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕

Thursday, January 10, 2013

ក្រុមអ្នកសិទ្ធិមនុស្សនៅរដ្ឋធានីវ៉ាស៊ីនតោនប្រតិកម្មនឹងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន


ក្រុមអ្នកសិទ្ធិមនុស្សនៅរដ្ឋធានីវ៉ាស៊ីនតោនប្រតិកម្ម​​​​នឹងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន
by VOA
សុខ ខេមរា
23 ធ្នូ 2012
វ៉ាស៊ីនតោន៖ ក្រុម​អ្នកជំនាញ​និង​មន្ត្រី​ស..អា​​​បាន​ជួបប្រជុំគ្នា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ជជែក​ពិភាក្សាគ្នា​អំពី​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​ដែល​ត្រូវបាន​រិះគន់​ជា​អន្តរជាតិ។ ពួកគេ​យល់ឃើញថា​សេចក្តីប្រកាស​សិទ្ធិមនុស្ស​នេះ​ផ្តល់​ភាព​​​ស្របច្បាប់​ដល់​រដ្ឋាភិបាល​អាស៊ាន ដែល​រំលោភ​សិទ្ធិមនុស្ស​ជា​​​ជាង​ការពារ​សិទ្ធិ​ពលរដ្ឋ​​​៦០០រយ​លាន​នាក់​ក្នុង​តំបន់​អាស៊ាន។ 

កិច្ចពិភាក្សា​ស៊ី​ជម្រៅ​ជា​បន្តរ​បន្ទាប់​ពីរលើក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​រយៈពេល​​​៣​​​សប្តាហ៍​ចុងក្រោយ​នេះ​មានការ​ចូលរួម ជា​វាគ្មិន​ពី​លោក ដានីញែល ប៊ែ ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​​​ការ​​​បរទេស​ស..អា​ទទួលបន្ទុក​ផ្នែក​ប្រជាធិបតេយ្យ ពលកម្ម និង សិទ្ធិមនុស្ស មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន និង​ក្រុម​អ្នក​តាក់ តែង​គោលនយោបាយ​ក្នុងប្រទេស​អាមេរិក​មួយ​ចំនួន​ដែល​ចូលរួម​ជា​វាគ្មិន។ ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល​មកពី​តំបន់​អាស៊ាន​ក៍បាន​ចូលរួម​ដែរ​តែ​ការ ពិភាក្សា​ទាំងពីរ​លើក មិន​ត្រូវគេ​អនុញ្ញាតិ​ឲ្យ​មាន​ការថត​សំឡេង​និង​ដកស្រង់​សម្តី​មក​ផ្សាយ​នោះទេ។ 

ក្រុម​វាគ្មិន​បានលើកឡើងចំៗពី​បញ្ហា​សិទ្ធិ​ជាច្រើន​ដែល​នាំ​ឲ្យ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​មិន​ស្រប​នឹង​ស្តង់ដា​អន្តរជាតិ​ដូចជា​បញ្ហា​កម្រិត​សិទ្ធិ​ពលរដ្ឋ បញ្ហា​តុល្យភាព​រវាង​សិទ្ធិ​និង​ការទទួលខុសត្រូវ បញ្ហា​សិទ្ធិ​និង​សន្តិសុខ​ជាតិ​របស់​ប្រទេស​អាស៊ាននីមួយៗ បញ្ហា​សិទ្ធិ​និង​វប្បធម៌​និង​សាសនា និង​សីលធម៌​សាធាណៈ​របស់​ប្រទេសនីមួយៗ ដែល​គេ​បាន​និយាយ​ស្រដៀង​គ្នា​ថា​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នេះ​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​អាស៊ាន​យកទៅ​ប្រើប្រាស់​ដើម្បី​កៀបសង្កត់​សិទ្ធិសេរីភាព​ពលរដ្ឋ​របស់ខ្លួន។

លោក យ៉ាប់ យ៉ី សេង (Yap Swee Seng) នាយក​ប្រតិបត្តិ​នៃ​វេទិកា​អាស៊ី​សម្រាប់​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ (Asian Forum for Human Rights and Development) ដែលជា​អង្គការសិទ្ធិមនុស្ស​ក្នុង​តំបន់​មួយ​បាន​ថ្លែងប្រាប់​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា សេចក្តី​​​ប្រកាស​សិទ្ធិមនុស្ស​នេះ​នឹង​ក្លាយជា«គ្រោះថ្នាក់» ហើយនឹង «ផ្តល់​ភាពស្របច្បាប់»ដល់​វិធានការណ៍​​​របស់​រដ្ឋាភិបាល។

«
ដូច្នេះ ឥឡូវនេះ​រដ្ឋាភិបាល​អាស៊ាន​អាចមាន​សំអាងថា​ពួកគេ​ចាត់វិធានការ​ស្របទៅនឹង​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នៅពេលដែល​រដ្ឋាភិបាល​ទាំងនោះ ពិតជា​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​នា​នា។ ដូច្នេះ ខ្ញុំ​គិតថា​ការ​ប៉ះ​ទង្គិច​ដ៏​អវិជ្ជមាន​នឹង​កើតឡើង»

លោក​បាន​ផ្តល់​ឧទាហរណ៍​មួយ​ថា​ពលរដ្ឋ​មាន​កាតព្វកិច្ច​រក្សា​សន្តិភាព​និង​សុវត្ថិភាព​សាធារណៈ ហើយ​ពួកគេ​មិន​អាច​ធ្វើបាតុកម្ម​បាន​ទេ​ឥឡូវ​នេះ។
 
ប្រទេស​អាស៊ាន​ភាគ​ច្រើន​ក្នុង​ចំណោម​១០​ប្រទេស​ត្រូវគេ​ចាត់ទុកថា​មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិន​ល្អ ហើយ​គ្មាន​សេរីភាព​ដែល​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ក្នុង​តំបន់ រួម​ទាំង​ស​..អា .. និង​សហភាព​អ៊ឺរ៉ុប។ ពួកគេ​ព្រួយ​បារម្ភ​ថា​សេចក្តីប្រកាស​នេះ​អាច ត្រូវគេ​ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស រឹត​ត្បិត​សេរីភាព​ពលរដ្ឋ​ ប៉ុន្តែ​មិនមែន​ដើម្បី​ការពារ​និង​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។

លោក​ស៊ូ​ណៃ ផា​ស៊ុ​ក (Sunai Phasuk) អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) របស់​ស..អា  បាន​ចាត់​ទុក​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ថា​ជា​សោកនាដកម្ម​មួយ។ លោក​បាន​ព្រមាន​ថា​អាស៊ាន អាច​រក្សា​បាន​អធិបតេយ្យភាព​ថា​ជា​អង្គការ​គោរព​សិទ្ធិមនុស្ស គិតពី​ផល​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ល្កឹកណា​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​ត្រូវគេកែ​ទម្រង់​ឲ្យ​ប្រសើរ។

«
សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​មិនមែន​ជា​ឯកសារ​ដែល​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​បន្ថែម​ទេ តែ​វា​ជា​ឯកសារ​ដែល​អនុញ្ញាតិ​ឲ្យ​សមាជិក​អាស៊ាន​មិន​គោរព​សិទ្ធិមនុស្ស។ ដូច្នេះ​មានតែ​ផ្លូវ​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​អាស៊ាន​មាន​កេរ្តិ៍ឈ្មោះ ហើយ​បើ​ចង់​ឲ្យ​គេ​ហៅ​ខ្លួន​ថា​ជា​ក្រុម​គោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់ នោះ​គឺ ត្រូវការ​សរសេរ​ឡើងវិញ​នូវ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​របស់ខ្លួន»

នៅក្នុង​សុន្ទរកថា​មួយ​មុន​នឹង​បើក​ការ​ជជែក​ពិភាក្សា​អំពី​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​លោក​អញ្ជើញ​ចូលរួម លោក​ឧបការី​រង​រដ្ឋមន្ត្រី ដា​នី​ញែ​ល ប៊ែ នៃ​ក្រសួង​ការបរទេស​ស..អា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ខកចិត្ត​និង​បារម្ភ​អំពី​ការ​តាក់តែង​សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​មនុស្ស​ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៨​វិច្ឆិកា។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​សម្អាង​ថា​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សិទ្ធិ​និង​សេរី​ភាព​ជា​សកល។ លោក​មាន​ប្រសាសន៍​ដែរ​ថា៖

«
សមាគម​អាស៊ាន ក្នុង​ថានៈ​ជា​សមាគម​រួម​គ្នា​ដ៍​ខ្លាំង​មួយ ជា​រដ្ឋាភិបាល​ប្រកប​ដោយ​ការ​ជឿ​ទុកចិត្ត​នោះ គ្មានអ្វី​ត្រូវ​ភ័យខ្លាច​ពី​ការ​អនុញ្ញា​ត្តិ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​សេរីភាព​និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន របស់​ពួកគេ​ដោយ​សេរី​នោះ​ទេ។ អាស៊ាន​អាច​ធ្វើ​បាន​និង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ» 

ដោយ​បាន​ការពារ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស លោក រ៉ា​ហ្វែនឌី ឌី​ចាម៉ីន (Rafendi Djamin) អ្នក​តំណាង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាន​ចូលរួម​តាក់តែង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ក្នុង​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​នៃ​សិទ្ធិមនុស្ស​អាស៊ាន(អៃ​ចា)ថ្លែង​ថា៖ 

«
នេះ​គឺជា​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស។ ដោយសារតែ​ជា​សេចក្តីប្រកាស​សិទ្ធិ​មនុស្ស វា​ជា​រឿង​សាមញ្ញ​ពេក​ក្នុង​ការ​និយាយ​ថា​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន គ្រាន់តែ​ការពារ​រដ្ឋាភិបាល​អាស៊ាន។ ការ​ពិត​គឺ​ថា​បញ្ហា​វិបត្តិ​សង្គម​សេដ្ឋកិច្ច សឹងតែ​គ្រប់​រឿង​រ៉ាវ រួម​ទាំង​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ កំពុង​ក្លាយជា​ការ​ប្តេជ្ញាចិត្ត​​របស់​អាស៊ាន​រួច​ទៅ​ហើយ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ក្នុង​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន។ រឿង​នេះ​គួរតែ​ត្រូវ​បាន​អនុវត្ត»

ស្រដៀង​គ្នា​នេះ​ដែរ ថ្លែង​ប្រាប់​វី​អូ​អេ​ក្រោយ​ពី​កិច្ចពិភាក្សា​ចុង​ក្រោយ​មួយ លោកស្រី គ្រីស្ទីណា សឺណា (Christina Cerna) សាស្ត្រាចា​រ្យ​មួយរូប​នៃ​សកលវិទ្យា​ល័យ ច​ច​ថោ​ន ( Georgetown) បាន​គាំទ្រ​ចំពោះ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​ដោយ​ចាត់ ទុក​ថា​សេចក្តីប្រកាស​នេះ​គឺជា​ឧបករណ៍​រួមមួយ​ដែល​ផ្តល់​សិទ្ធិ​ជាច្រើន ដល់​ពលរដ្ឋ អាស៊ាន​រួមទាំង​សិទ្ធិ​ជន​ស៊ីវិល​និង​នយោបាយ សិទ្ធិ​វប្ប​ធ​ម៍​និង សេដ្ឋកិច្ចសង្គម សិទ្ធិ​ក្នុងការ​អភិវឌ្ឍ និង​សិទ្ធិ​មាន​សុខសន្តិភាព​ជាដើម។

«
ដូច្នេះ​សេចក្តី​ប្រកាស​នេះ បាន​ក្លាយជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា។ ហើយ​ខ្ញុំ​គិត​ថា សម្រាប់​​​មនុស្ស​ជា​ច្រើន​ កិច្ចការ​ឥតខ្ចោះ​គឺជា​សត្រូវ​នៃ​កិច្ចការ​ដ៍​ល្អ ទោះជា​សេចក្តីប្រកាស​នេះ​មិនមាន​ភាព​ឥតខ្ចោះ​ក៏​ដោយ ក៏​វា​ជា​រឿង​រំភើប​ណាស់​ហើយ​ៗ​វា​ជា​ជំហ៊ាន​ទៅ​មុខ​ដ៍​អស្ចារ្យ​ដែរ»

លោកស្រី គ្រីស្ទីណា សឺណា បាន​ផ្តល់​ទំនុកចិត្ត​ដល់​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​គណៈកម្មការ​ អន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស និង​រដ្ឋាភិបាល​អាស៊ាន​ចាប់អារម្មណ៍ ហើយ​កែលំអ​សេចក្តី​ប្រកាស​សិ​ទ្ធិ​មនុស្ស​អាស៊ាន​នេះ។

«
ដូច​ខ្ញុំ​បាន​និយាយ​គឺ​ខ្ញុំ​គិតថា​ក្តីបារម្ភ​ចម្បង​នៃ​សង្គម​ស៊ីវិល​ឥឡូវនេះ​គួរតែ​ដឹង​ពី វិធី​ដាក់ពាក្យ​ប្តឹងទៅ​អៃ​ចា ធ្វើ​អ្វីមួយ​អំពី​រឿង​ទាំងនេះ ហើយ​បង្កើត​ឲ្យ​មានយន្ត ការណ៍​ការពារ។ សេចក្តីប្រកាស​នេះ​គឺ​គ្រាន់តែ​ជា​ក្រដាស​ទេ ល្កឹ​កណា​គ្មាន យន្តការ​ការពារ វា​គ្មាន​ន័យ​ទេ។ ហើយ​វា​ស្រេច​តែ​អង្គការ​សង្គម​ស៊ីវិល​និង ជនរងគ្រោះ​ដែល​ត្រូវ​រំលោភបំពាន​ក្នុង​ការនាំ​បទល្មើស​ឲ្យ​មានការ​ចាប់អារម្មណ៍ ពី​អៃ​ចា​តែប៉ុណ្ណោះ»

ក្រុម​មន្ត្រី​អាស៊ាន​បាន​អះអាង​ថា​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ជា​សេចក្តី​ប្រកាស​ដែលមាន​បទដ្ឋាន​អន្តរជាតិ​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​ជា​សាកល។

ទោះជា​យ៉ាងណា​ក៍ដោយ​លោករ៉ូប៊ឺត ហឺមែន (Robert Herman) នាយករង​នៃ​កម្មវិធី​តំបន់ របស់​អង្គការ​ហ្វ្រីដឹម​ហៅស៍ (Freedom House) ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយ​មាន​មូលដ្ឋាន​នៅ​ស..អា​ បាន​ថ្លែង​ប្រាប់​វី​អូ​អេ​ថា​សេចក្តី​ប្រកាស​នេះ​មិន​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​ទេ​ដែល​អាច​ឲ្យ​រដ្ឋាភិបាល​អាស៊ាន​បកស្រាយ​ដើម្បី​រឹត​ត្បិត​អ្នក​នយោបាយ សង្គម​ស៊ីវិល និង​ពលរដ្ឋ​របស់​ខ្លួន​នៅពេល​សម្តែង​មតិ​ជំទាស់។ 

«
ដូច្នេះ ខ្ញុំ​គិតថា នេះ​ជា​ផ្លូវ​គ្រោះថ្នាក់​ណាស់។ ដូច​អស់លោក​ដឹង​ហើយ​ថា សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​នេះ​ជា​ឯកសារ​មាន​ជីវិត​មួយ។ដូច្នេះ​ខ្ញុំ​គិតថា​នឹងមាន​ការបន្ត​ជំរុញ និង​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម​ស៊ីវិល​នានា​ក្នុង​ការ​ពង្រឹង ប្រើប្រាស់​និង​ធ្វើ​ឲ្យ​ឯកសារ​កាន់​តែ​ប្រសើរ​ឡើង»

មាន​សិទ្ធិ​មួយ​ចំនួន​ដែល​ក្រុម​ប្រទេស​អាស៊ាន​មិន​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស ដូចជា​សិទ្ធិ​ជួប​ប្រជុំ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច នឹង​សិទ្ធិ​ខាង​ផ្នែក​យែនឌ័រ​ជាដើម។ ក្រៅពី​ទទូច​ដល់​ពលរដ្ឋអាស៊ាន​ផង​នោះ ក្រុម​អ្នក​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​នឹង​អន្តរជាតិ​ថ្លែង​ថា​ពួកគេ​នឹង​ប្រើប្រាស់​សេចក្តីប្រកាស​សិទ្ធិមនុស្ស​ជា​សាកល និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំនួស​វិញ។
 
ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​ មាន​តែ​ប្រទេស​ឥណ្ឌូនេស៊ី​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អង្គការ ហ្វ្រីដឹម ហៅស៍ ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​សេរីភាព​នៅ​ឆ្នាំ២០១២៕

វិធានពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច


បទបញ្ជាដែលបានចុះហត្ថលេខាដោយ ហ៊ុន សែន ចេញនៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០១២ បានបញ្ជាក់ថា អនុលោម តាមគោលនយោបាយស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ដែលមានចែង ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋា ភិបាល និងយោងតាមស្មារតីនៃប្រជុំពេញ អង្គគណះរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០១២ ជា ពិសេស ដោយពិនិត្យឃើញតម្រូវការចាំបាច់ និងបន្ទាន់ ចំពោះមុខ ក្នុងការធានាសមធម៌ ពង្រឹង និង បង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវបទបញ្ជា ឲ្យក្រសួង និងអជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តឲ្យបានហ្នឹងម៉ាត់បំផុត និងមានប្រសិទ្ធិ ភាពខ្ពស់ ចាប់ពីថ្ងៃដែលបានចុះហត្ថលេខាតទៅ។ បទបញ្ជារដ្ឋាភិបាលលេខ ០១បប មានខ្លឹមសារថា៖

១. ផ្អាកជាបណ្តោះអាសន្ននូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច។

២. ក្រសួង ស្ថាប័ន និងអជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់ នូវ គោលនយោបាយ និងរាល់លក្ខ័ណទាំងឡាយនៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការផ្តល់ដីសម្ប ទានសេដ្ឋកិច្ច និងផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកិច្ចសន្យាស្តីពីសម្បទានដីសេដ្ឋកិច្ច ពិសេស គឺការអនុវត្តតាមគោល នយោបាយរូបមន្តស្បែកខ្លា និងការមិនធ្វើអោយប៉ះពាល់ដល់ដីធ្លីសហគមន៏ និងជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើឲ្យសម្បទានដីសេដ្ឋកិច្ចទាំងនេះ បានផ្តល់ផលប្រយោ ជន៏ពិតប្រាកដ ជូនដល់ប្រទេសជាតិ និងប្រជាជនប្រកបដោយចិរភាព។

៣. ចំពោះក្រុមហ៊ុនដែលមានគោលការណ៏អនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ តែមិនបានអនុវត្តតាម និតិវិធីច្បាប់ជាធរមាន និងតាមកិច្ចសន្យា ដោយកាប់ឈើលក់ ហើយមិនធ្វើការអភិវឌ្ឍន៏សម្បទាន, ទន្ទ្រានដីបន្ថែម, ទុកដីចោលទំនេរសម្រាប់លក់បន្ត, ធ្វើអជីវកម្មខុសលក្ខ័ណនៃកិច្ចសន្យា, បំពានដី របស់ប្រជាពលរដ្ឋ ឬដីសហគមន៏ រាជរដ្ឋាភិបាលនឹងដកហូតនូវដីសម្បទានសេដ្ឋកិច្ចទាំងនោះវិញ។ ដីសម្បទានដែលត្រូវបានដកហូតមកវិញនោះ នឹងត្រូវដាក់អោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដោយផ្ទាល់។
៤. ចំពោះដីសម្បទានសេដ្ឋកិច្ចដែលបានទទួលការអនុញ្ញាតជាគោលការណ៏ពីរាជរដ្ឋាភិបាលរួចហើយ មុនថ្ងៃ ចេញបទបញ្ជានេះ ត្រូវបន្តអនុវត្តតាមគោលការណ៏ច្បាប់ និងនិតិវិធីជាធរមាន។




.......................................................
 Law Journal of Cambodia(LJC) is a non-political and independent team who volunteer working for disseminating laws and informaton regarding development and human rights situation in Cambodia. All comment or idea of LJC cannot be claimed in front of court and other purpose. LJC just provide ways for people to understand the context of law and other issues. LJC wants people to understand the law and live in peaceful means. If you need inquiry, please drop your e-mail to cambodianlawjournal@gmail.com. Facebook: http://www.facebook.com/law.cambodia Welcome all comments on this blog ព្រឹតិ្តបត្រច្បាប់កម្ពុជា (ព ច ក)គឺជាក្រុមឯករាជ្យ និងមិនមែនជាបក្សនយោបាយទេ ជាក្រុមស្ម័គ្រចិត្តដែល ធ្វើការ​ សម្រាប់ធ្វើ ការផ្សព្វផ្សាយអំពីច្បាប់ និងព័តមាន ដែលទាក់ទងនឹងការអភិវឌ្ឍ និងស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា។ រាល់មតិ យោបល់នៅក្នុងព្រឹត្តនេះមិនអាចយកទៅធើ្វជាអំណះ អំណាង ចំពោះមុខ តុលាការ រឺក្នុងគោលបំណងអ្វីផ្សេងទៀតឡើយ។ ព​ ច ក​ គ្រាន់ផ្តល់នូ​វ​ចំណេះដឹងច្បាប់ និងចំណេះដឹងផ្សេងៗទៀតដល់ប្រជាពលរដ្ឌប៉ុណ្ណោះ។ ប្រសិនលោក អ្នកចង់ដឹងព័តមានបន្ថែមអំពី ព ច ក សូមផ្ញើអីម៉ែលមកយើងខ្ញុំ។​ យើងខ្ញុំសូមស្វាគមន៌រាល់មតិលំអដល់ ព ច ក៕

Thursday, January 3, 2013

Indochina Law Quarterly, Dec 2012

In this issue, you will find reports on a number of important legal and economic developments in Cambodia, Laos and Vietnam from September to December 2012. With Lao’s accession to the WTO, and all of Vietnam, Cambodia and Lao preparing for full implementation of the ASEAN Economic Community commitments by 2015, there is much happening in terms of new legislation opening up markets to foreign goods and services.

For Vietnam, in addition, the Government has continued to focus mainly on macro-economic stability, but it has also used tax measures to alleviate the impact of the current difficult economic environment for local enterprises. The National Assembly’s fall session was particularly productive, adopting new or substantially amended laws in areas ranging from cooperatives to electricity. Among the most impactful, the Law on Tax Administration clarified procedures for handling tax disputes and preserved the 275 limit for re-exports of processed products (a proposal to reduce the limit to 90 days to fight fraud had been hotly debated). Other encouraging signals, such as the suspension of the controversial “automatic import licensing” system, showed that awareness of the need to maintain competitiveness while complying with international commitments is being taken seriously.

Across the legal, political and economic landscapes of the region, there have been other significant changes to the rules on investment, import and export, and labor, providing both opportunities and challenges for businesses in the region.

We trust that you will find this issue informative, and would very much appreciate your valuable comments and suggestions to help us to improve this publication. If you have any questions on the topics covered or need further clarification on any particular issue, please contact your regular Baker & McKenzie contact or any of the lawyers listed in the bulletin.

We are now distributing the Indochina Law Quarterly in soft copy only. We have taken this step based on regular feedback from our clients and to bring you updates in a more timely manner. This also enables us to support and implement an integral part of our environmental initiative - to use less paper. We hope that you will find this new version more user-friendly and we welcome any feedback.


Please go to original link of this publication http://f.datasrvr.com/fr1/413/72479/Indochina_Law_Quarterly_-_Dec_2012.pdf

Powered By Blogger